UPDATE–សមត្ថកិច្ចកំពុងសួរនាំ យោធាផ្កាយពីរ ដែលសម្លាប់ ប្រពន្ធ និងកូន

(បន្ទាយមានជ័យ)៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ បានឱ្យដឹងថារហូតមកដល់ម៉ោង ២៖៤០នាទី រសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៤នេះ លោកឧត្តមសេនីយ៍ទោ គឹម ម៉ារិន ដែលបានសម្លាប់ ប្រពន្ធនិងកូន យកទៅបោះចោល នៅជ្រោះពេជ្រនិល កាលពី៦ខែមុននោះ ត្រូវបានសមត្ថកិច្ចកម្ពុជាកំពុងសួរចម្លើយ បន្ទាប់សមត្ថកិច្ចថៃ ឃាត់ខ្លួនខណះដែលជនសង្ស័យរូបនោះបានទៅសុំធ្វើ (VISA)បន្តទៅចូលទៅទឺកដីប្រទេសឡាវដែលមានទីស្នាកការនៅជិតព្រំដែនរវាងថៃនិងទ្យាវ។ សមត្ថកិច្ចថៃក៏បានបញ្ជូនយោធាផ្កាយពីរម្នាក់នេះ មកឲ្យសមត្ថកិច្ចកម្ពុជា នៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត៕

13712

ដោយ៖ ផ្លែក សុភា

កម្ពុជាជោគជ័យ

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author