ខេត្តបាត់ដំបង៖ បន្ទាប់ពីក្រុមគ្រូពេទ្យធ្វើតេស្តឈាមជាបន្តបន្ទាប់ ពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៤ គិតមកទល់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤ ចំនួនប្រជាពលរដ្ឋនៅឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង បានគ្នាមកធ្វើតេស្តឈាមរកមេរោគអេដស៍កើនឡើងដល់ជាង៥៥៦នាក់ហើយ នឹងរកឃើញចំនួនអ្នកដែលមានផ្ទុកមេរោគអេដស៍កើនឡើងចំនួនជាង៩០នាក់ហើយ ។
នេះបើតាមកាឲ្យដឹងពីលោក វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង លោកបានបន្ថែមថា ចាប់តាំងពីធ្វើតេស្តឈាមពីថ្ងៃទី៨ មក ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤ ចំនួន៨២នាក់ខាងលើនេះមិនទាន់សន្មតបានទាំងស្រុងនោះទេ ព្រោះត្រូវការឆ្លងកាត់ធ្វើតេស្តDNA ឲ្យជាក់លាក់សិន បើរកឃើញមែននោះ ទើបក្រុមការងារគ្រួពេទ្យនឹងចុះទៅបង្ហាញដល់ពួកគាត់ ធ្វើសតិអារម្មណ៍ផ្ដល់ប្រឹក្សាដល់ពួកគាត់ឲ្យព្រមទទួលយក។
លោកបាបបន្តថា បើមានកាបញ្ជាក់រកឃើញពីDNAមែន គឺពួកគាត់គ្រាន់តែមានមេរោគប៉ុណ្ណោះ ដូច្នេះពេទ្យអាចឲ្យថ្នាំពន្យារពេល និងទប់ស្កាត់កុំឲ្យមេរោគនោះលេចឡើង ហើយម្យ៉ាងទៀតសម័យនេះ មនុស្សក្នុងសង្គមគេមានការយល់ដឹង គេមិនរើអើងនោះទេ ដោយគ្រាន់តែពួកគាត់មានកាតព្វកិច្ច លេបថ្នាំពន្យាឲ្យបានទៀងទាត់។ ចំពោះមូលហេតុនៃការឆ្លងលោកបានឲ្យដឹងយ៉ាងនេះថា យើងមិនអាចបញ្ជាក់បានទេ ពីដំបូងយើងគិតថាឆ្លងបណ្ដាលមកពីក្មេងញៀនថ្នាំ ចាក់បន្តគ្នា ប៉ុន្តែនេះមានកើតឡើងលើកូនក្មេង និងមនុស្សចាស់ផងដែរ ។
គួរបន្ថែមផងដែរថា បច្ចុប្បន្ននេះ មន្ត្រីជំនាញសុខាភិបាលបានចុះទៅតំបន់នោះ និងបន្តធ្វើតេស្តឈាមរកមេរោគជូនប្រជាជននៅតំបន់នោះបន្តទៀត តាមការស្ម័គ្រចិត្តក្រុមគ្រូពេទ្យបន្តទៀត។