អាគារខុនដូរសាងសង់មិនទាន់ហើយអគ្គីភ័យឆាបឆេះជាន់ទី១១យ៉ាងសន្ធោសន្ធៅ

​ភ្នំពេញ​ ៖​ អាគារខុនដូកំពុងតែសាងសងថ្មី ត្រូវបានអគ្គិភ័យ​​ឆាបឆេះ​នៅ​លើ​អគារ​ជាន់​ទី​១១​នៅ​​ផ្លូវ​កែវ​ចិន្តា​
ស្ថិតនៅក្បែរសាលាវិទ្យាល័យន័រតុន សង្កាត់​ជ្រោយចង្វា-​ខណ្ឌ​ជ្រោយចង្វារ​ រាជធានីភ្នំពេញ។​

​ហេតុការណ៍​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ កាលពី​វេលា​ម៉ោង​០១ និង​១០​នាទី​រសៀល​ ថ្ងៃ​ទី​៨​ ខែកុម្ភៈ​
ឆ្នា​២០១៥​ ភ្លាមៗ​នោះ​ឃើញ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ ​របស់​ស្នងការ​រាជធានី​ភ្នំពេញ ​ជា​ច្រើន​គ្រឿង​បាន​
ចេញ​មក​អន្តរាគមន៍​ពន្លត់ភ្លើង​ តែ​មានការ​ពិបាក​ក្នុង​ការ​អន្តរាគមន៍​ពន្លត់​ ដោយសារ​ទីតាំង​ដែល​ឆេះ​
ស្ថិត​នៅ​លើ​អគារ​ខ្ពស់​ ។​

​​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា​ អគារ​ខាងលើ​នេះ​មាន​គម្រោង​សាងសង់​រហូត
​ដល់​២០​ជាន់​ តែ​ពេល​នេះ​ទើប​សង់​បាន​១១​ជាន់​ក៏​កើត​មាន​អគ្គិភ័យ​តែ​ម្តង​។​

​យោង​តាម​សម្តី​លោក​ នាយការិយាល័យ​ពន្លត់​ និង​បង្កា​គ្រោះ​អគ្គិភ័យ​បាន​ឲ្យ​ដឹង​ដែរ​ថា​ ភ្លើង​បាន​រលត់​
ក្នុងការប្រើប្រាសរថយន្តពន្លត់អគ្គីភ័យ របស់ស្នងការរាជធានីភ្នំពេញ អស់ចំនួន១៤គ្រឿង នឹងរថយន្ត
មជ្ឈមណ្ឌលក៉ពេជ្រ១គ្រឿង ទើបភ្លើងបានរលុតទៅ​វិញ​នៅ​ម៉ោង​២​រសៀល​ថ្ងៃ​ដដែល​។​ ​ ចំណែក​មូលហេតុ​
ដែល​បណ្តាល​ឲ្យ​មាន​អគ្គិភ័យ​នេះ​កើតឡើង​លោក​បាន​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​ឡើង​ថា​ ដោយសារ​តែ
ចោល​កន្ទុយបារី​នៅ​កន្លែង​កើតហេតុ​។​

យោង​​តាម​កម្មករ​មួយក្រុម ដែល​ធ្វើការ​នៅ​លើ​អគារ​នោះ​បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​វេលា​ម៉ោង​១១​
ព្រឹក​ កម្មករ​បាន​ចេញពី​ធ្វើការ​អស់​ លុះដល់​ម៉ោង​០១​និង​១០​នាទី​ ពេល​កម្មករ​ឡើង​ទៅ​ធ្វើការ​វិញ​ស្រាប់តែ​
ឃើញ​ភ្លើង​កំពុង​ឆាបឆេះ​ជ័រ​ និង​កម្ទេច​ឈើ​ ដែល​គេ​សង្ស័យ​ថា​ អាច​បណ្តាល​មក​ពី​អ្នកជួកបារី​​ ហើយ​បោះ
ចោលកន្ទុយបារី​នៅ​លើ​អគារ​នោះ​មុន​ពេល​ចេញពី​ធ្វើការ​ ទើបបណ្ដាលឲ្យឆេះតែម្ដងទៅ។​

សូមរំលិកថា ​បញ្ហា​គ្រោះថ្នាក់​ដោយសារ​អគ្គិភ័យ​ឆាបឆេះ​នេះ គឺ​កើតឡើង​ជា​ញឹកញាប់​ក្នុង​មួយឆ្នាំៗដែល
​បណ្តាលឲ្យ​ស្លាប់​មនុស្ស​ និង​រងរបួស​ធ្ងន់​ស្រាល បាត់បង់​ទ្រព្យសម្បត្តិ​រាប់​ម៉ឺន​ដុល្លារ
ដែល​កើតចេញ​ពី​ការឆ្លង​ចរន្ត​អគ្គីសនីនិង​ការធ្វេសប្រហែស​របស់​ម​នុស្ស​ជាដើម​ ៕ដោយតាំង ស៊ុនតិច

Screenshot_2015-03-10-21-37-44-1

Screenshot_2015-03-10-21-38-03-1

Screenshot_2015-03-10-21-32-09-1

Screenshot_2015-03-10-21-52-05-1

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author