ប្រភពយប់មិញ ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងប៉ុស្តិ៍រដ្ឋបាលនគរបាលចោមចៅ សហការជាមួយ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌមានជ័យ បានធ្វើការឃាត់ខ្លួនបានភ្លាមៗ នៅចំណុចផ្លូវប៉េតុងមួយ កន្លែង ក្នុងភូមិសាស្ត្រសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពីរូបគេនឹងបក្សពួក២នាក់ផ្សេង ទៀត ត្រូវបានកម្លាំងសមត្ថកិច្ចហៅអោយឈប់ដើម្បីធ្វើការឆែកឆេរ ហើយបានដកកាំភ្លើងបាញ់ អស់ជាច្រើនគ្រាប់ ។ ហេតុការណ៍ខាងលើនេះដែរកើតឡើងកាលពីវេលាម៉ោង ២២ និង ០០នាទី យប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៤។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា មុននឹងឈានដល់ការឃាត់ខ្លួនជន សង្ស័យខាងលើនេះ គឺដំបូងឡើយ កម្លាំងសមត្ថកិច្ចបានធ្វើការល្បាតពួនស្ទាក់ ក្នុងមូលដ្ឋានដូចរាល់ សពដងក្នុងការបង្ក្រាបបទល្មើសនានា ក្នុងមូលដ្ឋានរបស់ខ្លួន។ ខណៈមកដល់វេលាកើតហេតុស្រាប់តែ ប្រទះឃើញជនសង្ស័យ៣នាក់ ជិះម៉ូតូមួយ២គ្រឿង ( មួយគ្រឿងម៉ាកសង់សេ១២ និងមួយគ្រឿងទៀត ម៉ាកឡេត ) ឃើញគួរអោយសង្ស័យ ក៏សមត្ថកិច្ចស្រែកហៅអោយឈប់បំណងធ្វើការឆែកឆេរ ប៉ុន្តែ ខណៈនោះជនសង្ស័យ២នាក់ដែលជិះម៉ូតូម៉ាកសង់សេ១២៥ បានព្យាយាមជិះត្រឡប់ក្រោយហើយ រត់គេចខ្លួនបាត់ស្រមោលនៅសល់តែ ជនសង្ស័យម្នាក់ដែលជិះម៉ូតូឡេត ត្រូវបានសមត្ថកិច្ចស្ទាក់ទាំង មុខ និងក្រោយ ។
ភ្លាមនោះជនសង្ស័យបានដើរចុះពីលើម៉ូតូ ហើយថយក្រោយ៤ , ៥ជំហាន ដោយប្រាប់សមត្ថកិច្ចថា ខ្លួនទូរស័ព្ទទៅអ្នកផ្ទះបន្តិច ប៉ុន្តែដោយសារតែសមត្ថកិច្ចមានការសង្ស័យខ្លាំង ចំពោះកាបូបដែលជនសង្ស័យស្ពាននៅពីមុខខ្លួនគេនោះ ក៏ហោះស្ទុះទៅចាប់ដៃជនសង្ស័យខាងលើ និងទាញកាបូបចេញពីជនសង្ស័យ តែត្រូវបានជនសង្ស័យដកកាំភ្លើងចេញពីកាបូបបានមុន ក៏ប្រតាយ ប្រទូស្តគ្នា ទៅវិញទៅមក រវាងសមត្ថកិច្ច និងជនសង្ស័យដើម្បីដណ្តើមកាំភ្លើងពីជនសង្ស័យ បណ្តាល អោយជនសង្ស័យជ្រុលបាញ់ភ្ជច់ទៅនឹងដី និងបាញ់ឡើងលើអស់ជា ច្រើនគ្រាប់ ( គឺប្រមាណ ៧គ្រាប់ ) ហើយត្រូវបានសមត្ថកិច្ចដណ្តើមកាំភ្លើងចេញពីដៃបាន រួចធ្វើការឃាត់ខ្លួនភ្លាមៗ នៅនឹងកន្លែងតែម្តង ទៅ។
ក្រោយឃាត់ខ្លួនបានភ្លាមៗនោះ ជនសង្ស័យ និងវត្ថុតាង ( រួមមានម៉ូតូ ទូរស័ព្ទ និងកាំភ្លើង ) ត្រូវ បានសមត្ថកិច្ចបញ្ចូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើការសាកសួរនាំបន្ត និងដើម្បីកំណត់មុខសញ្ញាតាមចាប់បក្សពួករបស់គេ។
