រឿងពិត! នារីវ័យជាង ២០ឆ្នាំ​ សម្រុក ចូលផ្ទះបុរសម្នាក់ និងរំលោភ បានសម្រេច!

អាមេរិក៖ នេះពិតជារឿងកម្រ កើតមានមែន ដែល ស្ត្រី វ័យ ២៨ឆ្នាំ ជនជាតិអាមេរិកម្នាក់ បានជាប់ ចោទពីបទ រំលោភសេពសន្ថវៈ ក្រោយពី ស្ត្រីម្នាក់នេះ បានសម្រុក ចូលក្នុងផ្ទះរបស់ បុរសម្នាក់ ហើយ បង្ខំ ចាប់រំលោភ បុរសនេះ ទាំងកំរោល។

ប្រភពព័ត៌មានបានឲ្យដឹងថា បុរសជាជនរងគ្រោះម្នាក់នេះ ជាអ្នករស់នៅក្នុងទីក្រុង seattle រដ្ឋ វ៉ាស៊ីនតោន បាននិយាយប្រាប់ ប៉ូលីសថា ខណៈ ពេលដែល រូបគាត់បានត្រលប់ពី ចូលរួមក្នុងពិធី ជប់លៀងមួយរួចមក គាត់ បានចូលទៅដេក ប៉ុន្តែ ប៉ុន្មានម៉ោងក្រោយ មកគាត់ក៏បាន ភ្ញាក់ ដឹងខ្លួន ហើយក៏ ស្រាប់តែឃើញ ស្ត្រីម្នាក់ នៅពីលើខ្លួន របស់គាត់ និង បាន ចាប់បង្ខំ គាត់ រំលោភភ្លាមៗតែម្តង ។

បុរសជាជនរងគ្រោះរូបនេះ បន្តទៀតថា គាត់ក៏បាន រើបម្រាស់ និងប្រាប់ឲ្យនាង ចុះពីលើខ្លួនគាត់ដែរ ប៉ុន្តែ ស្ត្រីរូបនេះ ដែល មាន ទម្ងន់រហូត ដល់ ជាង ១០៨ គីឡូក្រាម បាននិយាយ បដិសេធ ហើយបាន ប្រាប់គាត់ឲ្យនៅស្ងៀម ស្ងាត់ទៀតផង។ ក្រោយពី គាត់ត្រូវបានស្ត្រី ចាប់ រំលោភ រួចមក គាត់ ក៏អាចរើខ្លួនរួច ពីស្ត្រីនេះហើយ ក៏ បានដេញ នាងចេញពីផ្ទះ របស់គាត់ ។

ក្រោយមក គាត់ក៏បាន ទៅកាន់ មណ្ឌលសុខាភិបាល Harborview ដែលជាទីកន្លែងសម្រាប់ ដាក់ពាក្យ បណ្តឹងលើ ករណី រំលោភសេព សន្ថវៈ ហើយ គាត់ក៏បាន ប្រាប់ប៉ូលីសថា គាត់ស្គាល់ ស្ត្រីម្នាក់ដែល ចាប់រំលោភគាត់គឺ ឈ្មោះ Chante Gilman ដែល នាងជា អ្នកប្រើប្រាស់ ថ្នាំញៀន នៅក្នុងតំបន់ដែល គាត់រស់នៅ ។

យ៉ាងណាមិញ ប៉ូលីសបាននិយាយថា DNA ដែលរកឃើញ លើ ខ្លួនបុរសនោះ គឺត្រូវនឹង DNA របស់ នាង Chante Gilman។  បន្ទាប់មក ប៉ូលីសក៏បាន សាកសួរ នាង Gilman ប៉ុន្តែនាងឆ្លើយថា នាងមិនបាន ចងចាំថា នាងបានចាប់រំលោភ បុរសនោះ ឬ សម្រុកចូលក្នុងផ្ទះ របស់គេ នោះ ទេ ហើយ នាងនិយាយ ដូចជា បែកថ្នាំឬ វិកលចរិត បែបនោះដែរ  ។

ទោះបីជាយ៉ាងណា ប៉ូលីសនិយាយថា នាង Gilman អាចនឹងត្រូវជាប់គុក លើករណី លួចចូលក្នុងផ្ទះអ្នក ដទៃ ដោយខុសច្បាប់ និង ករណីបង្ខំចាប់ បុរសម្នាក់ រំលោភ ផងដែរ ៕

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author