ខេត្តឧត្តរមានជ័យ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរគួឲ្យរន្ធត់ មនុស្ស ២នាក់ បានស្លាប់ដោយម្នាក់ដាច់ក្បាល
ចេញពីដងខ្លួន និងរងរបួសធ្ងន់ស្រាល ៥នាក់ នៅតាមបណ្ដោយផ្លូវ ក្រាគ្រោះក្រហម ក្រវ៉ាត់ក្រុង ស្ថិតនៅក្នុង
ភូមិកំណប់ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្ដមានជ័យ កាលពូវេលាម៉ោង៩នឹង៣៥នាទីព្រឹក ថ្ងៃទី២៧
ខែកុម្ភះ ឆ្នាំ២០១៥ ដោយរថយន្តធុនធំ បុករថយន្តម៉ាកវិហ្គោ។
ប្រភពកន្លែងកើតហេតុបានឲ្យដឹងថា ហេតុការណ៍គួរឲ្យរន្ធត់នេះ មុនពេលកើតហេតុ គេឃើញរថយន្ត ធុនធំ
យីឌុប មួយគ្រឿងម៉ាក ហ្វ៊ុយសូ ពណ៌ត្រាវ ពាក់ផ្លាកលេខ ក្រចេះ 3A-0339 បើកបរដោយបុរសម្នាក់
មិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរក្នុងទិសដៅ ពីលិចទៅកើត មកដល់ផ្លូវបំបែក ទៅភូមិត្នោត ចំណុចកើត
ហេតុ ក៏ជ្រុលទៅបុករថយន្ត មួយគ្រឿង ម៉ាក វីហ្គោ ពណ៍ត្រីឆ្លូញ ពាក់ផ្លាកលេខ ភ្នំពេញ 2K-4066 ដែលបើក
មក ពីទិសដៅខាងជើងទៅត្បូង ចំពាក់កណ្តាលរថយន្ត យ៉ាងពេញទំហឹង បណ្តាលឲ្យប៉ើងក្រឡាប់ និងស្លាប
មនុស្សចំនួន ០២នាក់ និងរបួសធ្ងន់ស្រាល ចំនួន ០៥នាក់។ ក្រោយពេលបង្កហេតុ រថយន្តយីឌុប បានព្យាយាម
បើករត់ចម្ងាយ ជិត១០០ម៉ែត្រ ក៏ឈប់នៅតាមផ្លូវក្រួសក្រហម ហើយអ្នកបើកបរ និងព្រូ ចុះ រត់គេចខ្លួន
បាត់ស្រមោល។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានមកដល់កន្លែងកើតហែតនឹងធវើការវាស់វេង ហើយបានឲ្យដឹងថា
ជនរងគ្រោះដែល ស្លាប់និងរបួស រួមមាន ១–ឈ្មោះ សំរិទ្ធ មុន្នី ភេទស្រី អាយុ០៨ឆ្នាំ រស់នៅភ្នំពេញ បានស្លាប់
ដោយដាច់ក្បាលចេញពីខ្លួន ២-ឈ្មោះ ឃ្លាំង ចាន្នី ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិភ្នៀត សង្កាត់សំរោង
បានស្លាប់ ៣-ទៀង ចាន់ដារ៉ា ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភ្នំពេញ រងរបួសស្រាល ៤-ឈ្មោះ ជួង ប៊ុននី
ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភ្នំពេញ រងរបួសស្រាល ៥-ឈ្មោះ គង់ យ៉េត ភេទស្រី អាយុ ៥០ឆ្នាំ រស់នៅ
ភ្នំពេញ របួសធ្ងន់ ៦-ឈ្មោះ សំ ពុទ្ធា ភេទស្រី អាយុ ៣០ឆ្នាំ រស់នៅភ្នំពេញ រងរបួសធ្ងន់ បានស្លាប់
និង៧-ឈ្មោះ សំ វុទ្ធី ភេទស្រី អាយុ ៥៤ឆ្នាំ រស់នៅភូមិភ្នៀត សង្កាត់សំរោងបានរបួសធ្ងន់។/ដោយសហការី