បន្ទាយមានជ័យ៖ ក្រោមការដឹកនាំរបស់ឯកឧត្តម គោ ស៊ុំសារៀត អភិបាលខេត្តបន្ទាយមានជ័យ ខិតខំអភិវឌ្ឍន៍
នៅក្នុងខេត្តបន្ទាយមានជ័យ ស្របពេលទៅនឹង ប្រទេសកម្ពុជា កំពុងមានការរីកចម្រើន លើគ្រប់វិស័យ
ទន្ទឹមនឹងនេះ ក៍បានលិចចេញនូវសមិទ្ធិផលថ្មីរបស់ខ្លួនមួយ គឺផ្សារធំមានជ័យ ដែលមានទីតាំងស្ថិតនៅក្មុង
ភូមិសុភី សង្កាត់ទឹកថ្លា ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ផ្សារធំមានជ័យ ជាសមិទ្ធិផលថ្មីបានបើកសម្ពោធ នៅព្រឹកថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៥ ឲ្យអាជីវករបានចូល
លក់ដូរជាលើកដំបូង។ ពិធីសម្ពោធប្រព្រឹត្តទៅក្រោមអធិបតីលោក ស៊ាន ប៊ុនលាង អនុរដ្ឋលេខា
ក្រសួងមហាផ្ទៃ និងលោកស្រី ហ៊ុន ប៊ុនធឿន ទីប្រឹក្សាអមក្រសួងការបរទេសនឹងសហប្រតិបត្តិការអន្តរជាតិ
នឹងជាគណៈនេយ្យក្រៅប្រទេស។
ក្នុងពិធីសម្ភោធផ្សារធំមានជ័យ គេសង្កេតឃើញមានវត្តមានចូលរួមមាន ឯឧត្តម គោ ស៊ុំសារៀត អភិបាលនៃ
គណៈអភិបាលខេត្តបន្ទាយមានជ័យ នឹងលោកជំទាវ ខាំផល្លី ឯឧត្តម ចាន់ សុផល អភិបាលនៃគណៈអភិបាល
ខេត្តបាត់ដំបង ឯឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិសាត់ នឹងលោកជំទាវ ហ៊ុន ចាន់ធី ព្រ
មទាំងអ្នកឧបញ៉ា លោកជំទាវ លោកអភិបាលរងខេត្ត មន្ត្រីរាជការ ក្រុមការងារ នាយករដ្ឋបាល កងរាជអាវុធហត្ថ
វត្ថ នាយទាហាន ប្រជាពលរដ្ឋ ពាណិជ្ជករ អាជីវករ ភ្ញៀវកិត្តិយសជាតិ លោកគ្រូ អ្នកគ្រូ សិក្សានុសិសជាង
១០០០នាក់។
ឯកឧត្តម គោ ស៊ុំសារឿត អភិបាលខេត្ត បន្ទាយមានជ័យបានថ្លែងថា ផ្សារធំមានជ័យ គឺជាមិទ្ធិផលថ្មីមួយទៀត
ក្នុងវិស័យពាណិជ្ជកម្មសេដ្ឋកិច្ច និងនយោបាយនៅក្នុងខេត្ត និងក្នុងក្របខណ្ឌ នៃរាជរដ្ឋាភិបាលកម្ពុជា នីតិ
កាល ទី៥។ លោកបន្តថាផ្សារធំមានជ័យ គឺជាផ្សារទំនើបដែលបានប្រតិស្ថាននៅលើទឹកដី ខេត្តបន្ទាយមាន
ជ័យមុន គេបង្អស់ ដែលប្រជាពលរដ្ឋ អាជីវករ ពាណិជ្ជករ អាចលក់ដូរ ផ្លាស់ប្តូរ ទំនិញមកពីគ្រប់ទិសទីទាំង
ផលិតផល ក្នុងប្រទេសនិងផលិតផលក្រៅប្រទេស ហើយផ្សារ នេះមានតូបចំនួន៤៤៧តូប បំពាក់ដោយ
ជណ្តើរយន្ត ផងដែរ សរុបទឹកប្រាក់ ២.១១១.២៣៨$ លោកសង្ឃឹមថា វត្តមានផ្សារមួយនេះពិតជាបានជួយ
លើកកំពស់សេដ្ឋកិច្ចគ្រួសារប្រជាពលរដ្ឋ សេដ្ឋកិច្ចសង្គម ក្នុងខេត្តនិងសេដ្ឋកិច្ចជាតិនាពេលអនាគត៕ដោយ
សហការី