ភ្នំពេញ ៖ ឪពុកម្ដាយរបស់លោក ឧកញ៉ា ថោង សារ៉ាត់ គឺលោកថោង ចំរើន (ហៅតាន់ សុខ) នឹងអ្នកស្រី
កែវ សារី នៅម៉ោងជាង៧យប់ថ្ងៃសុក្រទី០៦ ខែកុម្ភៈ ឆ្នាំ២០១៥ ត្រូវបានមន្ត្រីអនុរក្សពន្ធនាគារព្រៃសរ ដោះ
លែងឱ្យនៅក្រៅឃុំបន្ទាប់ពីមានការបញ្ជាពីតុលាការ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា ឪពុក ម្ដាយរបស់លោក ឧកញ៉ា ថោង សារ៉ាត់ អ្នកទាំងពីត្រូវបានតុលាការចោទប្រកាន់ពី
បទ ( រក្សាអាវុធទុកដោយខុសច្បាប់ ) នឹងត្រូវឃាត់ខ្លួនកាលពីចុងឆ្នាំ២០១៤ នៅមន្ទីរពន្ធធានាគាព្រៃស។
នៅវេលាម៉ោងប្រមាណ៨នឹង៥នាទីយប់ថ្ងៃសុក្រ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៥នេះ ប្រភពព័ត៌មានពីមន្ត្រីសាលា
ដំបូងរាជធានីភ្នំពេញ បានបង្ហើបឲ្យដឹងថា ឪពុក ម្ដាយ ឧកញ៉ា ថោង សារ៉ាត់ គឺលោកថោង ចំរើន នឹង អ្នក
ស្រីកែវ សារី ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោកលី សុខឡេង ចេញដីការបង្គាប់
ឲ្យដោះលែងនៅក្រៅឃុំបណ្ដោះអាសន្ន។
ដោយឡែកប្រភពព័ត៌មានពីមន្ត្រីពន្ឋនាគារព្រៃស បានថ្លែងថា រហូតមកទល់ពេលនេះ ខាងពន្ឋនាគារ
ពុំទាន់ធ្វើការដោះលែង ឪពុក ម្តាយ ឧកញ៉ា ថោង សារ៉ាត់ នៅឡើយទេ ដោយមូលហេតុថា
ដីកាដោះលែងបានទៅដល់ពន្ឋនាគារ ល្ងាចណាស់ទៅហើយ ទី២ ដីកាដោះលែងនេះមានភាពមិនប្រក្រតី
ព្រោះសាលាឧទ្ឋរណ៍បានបដិសេធបណ្តឹង សុំនៅក្រៅឃុំរបស់ ឪពុក ម្តាយ ឧកញ៉ា ថោង សារ៉ាត់
តែបែរជាសាលាដំបូងរាជធានីភ្នំពេញ ធ្វើការដោះលែង ។
សូមបញ្ជាក់ថា ការដោះលែងជនជាប់ចោទទាំងពីនាក់ ដោយចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ
គឺលោកលី សុខឡេង ចេញដីការបង្គាប់ឲ្យដោះលែងនៅក្រៅឃុំបណ្ដោះអាសន្ននេះ ធ្វើឲ្យប្រជាពលរដ្ឋ
ជាច្រើនមានការភ្ញាក់ផ្អើល នឹងមានការងឿងឆ្ងល់យ៉ាងខ្លាំងលើបញ្ហាអាថ៌កំបាំងមួយនេះ។
សូមបញ្ជាក់ថា កាលពីពេលកន្លងទៅថ្មីៗនេះ មេធាវីជនជាប់ចោទធ្លាប់បានប្ដឹងសុំឲ្យនៅក្រៅឃុំម្ដងរួចមក
ហើយ ត្រូវបានសាលាឧទ្ទរណ៍បដិសេធ មឹនព្រមទទួលយកនូវពាក្យបណ្ដឹងនៅក្រៅឃុំនោះទេ។
ពាក់ពន្ធ័ករណីខាងលើនេះ សារព័ត៌មាន កម្ពុជា ជោគជ័យ យើងមឹនទាន់មានការបំភ្លី ពីលោកចៅក្រម
ស៊ើបសួរសាលារាជធានភ្នំពេញ គឺលោកលី សុខ ឡេង នៅឡើយទេ៕ដោយ តាំង ស៊ុនតិច