ភ្នំពេញ~ថ្មីៗនេះ មជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ និងផ្សារនាគមាស របស់ឧកញ៉ា គង់ ទ្រីវ កំពុងតែធ្វើឱ្យភ្ញៀវជាតិ និងអន្តរ ជាតិភ្ញាក់ផ្អើលល្បីល្បាញពេញទាំងរាជធានីភ្នំពេញ បន្ទាប់ពីផ្សារ និងមជ្ឈមណ្ឌលនេះ បំរើតែសេវាកម្មជប់លៀង និងរោងការ និងលក់ផ្លែឈើនោះ ប៉ុន្តែពេលនេះ បែរជាមជ្ឈមណ្ឌល និងផ្សាររបស់ឧកញ៉ា គង់ ទ្រីវ នេះ បែរជា ពង្រីកអាជីវកម្ម បើកវង់ល្បែងបៀរ ប៉ោង មិនចាញ់សម្បុកវង់ល្បែងដ៏ធំរបស់បរទេស Naga world នោះទេ! ។
ដោយឡែក ជាការស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិបើបថ្មី របស់ឧកញ៉ា គង់ ទ្រីវ ឲ្យចូលមកលេងបៀរ អាប៉ោងនៅមជ្ឍមណ្ឌលម៉ុងឌីយ៉ាល់ នឹងផ្សារនាគមាស យ៉ាងពេញបន្ទុក បើបនេះធ្វើឲ្យពលរដ្ឋខ្មែរមានការភ័យខ្លាចពីភូមិ ឃុំគ្មានសុវត្តិភាព នាំបង្កើតចោរកម្ម ចោប្លន់ ចោគាស់ផ្ទះ ចោកាច់ក៍ម៉ូតូ ការប្រើប្រាស់គ្រឿងញៀន ការចែកចាយ នឹងអំពើហឹង្សាក្នុងគ្រួសា ចាប់ជម្រិត។ល។ទាំងអស់នេះគឺកើតមកពីល្បែងស៊ីសងពាលាទាំងអស់ហ្នឹង។
ព័តិ៍មាននេះ ជាការគោរពអញ្ជើញលោកអភិបាលក្រុង លោកស្នងការក្រុង លោកមេប៉េអឹមក្រុង-ខណ្ឌ លោកអធិការខណ្ឌ លោកអភិបាល ខណ្ឌ ចូលទៅកំសាន្តលេងកុំបីអាក់ខានឡើយ។ អាចទំនាក់ទំនង តាមរយៈទូរស័ព្ទលេខ ០១៧ ៦៥៦ ០០៦
សូមបញ្ជាកើនៅទីនោះមានមេការម្នាក់ឈ្មោះ ណាត នៅចាំទទួលបំរើសេវាកម្ម នឹងចាំស្វាគមន៍បងប្អូនញៀនល្បែងខាងលើនេះគ្រប់ពេលវេលា៕