ករណីឆក់កាបូបផ្ទុះអាវុធទាំងថ្ងៃនៅកណ្ដាលរាជធានីភ្នំពេញ

ភ្នំពេញ៖ មានការបាញ់ប្រហាទាំងកណ្ដាលថ្ងៃ ទៅលើជនជាតិបរទេស ២នាក់ប្ដីប្រពន្ធបណ្ដាលឲ្យ
រងរបួសស្ត្រីជនជាតិជប៉ុន ដែលជាប្រពន្ធត្រូវបានដឹកយក ទៅលាងរបួសនៅមន្ទីរពេទ្យ ឯកជន វិសាលសុខ
ហើយបន្ត ទៅមន្ទីរពេទ្យកាល់ម៉ែត ក្រោយពីមាន ជនសង្ស័យពីរនាក់ បាញ់ប្រហារ កាលពីវេលា ម៉ោង២
និង ២០នាទី រសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៥ ស្ថិតនៅទល់មុខវត្ដមហាមន្ដ្រី សង្កាត់អូរឡាំពិក
ខណ្ឌចំការមន បង្កឱ្យមាន ការភ្ញាក់ ផ្អើលដល់ប្រជាពលរដ្ឋនៅទីនោះ។

យោងតាមប្រភព កន្លែងកើតហេតុ បានឱ្យដឹងថា គឺមានករណីឆក់កាបូប ខណៈដែលស្ត្រីរងគ្រោះ
នឹងប្ដីដែជាវជនជាតិវៀតណាម ឈលើជញ្ចើមផ្លូវរងចាំជិះម៉ូតូកង់បី ក្តោយពីចុះពីលើរថយនក្រុង ស្រាប់
តែលេចមុខជនសង្ស័យពីនាក់ ជិះម៉ូតូ១គ្រឿង បានមកឆក់កាបូប ប៉ុន្តែស្ត្រីរងគ្រោះមឹនឲ្យ ក៍មានការប្រ
តាយប្រតប់គ្នារហូតធ្វើឲ្យពួកវាដកលកៃភ្លើង បាញ់ប្រហារ២គ្រាប់ បណ្ដាលឱ្យ រងរបួសស្រាល រួចជនសង្ស័យទាំង
២នាក់ បានឡើងជិះម៉ូតូគេចខ្លួនបាត់ស្រម៉ោល។

ជុំវិញការបាញ់ ប្រហារស្ដ្រីជនជាតិជប៉ុន ខាងលើនេះ ស្នងការរងនគរបាល និង ជាប្រធាន ការិយាល័យ
កណ្ដាល នគរបាល យុត្ដិធម៌ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ ជួន ណារិន្ទ
បានបញ្ជាក់នៅ កន្លែង កើតហេតុថា ករណីនេះជា សកម្មភាពឆក់កាបូបមិនបានសម្រេច ពោល
ជនសង្ស័យបានបាញ់ ជនរងគ្រោះ ក្រោយពីជនរង គ្រោះមិនព្រមប្រគល់កាបូបឱ្យទៅពួកវា ។

មន្ត្រីនគរបាលព្រហ្មទណ្ឌ រាជធានីភ្នំពេញ បានឲ្យ ដឹងថា ជនរងគ្រោះមានឈ្មោះ Oyoshi Mutsumi
អាយុ៣៨ឆ្នាំ មានមុខរបរជាស្ត្រីមេផ្ទះ នៅទីក្រុងតូក្យូ ហើយមានប្តីជាជនជាតិវៀតណាមមានឈ្មោះ
Nguyen Thai Binh រស់នៅទី ក្រុងហូជីមិញ។

ក្រោយកើតហេតុ ជនសង្ស័យទាំង២នាក់ ដែលឆក់មិន បានសម្រេច ក៏ជិះម៉ូតូគេចខ្លួនបាត់ ខណៈស្ត្រីរង
គ្រោះត្រូវបានប្តី និងសមត្ថកិច្ច ដឹកយកទៅ មន្ទីរពេទ្យ ដើម្បីព្យាបាលរបួស រួចបានចេញទៅផ្ទះសំណាក់វិញ
នៅម្តុំផ្សារអូរឫស្សី។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចបាននឹងកំពុងធ្វើ ការស្រាវជ្រាវ ដើម្បីតាមចាប់ក្រុមជនសង្ស័យ
យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕ដោយ តាំង ស៊ុនតិច

IMG-20150308-WA0003

Screenshot_2015-03-08-17-48-06-2

Screenshot_2015-03-08-17-48-06-1

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author