ហើយសូមបញ្ជាក់ថា បើតាមចម្លើយឆ្លើយ សារភាពរបស់ជនសង្ស័យបានអោយដឹងថា កន្លងមកគឺរូបខ្លួន និងបក្សពួកជាច្រើននាក់ទៀតពិតជាធ្លាប់ ប្រព្រឹត្តបទល្មើសបាញ់ប្លន់ផ្សេងៗ ក្នុងរាជធានីភ្នំពេញ ពិតប្រាកដមែន ៕ ទោះជាយ៉ាងណា បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃុំខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រងចាំកសាងសំណុំរឿងបញ្ចូនទៅតុលាការ ចាត់ការតាម នីតិវីធីច្បាប់៕
អត្ថបទពេញនិយម
* គ្រាន់តែផោមសោះ អាចធ្វើឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត
* វីដេអូ កូនក្រមុំ កូនកំលោះ ឈ្លោះគ្នាពេលថតរូប រៀបការ ព្រោះតែកូនក្រមុំតុបតែងមុខអាក្រក់ពេក
* ស្រ្តីវ័យក្មេងម្នាក់ឈឺពោះកើតកូន តែកូនដែលកើតមកនោះជាត្រី
* នាយក្រឹម ប៉ះគ្នាជាមួយ នាយពាក់មី ឌឺគ្នាកក្រើកឆាកតន្ត្រី (វីដេអូទី2)
* ផ្ទុះសំណើច..ជាមួយបទកំប្លែងមួយបទរបស់នាយពែកមី (វីដេអូ)
* អូ….!!! តើប្រិយមិត្តធ្លាប់ឃើញពស់ធំបែបនេះទេ? (មានវីដេអូ)
* ពិតជាអស្ចារ្យមែន..!! ស្ត្រីម្នាក់បានសម្រាលកូនដោយខ្លួនឯង ពេលដែលកំពុងជិះរថយន្ត (មានវីដេអូ)
* ក្នុងបទ (ខ្មោចលងទាញពូក) ថតជាប់ខ្មោចមែនទែន (មានវីដេអូ)
* រថយន្តបាឡែន បើកបុកអ្នកជិះម៉ូតូ ដាច់ខ្លួន២កំណាត់រាយពេញផ្លូវ ស្លាប់យ៉ាងវេទនា
វីដេអូពេញនិយម
ប៉ូលិសប្រើធម៍ក្ដៅ ចុះបង្ក្រាបសង្វៀនបញ្ជល់មាន់ នឹងអាប៉ោង បាញ់ស្លាប់មនុស្សម្នាក់
បុរសម្នាក់ ប្រលែងលេងជាមួយល្បែងដ៏គ្រោះថ្នាក់ ទីបំផុតត្រូវរថភ្លើងកិនដាច់ខ្លួនជាពីរ
ភ្លើងឆាបឆេះ តូបលក់ដូរក្នុងផ្សារចាស់ រាជធានីភ្នំពេញ
ស្លាប់១ម្នាក់របួស៤នាក់ដោយសារកំហុសបច្ចេកទេសបាញ់កាំជ្រួច (មានវីដេអូ)
ធានាថាសើច..!!សើចតាំងពីដើមដល់ចប់ ជាមួយលោក សុខគា ក្នុងកម្មវិធីសំណើចតាមភូមិ (មានវីដេអូ)
សើចៗ!!! សើចទៀតហើយ ជាមួយរឿង (ខ្មោចអាសង្ហា) តួឯកគឺ នាយចឺម (មានវីដេអូ)
វីដេអូ កូនក្រមុំ កូនកំលោះ ឈ្លោះគ្នាពេលថតរូប រៀបការ ព្រោះតែកូនក្រមុំតុបតែងមុខអាក្រក់ពេក
នាយក្រឹម ប៉ះគ្នាជាមួយ នាយពាក់មី ឌឺគ្នាកក្រើកឆាកតន្ត្រី (វីដេអូទី2)
អូ….!!! តើប្រិយមិត្តធ្លាប់ឃើញពស់ធំបែបនេះទេ? (មានវីដេអូ)
ពិតជាអស្ចារ្យមែន..!! ស្ត្រីម្នាក់បានសម្រាលកូនដោយខ្លួនឯង ពេលដែលកំពុងជិះរថយន្ត (មានវីដេអូ)
ក្នុងបទ (ខ្មោចលងទាញពូក) ថតជាប់ខ្មោចមែនទែន (មានវីដេអូ)