ទំនងជាមិនប្រយ័ត្នធ្លាក់ដែករៃលើកឈើ សង្កត់គាបជើងកម្មការិនីបណ្ដាលឲ្យរបួសធ្ងន់ធ្ងរ

​ខេត្តកណ្ដាល ៖ កម្ម​ការិនីរោងចក្រក្ដាបន្ទះម្នាក់ ត្រូវ​​ជើងដែករៃលើកឈើបានធ្លាក់លើជើង ប​ណ្តា​ល​​ឲ្យ​បែក
ប្រអប់​ជើងខាងស្ដាំ ត្រូវ​បាន​​ក​ម្មក​រកម្មការិនី​ដូច​គ្នា ដឹក​​យក​ទៅ​​ស​ង្គ្រោះ នៅ​​មន្ទីរ​ពេទ្យ​​ភ្លាម​ៗ បង្ក​​ឲ្យ​​មាន​ការ​​
ភ្ញាក់​ផ្អើល កាល​ពី​​វេលា​​ម៉ោង ០៩នឹង១៥នា​ទីព្រឹក ​ថ្ងៃទី​០២ ខែមិនា ឆ្នាំ​២០១៥ នៅរោងចក្រក្ដាបន្ទះ
តាម​បណ្តោយ​ផ្លូវ​ជាតិលេខ៦អា ស្ថិតនៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។​

​យោងតាមសម្ដីកម្មករកម្មការិនី ធ្វើការជាមួយហ្នឹងនារីរងគ្រោះ បាន​ឲ្យ​ដឹងថា នារីរងគ្រោះ​ឈ្មោះ ផល គន្ធា
ភេទស្រី អាយុ ២២ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្រោម ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល បាន​រងរបួស
​បែកប្រអប់ជើងខាងស្ដាំ ដោយនារីរងគ្រោះខ្វះនូវកាប្រុងប្រយ័ត្ន។ មុនពេល​កើតហេតុ កម្មការិនី​រងគ្រោះ បាន
មក​ធ្វើ​ការងារ​រោងចក្រជាធម្មតា ខណៈ​កំពុងធ្វើការ​សុខៗ ស្រាប់តែ​ជើងដែករៃធ្លាក់មកសង្កត់លើជើង របស់
​នារីរងគ្រោះ​ជាប់ បណ្តាលឱ្យ​របួសធ្ងន់ធ្ងរ​តែម្តង​។​

​ប្រភព​បន្តថា នៅពេលវេលាកើតហេតុ ថ្ងៃទី០២ ខែមិនា ឆ្នាំ២០១៥ វេលាម៉ោងជាង៩នោះមិនមានមេការ ឬ
ប្រធានគ្រប់គ្រងរោងចក្រនៅក្នុងរោងចក្រទេ ក្រោយពេលកម្មករកម្មការិនី ជួយសង្គ្រោះនារីរងគ្រោះចេញបាន
ពីជើងដែករៃ នាំគ្នាយកនារីរងគ្រោះមកមន្ទីរពេទ្យ ទើបសន្តិសុខដឹងថាមានអ្នករងគ្រោះ គ្រោះថ្នាក់នៅក្នុងរោង
ចក្រនេះមិនមែនជាលើកទីមួយនោះទេ កើតមានបែបនេះជាច្រើនលើកមកហើយ ខ្លះទៀតរហូតដល់បាត់បង់
ជីវិតក៍មានដែល។/

2015-04-02_09.58.45

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author