មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

រថយន្តកាមរីចោរប្លន់ពីភ្នំពេញមកដល់ក្ដីចាស់បែកកង់ទៅមុខមឹនរួចទុកចោរនៅមាត់ទន្លេ

ភ្នំពេញ៖ បច្ចុប្បន្ននៅរាជធានីភ្នំពេញ មានរឿងលួចឆក់ប្លន់កើតឡើងមឹនចេះអស់មឹនចេះហើយ តែងតែមាន
កើតឡើងជាបន្តបន្ទាប់ ជាក់ស្ដែងកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៥ វេលាម៉ោង១០នឹង១៥នាទីយប់មានករ
ណីចោរលួចរថយន្តមួយគ្រឿងម៉ាក ( TOYOTA .CAMRY ) ឆ្លាមនៅចំណុចមុខពេទ្យកសលម៉ែត។

តាមសាក្សីឃើញហេតុការណ៍ថា មុនពេលកើតហេតុឃើញនារីរងគ្រោះជិះរថយន្តម៉ាក(TOYOTA. CAMRY)
ឆ្លាមពណ៍ខ្មៅសេរី៩៨ ពាក់ស្លាកលេខ ភ្នំពេញ 2M . 72 06 មកឈប់ទីនេះចូលទិញមីឆា តែមិនទាន់បាន
ចូលទៅទិញផង គ្រាន់តែបើកទ្វាររថយន្តចេញមកស្រាប់តែមានជនសង្ស័យម្នាក់មិនស្គាល់អត្តសញ្ញាណ
បានមកឆក់ទាញនារីរងគ្រោះចេញពីក្នុងរថយន្តហើយជនសង្ស័យឡើងរថយន្តបើកទៅបាត់ដោយសុវត្តិភាព។

សាក្សីបានបន្តថា ក្រោយពេលកើតហេតុឃើញនារីរងគ្រោះទូរសព្ទ័ទៅរកសមត្ថកិច្ចដើម្បឲ្យជួយផងដែរ
តែត្រូវបានសមត្ថកិច្ចឆ្លើយតបមកវិញថាម៉ោងនេះគេដេកអស់ហើយ។ ក្រោយមកនារីរងគ្រោះបានទូរសព្ទ័
ចូលទៅវិទ្យុ (ABC)សូមឲ្យជួយប្រកាសជូនសមត្ថកិច្ចគ្រប់ស្រុកខ័ណ្ឌផ្សេងទៀតផងដែរ។

គួបញ្ជាក់ផងដែលថា ក្រោយហេតុការណ៍ជិត១ម៉ោង ជនសង្ស័បានបើករថយន្តមកទុកចោរនៅមាត់ច្រាំង
ទន្លេកំពុងទូកដក្ដីចាស់ ស្ថិតនៅភូមិក្ដីចាស់ សង្កាត់បាក់ខែង ខ័ណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ដោយរថ
យនកតបែកកង់ខាងមុខអស់កភស៊ូសលតែយ៉ាន់ដែកទទេទៅមុខលេងរួច ហេតុការណ៍នេះប្រជាពើរដ្ឋ
ប្រទះឃើញរថយន្តទុកចោរនៅវេលាម៉ោង១០នឹង៥៧នាទីយប់ក៍បានរាយការណ៍ទៅសមត្ថកិច្ចនគរបាល
រដ្ឋបាលសង្កាត់បាក់ខែងចុះទៅដល់កន្លែងភ្លាមៗ។

លោក លាស់ ស៊ីចាយ នាយប៉ុស្តិ៍នគបាលរដ្ឋបាលបាក់ខែងបានឲ្យដឹងថា រថយន្តនេះត្រូវបានជនសង្ស័យ
យកមកផ្លុងចោរនៅទីនេះ ហើយក៍បានប្រជាពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ចយើង តាំងពីម៉ោង១០នឹង៥៧
នាទីយប់មកម្លេះ សមត្ថកិច្ចយើងនៅប្រចាំទីនេះ១យប់ហើយ គឺរងចាំរងម្ចាស់។

លោកនាយប៉ុស្តិ៍បានបន្តថា ឥឡូវនេះយើងទទួលបានហើយថា ម្ចាស់រថយន្តនេះមានទីលំនៅសង្កាត់ស្រះ
ចកគឺសមត្ថកិច្ចរងចាំតែម្ចាស់យកឯកសារថយន្តមកគ្រប់គ្រាម់ខាងសមត្ថកិច្ចយើងនឹងធ្វើកំណត់ហេតុប្រគល់
រថយន្តឲ្យទៅម្ចាស់វិញតែម្ដង។/
20150202_101809

20150202_101753

20150202_101844

Share on Facebook