រថយន្តសាំយ៉ុងបុករថយន្តហ៊ីយានដាយដឹកឥដ្ឋ ខូចខាតរថយន្តទាំងស្រុងសំណាងល្អ មិនមានរងរបួសបែកតែពង

​ខេត្តកណ្ដាល ៖ រថ​យន្ត​​សាំយ៉ុងដឹកពងទាមួយ​គ្រឿង បើក​បរ​​ក្នុង​​ល្បឿន​​លឿន ដល់​​ផ្លូវ​ឆ្លងកាត់ជាន់ហ្វ្រាំងមិន
ទាន់ក៏​​ជ្រុល​​បុក​​រថ​យន្តដឹកឥដ្ឋបត់ឆ្លងផ្លូវយ៉ាងពេញទំហឹង ប​ណ្តា​ល​​ឲ្យ​​រថយន្តដឹកឥដ្ឋជ្រុលទៅបុកបង្គោល
ខ្សែរកាបអ៊ុកតិច នឹងរូបតោធ្វើពីស៊ីម៉ងត៍ដាក់បាក់ខ្ទិចម៉ត់រៀបដល់ដី ហេតុការណ៍នេះបានបង្កភ្ញាក់ផ្អើ​កាលពី
វេលា​ម៉ោង ៣និង​៤៥ នាទី រសៀល​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៥ នៅ​ចំណុចផ្លូវឆ្លងកាត់ចូលវត្តឧត្តមសាមគ្គី
( ហៅវត្តឈើទា ) ស្ថិតនៅព្រុំប្រទល់ភូមិក្រោម នឹងភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។

​សាក្សី​នៅកន្លែងកើតហេតុបាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​រថយន្តសាំយ៉ុងព័ណទឹកប៊ិចលាយសរ ពាក់
ស្លាកលេខ កណ្ដាល 2A. 24 24 ដឹក​ពងទាបើកបរដោយឈ្មោះ ម៉ម ប៊ុនធឿន ភេទប្រុស អាយុ៣៥ឆ្នាំ ក្នុង
ទិសដៅពីជើងទៅត្បូង លុះដល់កន្លែងកើតហេតុ ក៍ជ្រុលទៅបុករថយន្តម៉ាកហ៊ីយានដាយព័ណសំបកឪឡឹក
ចាស់ពាក់ស្លាកលេខ ភ្នំពេញ 3A. 40 99 បត់ឆ្វេងឆ្លងផ្លូវបម្រុងចូលទៅឡឥដ្ឋ ចំពាក់កណ្ដាលឭ លាន់ដូចរន្ទះ
បណ្ដាលឲ្យមួយកាត់ផ្នែកខាងមុខ រថយន្តសាំយ៉ុងខូចខាតទាំងស្រុង រីឯរថយន្តម៉ាកហ៊ីយនដាយក៍ជ្រុលទៅ
បុកនឹងបង្គោលខ្សែកាបអ៊ុកតិចបាក់រៀបដល់ដី។

ក្រោយពេលកើតហេតុតៃកុងបើកបររថយន្តហ៊ីយានដាយដែលគេអះអាងថាជារថយន្តបង្ករចុះចោលរថយន្ត
តគេចបាត់ស្រមោលសូន ដោយមិនបានស្គាល់អត្តសញ្ញាណនោះទេ ដោយគេស្គាល់ថាឈ្មោះ ស្រេង ថៅកែ
ឡាននឹងជាថៅកែឡឥដ្ឋ មានបំណងលាក់អត្តសញ្ញាណកម្មកររបស់ខ្លួន ទើបឆ្កើយថាមិនស្គាល់ព្រោះវាមាន
ឈ្មោះច្រើនពេក។

នៅក្នុងហេតុការណ៍ខាងលើនេះ គេឃើញលោក ស្រេង ជាថៅកែបានចេញមុខមកដោះស្រាយជាមួយរថយន្ត
រងគ្រោះ ដោយចចារគ្នាព្រមសងទៅឲ្យខាងរថយន្តរងគ្រោះ ក្នុងតំលៃ ​៧០០$ តែខាងរថយន្តរងគ្រោះមិនព្រម
ក្រោយមកឡើង៩០០$ តែខាងរថយន្តរងគ្រោះទាមទា១០០០$ ដោយពួកគាត់និយាយថាយក១០០០$ នេះ
គ្រាន់តែថ្លៃខូចខាតពងទាទេ ព្រោះពងទាចំនួន២៤០០០គ្រាប់ត្រូវបែកខូចទាំងអស់ ១០០០$ នេះមិនបាន
គិតទៅដល់ការជួសជុលឡានទេ ឡាននេះមានតែយកទៅលក់ឡៃឡុងឲ្យអេចចាយប៉ុណ្ណោះ។

ដោយសារការចចារភាគ្គីទាំងសង់ខាងនៅកន្លែងកើតហេតុយូពេក សមត្ថកិច្ចក៍បានអូសរថយន្តទាំង២ ទៅ
រក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកមុខកំពូល ដើម្បីរង់ចាំការដោះស្រាយបន្ត៕

20150410_155516

20150410_155354

20150410_160917

20150410_155614

​​

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author