មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

គ្រូសូត្រស្តាំ វត្តអង្គស្នៀត ត្រូវ​ឃាតក​បាញ់​សម្លាប់​ពេល​កំពុង​ទេសនា

កំពង់ស្ពឺ៖ ព្រះគ្រូសូត្រស្តាំ វត្តអង្គស្នៀត ស្ថិតនៅក្នុងភូមិថ្មីឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង ៨៖៣០នាទី យប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៥ ត្រូវបានឃាតកមិនស្គាល់មុខ បាញ់សម្លាប់ បណ្តាលឲ្យសុគតភ្លាមៗនៅ ក្នុងពិធីបុណ្យមួយ ខណៈដែល ព្រះអង្គកំពុងទេសនា បានប្រមាណ ៥នាទី ។

លោក វិន លេងហួរ មេបញ្ជាការអាវុធហត្ថស្រុកសំរោងទង បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទថា មុនពេលមាន អំពើឃាតកម្ម ដ៏ព្រៃផ្សៃនេះកើតឡើងបានកើតឡើង លោក គង់ ឌឹម អាយុ ៦៥ឆ្នាំ បានរៀបចំពិធីបុណ្យខួបកូនប្រុសរបស់ខ្លួន ដែលបានស្លាប់កាលពី ១ឆ្នាំមុន ដោយសារគ្រោះថ្នាក់ ចរាចរណ៍ ហើយម្ចាស់បុណ្យបានទៅនិមន្តព្រះ អង្គ ម៉ឹង អ៊ំ ព្រះជន្ម ៧៦ព្រះវស្សា ជាគ្រូសូត្រស្តាំ នៅវត្តអង្គស្នៀត ដើម្បីមកទេសនា ។

លោក វិន លេងហួរ បានបន្តទៀតថា ខណៈដែលព្រះអង្គកំពុងគង់ទេសនាបានប្រមាណ ៥នាទី ស្រាប់តែមានជនមិន ស្គាល់បាញ់ពី ក្រោយ ១គ្រាប់ បណ្តាលឲ្យចំព្រះកេសសុគតភ្លាមៗ បង្កឲ្យមាន ការភ្ញាក់ផ្អើល ប្រែប្រួលក្លាយពីភាពសប្បាយរីករាយ ទៅជាទុក្ខសោក ភ្លាមៗមួយរំពេច ។

សម្រាប់អំពើឃាតកម្មលើកាយព្រះសង្ឃ ដ៏សាហាវព្រៃផ្សៃនេះ ត្រូវបានមេបញ្ជាការអាវុធហត្ថ ស្រុកសំរោងទងសន្និដ្ឋានថា ជារឿងគំនុំ ហើយបាន នឹងកំពុងបើកការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ ជាមួយនឹងកម្លាំងនគរបាល ដើម្បីតាមប្រមាញ់ឃាតកលាក់មុខនោះ ៕ ផ្តល់សិទ្ធដោយ ដើមអម្ពិល

25080046a76161e7bb2eacf084728 25080046097b5cabe3c8447084460



អត្ថបទពេញនិយម

គ្រាន់តែផោមសោះ អាចធ្វើឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត

វីដេអូ កូនក្រមុំ កូនកំលោះ ឈ្លោះគ្នាពេលថតរូប រៀបការ ព្រោះតែកូនក្រមុំតុបតែងមុខអាក្រក់ពេក

ស្រ្តីវ័យក្មេងម្នាក់ឈឺពោះកើតកូន តែកូនដែលកើតមកនោះជាត្រី

នាយក្រឹម ប៉ះគ្នាជាមួយ នាយពាក់មី ឌឺគ្នាកក្រើកឆាកតន្ត្រី (វីដេអូទី2)

ផ្ទុះសំណើច..ជាមួយបទកំប្លែងមួយបទរបស់នាយពែកមី (វីដេអូ)

ពិតជាអស្ចារ្យមែន..!! ស្ត្រីម្នាក់បានសម្រាលកូនដោយខ្លួនឯង ពេលដែលកំពុងជិះរថយន្ត (មានវីដេអូ)

ក្នុងបទ (ខ្មោចលងទាញពូក) ថតជាប់ខ្មោចមែនទែន (មានវីដេអូ)

រឿងហេតុដែលថា មាន​អ្នក​ថត​រូប​​ពង និង​​ចិញ្ចៀន​​នោះ ​ជាប់​​រូប​អ្នក​សច្ចំ​​​ គឺជាការបោកប្រាស់យ៉ាងពិតប្រាកដ

រថយន្តបាឡែន បើកបុកអ្នកជិះម៉ូតូ ដាច់ខ្លួន២កំណាត់រាយពេញផ្លូវ ស្លាប់យ៉ាងវេទនា

វីដេអូពេញនិយម

រឿង ពូជខ្ញុំចឹង

អាបពាក់មួកសុវត្ថិភាព វគ្គពីរ

មនុស្សអច្ឆរិយៈ ដែលអាថកំបាំង

បុរសម្នាក់នេះត្រូវទូរស័ព្ទផ្ទុះខ្ទេចមាត់ ដោយសារនិយាយទូរស័ព្ទបណ្តើរ បញ្ចូលថ្មបណ្តើរ

ការបាញ់ធ្វើតេស្តអាវក្រោះ ជាមួយគ្រាប់កាំភ្លើងមែនទេន

បុរសម្នាក់ ប្រលែងលេងជាមួយល្បែងដ៏គ្រោះថ្នាក់ ទីបំផុតត្រូវរថភ្លើងកិនដាច់ខ្លួនជាពីរ

ធានាថាសើច..!!សើចតាំងពីដើមដល់ចប់ ជាមួយលោក សុខគា ក្នុងកម្មវិធីសំណើចតាមភូមិ (មានវីដេអូ)

សើចៗ!!! សើចទៀតហើយ ជាមួយរឿង (ខ្មោចអាសង្ហា) តួឯកគឺ នាយចឺម (មានវីដេអូ)

នាយក្រឹម ប៉ះគ្នាជាមួយ នាយពាក់មី ឌឺគ្នាកក្រើកឆាកតន្ត្រី (វីដេអូទី2)

ពិតជាអស្ចារ្យមែន..!! ស្ត្រីម្នាក់បានសម្រាលកូនដោយខ្លួនឯង ពេលដែលកំពុងជិះរថយន្ត (មានវីដេអូ)

ក្នុងបទ (ខ្មោចលងទាញពូក) ថតជាប់ខ្មោចមែនទែន (មានវីដេអូ)

Share on Facebook