ភ្នំពេញ៖ ឪពុក ម្ដាយរបស់ឧកញ៉ា ថោង សារ៉ាត់ បន្ទាប់ពីសមត្ថកិច្ចចម្រុះខេត្តព្រៃវែង សហការជាមួយកង
កម្លាំងរាជអាវុធហត្ថខេត្ត ចាប់ឃាត់ខ្លួនកាលពីថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំង២០១៥ វេលាម៉ោង១០ នឹង០០នាទី
យប់នៅចំណុចត្រើយខាងកើតសាឡាងអ្នកលឿង ស្ថិតនៅក្នុងទឹកដីខេត្តព្រៃវែង បន្ទាប់ពីជនទាំង២
ប៉ុនប៉ងព្យាយាមរត់គេចខ្លួនទៅប្រទេសវៀតណាម មិនបានគោរពទៅតាមលក្ខខណ្ឌមួយចំនួន។
ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោកលី សុខឡេង ចេញដីការសម្រេច
ឃុំខ្លួនឪពុក ម្តាយរបស់ឧកញ៉ាថោង សារ៉ាត់ ជាលើកទី២ បន្ទាប់ពីជនជាប់ចោទទាំង២ មិនបានគោរពនូវ
លក្ខខណ្ឌមួយចំនួន របស់ចៅក្រមស៊ើបសួរ ដែលហាមឃាត់មិនអោយមានការចាកចេញទៅក្រៅប្រទេស
ដោយគ្មានការអនុញ្ញាត្តិពីអាជ្ញាធរតុលាការ ។
ការសម្រេចឃុំខ្លួននេះធ្វើឡើងនៅរសៀលថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០១៥ បន្ទាប់ពី ជនជាប់ចោទ ត្រូវបានសមត្ថកិច្ច
ព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបញ្ចូនខ្លួនយកមកកាន់តុលាការ នាព្រឹកថ្ងៃ ខែ
ដដែល ដើម្បីសាកសួរបន្ថែមជុំវិញការប៉ុនប៉ងរត់គេចខ្លួនទៅប្រទេសវៀតណាម ។
គួរំលឹកផងដែរថា ឪពុកម្តាយឧកញ៉ាថោង សារ៉ាត់ គឺលោកថោង ចំរើន និងលោកស្រី កែវសារី ត្រូវបាន
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោកលី សុខឡេង ចេញដីការបង្គាប់អោយដោះលែង
( នៅក្រៅឃុំបណ្តោះអាសន្ន ) កាលពីល្ងាចថ្ងៃទី៦ ខែកុម្ភះ ឆ្នាំ២០១៥ ដោយតុលាការដាក់អោយនៅក្រោម
ការត្រួតពិនិត្យ តាមដានរបស់តុលាការ ដោយភ្ជាប់នូវលក្ខខណ្ឌមួយចំនួន ។ ជាពិសេស គឺការកំណត់មួយ
ចំនួន ដែលបានហាមមិនអោយធ្វើចំណាក ទៅក្រៅប្រទេសជាដាច់ខាត ដោយគ្មានការអនុញ្ញាត្តិពី
អាជ្ញាធរតុលាការ ។ ដោយសហការី