អត់ងងុយដឹកឈើពេលយប់ ជ្រុលទៅបុករថយន្តសាំយ៉ុង ពេលចុះយកលុយ

​ខេត្តមណ្ឌលគិរី ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរមួយ បានកើតឡើង បង្ករឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹកប្រ
លិម ខណៈរថយន្តតាក់ស៊ី នៅឈប់ចិញ្ចើមផ្លូវ ចុះយកប្រាក់ពីម៉ូយផ្ញើរ ទិញឥវ៉ាន់ ក៍ត្រូវរថយន្តកាមរីហើម
បើកបុកចំពីមុខយ៉ាងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតផ្នែកខាងមុខនៃរថយន្តទាំងពីរស្ទើទាំងស្រុង
សំណាងល្អ មឹនមានគ្រោះថ្នាក់ដល់អាយុជីវិត គ្រានតែរបួសស្រាល ហេតុការណ៍នេះកើតឡើងកាលពី ថ្ងៃ
ទី១២ ខែកុម្ភៈ ឆ្នាំ២០១៥ វេលាម៉ោង៥ព្រឹក នៅចំណុចគឺឡូម៉ែត្រ៣៦ ស្ថិតនៅក្នុងភូមិឆ្នែង ឃុំស្រែខ្ទុម
ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

​ប្រភពកន្លែងកើតហេតុបាន​ឲ្យ​ដឹងថា គេតែងតែឃើញ រថយន្ត​រងគ្រោះម៉ាក​សាំ​យ៉ុង ពណ៌​ស្លែរ​មួយគ្រឿង
នេះតែងតែ​មកឈប់ នៅ​កន្លែងកើតហេតុ​រាល់​ព្រឹក ដើម្បី​ទទួល​ប្រាក់ គេ​ផ្ញើ​រទិញ​ឥ​វ៉ាន​ចាប់ហួយ ស្រាប់តែ
ថ្ងៃនេះ​ក្រោយពេលរថយន្តរងគ្រោះឈប់បានបន្តិច ក៍មានរថយនកាម៉ារីហើមបើកបរ​មកពី​ណារ៉េចង្កូត​បាន​
ជ្រុល​ទៅបុក ពីមុខ​ពេញទំហឹង ហើយ​អ្នកបើកប​រថយន្ត កា​ម៉ា​រី​ហើម បាន​ចុះមក​សុំទោស ម្ចាស់​រថយន្ត​
តាក់ស៊ី ដោយប្រាប់ថា ព្រោះតែ​ខ្លួន​អត់ងងុយ ទើប​ពី​មក​ដឹក​ឈើ​។​

គួបញ្ជាក់ផងដែរថា ​ក្រោយពេល​កើតហេតុ រយៈពេលជិតមួយម៉ោង មិនឃើញមានសមត្ថកិច្ច​ ចុះមក​ធ្វើការ​
វាស់វេងឬដោះស្រាយ​ទេ ទើប​ម្ចាស់​រថយន្ត​ទាំង​២ សំរួលដោះស្រាយ​គ្នាក្រៅ​ប្រព័ន្ធ​ច្បាប់ ដោយម្ចាស់រថយន្ត​
បង្ករព្រមសងប្រាក់ចំនួន៧០០ ដុលា នឹងអូស​រថយន្ត​រងគ្រោះទៅ​ជួសជុលដើម្បីបញ្ចប់រឿង​។

ប្រជាពលរដ្ឋ​រស់នៅស្រុកកែវសីមាបាន​ឲ្យ​ដឹងថា ពួកគាត់មានការភ័យខ្លាចណាស់ ពីបញ្ហាគ្រោះថ្នាក់ចរាចរ
នៅ​ស្រុក​កែវ​សីមានេះ មាន​រថយន្ត​ដឹកឈើ បើក​លឿនៗ ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ជារឿយៗ មិនដែល
ឃើញមានច្បាប់ណាដាក់ទោសដល់ជនបង្ករម្ដងណាម្នាក់ឡើយ គេតែងតែដោះស្រាយជាលុយដើម្បី​
បញ្ចប់រឿងតែ​រហូតអញ្ចឹង។/

2015-03-14_19.22.57

Screenshot_2015-03-14-16-40-05-1

Screenshot_2015-03-14-16-40-14-1

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author