បុរសម្នាក់ជិះម៉ូតូទៅធ្វើការទាំងយប់ ទៅបុកពីក្រោយរថយន្តដឹងស៊ីម៉ង់ចតចោលនៅលើផ្លូវ

​ខេត្តកណ្ដាល~បុរស​ម្នាក់ ឈ្មោះ ណាំង រាយ អាយុ៣០ឆ្នាំ ជាជនជាតិវៀតណាម បាន​រងរបួស​ធ្ងន់ធ្ងរ ត្រូវ​បាន​រថយន្ត​សាមុយ​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យកាលម៉ែត​ភ្លាមៗ ដោយសារតែ​រូបគេ​ជិះ​ម៉ូតូនៅពេលយប់ ជ្រុល​ទៅ​បុក​ជាមួយ​រថយន្តដឹកស៊ីម៉ង់ពីក្រោយ​​ពេញទំហឹង ។ ហេតុ​កាណ៍ នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១នឹង​១២នាទី​យប់ ឈានចូលថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៤ ខាងជើងស្ពានលេខ១៣ប្រហែល៥០ម៉ែត្រ ទុលមុខច្រកចូលមន្ទីរពេទ្យ​បង្អែកស្រុក តាម​បណ្តោយ​ផ្លូវ​លេខ​៦អា ស្ថិតក្នុង​ភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។​ ​

​ ប្រភព​ពត៌មាន​នៅកន្លែងកើតហេតុ ដែល​បាន​ឃើញ​ហេតុការណ៍​នេះ​បានឱ្យដឹងថា មុនពេល​កើតហេតុ គេបាន​ឃើញ​រថយន្ត​ម៉ាកគាសណ្ដោងកន្ទុយដឹកស៊ីម៉ង់​មួយ​គ្រឿង ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 3B. 79 10 មកឈប់ដេក​តាម​បណ្តោយ​ផ្លូវ​លេខ​៦អា ពី​ជើង​ទៅ​ត្បូង ដោយគ្មានសញ្ញាសម្គាល់ ឬភ្លើងនៅរថយន្តបន្តិចណាសោះ ស្រាប់តែ​មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាកគប់ជ្រុង ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ ភព.1ជ.41 ៨៦ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ជាតិលេខ៦អា ទិសដៅ​ពី​ជើងទៅត្បូង ពេលមកដល់កន្លែងកើតហេតុទំនងចាប់​ហ្វ្រាំង​មិនទាន់ ក៏​ជ្រុល​ទៅបុក​ពីក្រោយ​រថយន្ត​ចតចោល បណ្តាលឱ្យ​រងរបួស​បែ​ក​ក្បាល​ហូរឈាម ត្រូវ​បាន​រថយន្ត​សាមុយ​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យកាលម៉ែត​ភ្លាមៗ ចំណែក​ម៉ូតូ​ត្រូវ​រង​ការ​ខូច ខាត​យ៉ាងដំណំ ។ ​ ​

ប្រភពបានបន្តថា ក្រោយពេលកើតហេតុតៃកុងបើកបររថយន្តខាងលើ ហើយនឹងព្រូគេចខ្លួនបាត់ស្រមោលសូន ក្រោយពេលសមត្ថកិច្ចធ្វើការវាស់វែងហើយ គេឃើញបុរសម្នាក់ថាជាថៅកែរថយន្តបង្កខាងលើនេះ មកត្រួតពិនិត្យមើលរថយន្តរបស់ខ្លួន នឹងបានសាកសួរទៅសមត្ថកិច្ចពីបញ្ហាជនរងគ្រោះ ត្រូវបានមន្ត្រីសមត្ថកិច្ចចរាចរណ៍ ឈ្មោះ ណុច ជា (ហៅទូច) បានអះអាងទៅកាន់ថៅកែរថយន្តបង្កថា ជនរងគ្រោះមឹនអីទេគ្រាន់តែបែកក្បាលខាងមុខ ខ្លាចតែបែកពីខាងក្រោយទើបជារឿងធ្ងន់ធ្ងរ ។ ពាក្យសម្ដីសមត្ថកិច្ចរូបនេះ នាំឲ្យមានការិះគន់ពីប្រជាពលរដ្ឋយ៉ាងសម្បើងថា នេះមកពីការដឹកនាំរបស់លោក សោម សីហាក់ ជាអធិការដឹកនាំមន្ត្រីក្រោមឱវាទមឹនបានល្អ ទើបមន្ត្រីរូបនេះហានប្រើពាក្យសម្ដីទៅអែបអបថៅកែរថយន្តបង្កទៅវិញ មឹនធ្វើអ្វីទៅតាមតួនាទីរបស់ខ្លួន។

សូមបញ្ជាក់ថា ក្រោយពេល​កើតហេតុ​រថយន្តបង្ក នឹងម៉ូតូរងគ្រោះ ត្រូវបាន​ជំនាញ​ចុះមក​ធ្វើ​ការវាស់វែង រួច​អូស​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុកមុខកំពូល រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ ៕

 

image image image image image image

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author