មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

អាគ្គីភ័យឆាបឆេះផ្ទះមួយខ្នង តែក្នុងមួយពព្រិចភ្នែក នៅសល់តែគំនរផេះនឹងធ្យូង

ភ្នំពេញ : ហេតុការណ៍អគ្គីភ័យឆាបឆេះ ផ្ទះប្រជាពលរដ្ឋមួយកន្លែង បានបង្ករការភ្ញាក់ផ្អើល ដល់សមត្ថកិច្ច
នឹងប្រជាពលរដ្ឋ កាលពីវេវលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៥នេះ ស្ថិតនៅក្នុង
សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយសារតែទុស្សេខ្សែភើង ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុមាធុមក្លិនឈ្ងៀម នឹងផ្សែងចេញពីផ្ទះមួយកន្លែង
របស់ជនជាតិអ៊ីស្លាមកាប់នឹងលក់សាច់គោ ក៍បាននាំគ្នារត់មកមើលនឹងជួយពន្លត់ផងដែរ តែភ្លើងបានឆាប
ឆេះឡើងសន្ធោសន្ធៅខ្លាំងពេក មួយសន្ធុះក្រោយមកក៍ឃើញមានរថយន្តពន្លត់អគ្គីភ័យ មកជួយអន្តរាគមន៍
ផងដែល ដោយសាទីតាំងកន្លែងកើតហេតុមឹនអំណោយអោយ ការឆាបឆេះក៍ខ្លាំង ធ្វើឲ្យព្រះអគ្គីភ័យលេប
ត្របាក់ផ្ទះមួយខ្នង ដែលសង់អំពីថ្មក្រោម ឈើលើ ប្រក់សង្កសី អស់ទាំងស្រុង នឹងបង្ករងរបួសក្មេងប្រុស
អាយុប្រហែល៥ម្នាក់ផងដែរ តែសំណាងល្អមឹនមានរាលដាលដល់ផ្ទះអ្នកជិតខាង។

នៅក្នុងហេតុការណ៍គ្រោះថ្នាក់អគ្គីភ័យខាងលើ គេសង្កេតឃើញមានកម្លាំងសមត្ថកិច្ច របស់អធិការន
គរបាលខណ្ឌ័ជ្រោយយចង្វារ ដឹងនាំបញ្ជាដោយ លោក ទៀម សុត្ថាវុធ ចុះមកជួយអន្ដរាគមន៍ នៅកន្លែង
កើតហេតុ ផងដែរ។

តាមការឲ្យដឹងពី លោកឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា
នៅក្នុងហេតុការណ៍គ្រោះថ្នាក់អគ្គីភ័យខាងលើ កម្លាំងនគរបាលពន្លត់អគ្គិភ័យ របស់លោកបានជួយ
អន្ដរាគមន៍បាញ់ទឹកពន្លត់អគ្គីភ័យ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យទាំងអស់ចំនួន ៨គ្រឿង ។
តែទោះបីយ៉ាងណា ក្នុងហេតុការណ៍គ្រោះថ្នាក់អគ្គីភ័យនេះ សមត្ថកិច្ចមឹនទាន់មានការបង្ហាញនឹងបញ្ជាក់
ពីតួរលេខខូចខាតសំភារៈប្រើប្រាស ក៍ដូចជាទ្រព្យសម្បត្តិដែលត្រូវអគ្គីភ័យឆាបឆេះនៅឡើយទេ។:/ដោយ
តាំង ស៊ុនតិច

2015-03-12_15.46.53

Screenshot_2015-03-12-15-40-12-1

Screenshot_2015-03-12-15-41-34-1

Share on Facebook