ទីតាំងស្តុកឈើមួយកន្លែងច្រើនឆ្នាំមកហើយ ទើបមានសមត្ថកិច្ចបង្ក្រាប

ខេត្តស្ទឹងត្រែង៖ ក្រោយពេលប្រឈមនឹងការិះគន់ ខ្លាំងដែលថា សមត្ថកិច្ចរដ្ឋបាលព្រៃឈើ ខេត្តស្ទឹងត្រែង
ជាអ្នកនៅពីក្តោយខ្នងក្រុមជនល្មើស បំផ្លាញព្រៃឈើ ស្រាប់តែកាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៥ ព្រះរាជ
អាជ្ញារងខេត្តស្ទឹងត្រែង នឹងមន្ត្រីរដ្ឋបាលព្រៃឈើ បានបង្ក្រាបបទល្មើសមួយកន្លែងនៅតំបន់ នៅក្រោយនោះមួយឆ្នាំ
វត្តគិរីសុខារាម (ហៅវាលដេញ) ស្ថិតនៅភូមិអន្លុងជ្រៃ ឃុំអន្លុងជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

នៅក្នុងប្រតិបត្តិការនោះ មន្ត្រីរដ្ឋបាលព្រៃឈើរកឃើញឈើសក្រុំ ប្រភេទឈើលេខ១ មានចំនួន៤០ដុំ ដែល
មានមុខកាត់ធំៗ មានប្រវែង ២ម៉ែត្រកន្លះ នឹងឈើសរសមានប្រវែង៤ម៉ែត្រ ចំនួន១៣០ដើម ប៉ុន្តែគេមិន
បានឃើញឃាត់ខ្លួនម្ចាស់ឈើ យកទៅចាត់វិធានការតាមផ្លូវច្បាប់នោះទេ។
ចំណុចនេះធ្វើឲ្យមជ្ឈដ្ឋាននានា សង្ស័យថា មកពីម្ចាស់ឈើមិនព្រមបង់លុយ តាមការកំណត់របស់មន្ត្រីរដ្ឋ
បាលព្រៃឈើ ទើបពួកគេចាត់វិធានការបង្ក្រាបដើម្បីប្រមាន។

ប្រភពសមត្ថកិច្ចពាក់ពន្ធ័មួយចំនួនបានឲ្យដឹងថា ម្ចាស់ឈើគេបង្ក្រាបនៅទីតាំងខាងលើនេះ ជាឈ្មួញល្បី
ល្បាញខាងប្រមូលទិញឈើ ពីតំបន់នានាយកមកស្តុបទុក នៅទីតាំងនេះច្រើនឆ្នាំងមកហើយ គ្មានសមត្ថ
កិច្ចណាហ៊ានប៉ះពាល់ឈ្មួញនេះទេ ទើបតែនៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំង២០១៥ ឃើញមានព្រះរាជអាជ្ញាខេត្ត
ស្ទឹងត្រែងដឹកនាំ មន្ត្រីខណ្ឌរដ្ឋព្រៃឈើ សង្កាត់រដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់ នឹងនឹងសមត្ថកិច្ច ចុះទៅ
បង្ក្រាបនឹងរិបអូសឈើទាំងអស់តែម្ដង។
ប្រជាពលរដ្ឋបានដាក់កាសង្ស័យថា ប្រហែលមកពីឈ្មួញឈើរូបនេះ មឹនព្រមបង់លុយតាមការកំណត់
របស់លោក ឈាវ តុលា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង នឹងនាយសង្កាត់រដ្ឋបាលស្រុកថាឡាបរិ
វ៉ាត់ ទើបបែកធ្លាយដល់ព្រះរាជអាជ្ញា បានជាប្រឈមនឹងការបង្ក្រាបបែបនេះ។

​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល ​និង​ប្រជាពលរដ្ឋនៅក្នុង​ខេត្តស្ទឹងត្រែង​ បានរិះគន់ថា លោក កុល សំអុល
ដែលជា​អភិបាលខេត្ត និង​លោក ឈាង តុលា ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ស្ទឹងត្រែង​មិនដែល​យក
ចិត្តទុកដាក់​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​ ឲ្យ​ស្របតាម​បទបញ្ជា​ លេខ​០០២ របស់​រដ្ឋាភិបាល​នោះ​
ទ្បើ​យ បណ្ដោយឲ្យកើត​​មានបទល្មើសកាប់បំផ្លាញនឹងដឹកជញ្ជូនឈើប្រណឹតធ្វើអាជីវកម្មខុសច្បាប់ពេញ
បន្ទុក ដោយសាមានភាពធូរលុងយ៉ាងនេះព្រៃឈើខេត្តស្ទឹងត្រែងប្រឈមនឹងសេច្ដីវិនាស៕ដោយសហការី

2015-03-09_18.54.26

Screenshot_2015-03-08-20-34-27-1

Screenshot_2015-03-08-20-37-00-1-1

Screenshot_2015-03-08-20-36-35-1-1

Screenshot_2015-03-08-20-35-57-1

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author