មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

អត្ថប្រយោជន៍ ទាំង៥យ៉ាង របស់ ដុំទឹកកក ដែលអ្នក មិនធ្លាប់ ដឹងពីមុនមក!

តើអ្នកធ្លាប់ដឹង ទេថាដុំទឹកកក អាចជួយបានអ្វីខ្លះ ដល់សម្រស់របស់អ្នក? ថ្ងៃនេះប្រិយមិត្ត នឹងបានជ្រាប ពីអត្ថប្រយោជន៍ មួយចំនួន របស់ដុំទឹកកក ៖

១)ភ្នែក៖ ជាការពិត ពន្លឺដែលជះ តាមរយៈ ទូរទស្សន៍ រឺក៏កុំព្យូរទ័រជាដើម វាអាចប៉ះពាល់ ដល់កែវភ្នែក របស់អ្នកបាន។ ដូច្នេះ អ្វីដែល ងាយស្រួល ក្នុងការរក្សាភ្នែករបស់អ្នកនោះ គឺគ្រាន់តែដាក់ ដុំទឹកកកមួយ រួចយកកន្សែងស្អាត មករុំលើវា បន្ទាប់មក យកមកស្អំ លើភ្នែក។ ចំពោះវិធីនេះ មិនត្រឹមតែជួយ ដល់ភ្នែករបស់អ្នក ឲ្យកាត់បន្ថយភាពធុញថប់នោះទេ ថែមទាំងជួយកាត់បន្ថយ ការហើមភ្នែក បានទៀតផង។

២)ចិញ្ចើម៖ នៅពេលអ្នក មានអាការៈឈឺចាប់ ដោយសារតែការប៉ះទង្គិច នឹងអ្វីមួយ លើចិញ្ចើម អ្នកអាច យកដុំទឹកកក មកញីលើកន្លែង ដែល ឈឺនោះ វានឹងអាចជួយកាត់បន្ថយ ស្នាមក្រហមបាន យ៉ាងឆាប់រហ័ស។

៣)ស្បែក៖ ដុំទឹកកក ក៏អាចជួយ ដល់ស្បែករបស់អ្នកបានដែរ ក្នុងការធ្វើឲ្យ ស្បែកស្រស់ថ្លា និងមានពន្លឺ ស្រស់បំព្រងបាន។ វីធីប្រើ៖ គ្រាន់តែយក ដុំទឹកកក រុំជាមួយក្រណាត់ស្អាត រួចត្រដុសលើផ្ទៃមុខរបស់អ្នក ឲ្យបានសព្វ ជាការស្រេច។

៤)កើតមុន៖ បញ្ហាកើតមុន ក៏ដុំទឹកកកអាចដោះស្រាយបានដែរ ពីព្រោះ វាអាចជួយ ទៅបិទ រន្ធញើសដែលហើមធំ ឲ្យមកជារាបស្មើ វិញបាន។ មិនតែប៉ុណ្ណោះ វាក៏អាចទប់ស្តាត់ ពពួកបាក់តេរី ដែលមកបំផ្លាញស្បែកមុខរបស់អ្នក បានផងដែរ។ ប៉ុន្តែអ្នកត្រូវប្រាកដថា ប្រើប្រាស់ ជាមួយ ក្រណាត់ស្អាត ក្នុងការយក មករុំដុំទឹកកក។ វិធីប្រើ៖ យកដុំទឹកកក មកត្រដុសលើមុខរបស់អ្នក ប្រមាណ១០នាទី ជារៀងរាល់ថ្ងៃ ហើយអ្នកនឹង អាចឃើញលទ្ធផលឆាប់ៗ ផងដែរ។

៥)ការរលាក៖ ដុំទឹកកកមិនត្រឹម អាចផ្តល់ នូវអារម្មណ៍ត្រជាក់ ដល់អ្នកប៉ុណ្ណោះទេ ថែមទាំងអាច កាត់បន្ថយការឈឺចាប់ ដោយការរលាក បានថែមទៀតផង។ នៅពេលអ្នកយក ដុំទឹកកក ទៅដុសលើ កន្លែងរលាកនោះ វាអាចជួយបន្ថយភាពក្តៅ និងជួយឲ្យស្បែក ត្រឡប់មក ជាមានពន្លឺ ឡើងវិញបាន។

ទាំងនេះ ជាអត្ថប្រយោជន៍ របស់ដុំទឹកកក ដែលអ្នកមិនធ្លាប់ដឹង៕

14150947be185f68140b474156815

ប្រភព Intersting-fact

ដកស្រង់ពី៖ khmerload

Share on Facebook