រថយន្តណាវ៉ារ៉ាបើកប៉៉ះម៉ូតូ ហើយជ្រុលទៅបុកបង្គោលភ្លើង សាធារណៈអស់១ដើម

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរ បង្ករឡើងដោយរថយន្តណាវ៉ារ៉ាមួយគ្រឿង បើកល្បឿនលឿន បានជ្រុល
ចង្កូតទៅបុកម៉ូតូ ហើយបន្តហួសទៅបុកបង្គោលភ្លើងសាធារណៈ បណ្ដាលឲ្យបាក់អស់មួយដើម ហេតុការណ៍
នេះបាបង្កភ្ញាក់ផ្អើកាលពីវេលាម៉ោង៣នឹង១០នាទីរសៀល ថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៥ នៅផ្លូវ ៣៥៨ ស្ថិតនៅ
សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តបង្កម៉ាក ណាវ៉ារ៉ា
២បាំង ព័ណស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2Z-60 66 លើរថយន្តមាន បិទសញ្ញាក្រុមហ៊ុនទូរស័ព្ទ Sintel
បើកយ៉ាងលឿនមកដល់កន្លែងកើតហេតុក៍រ៉េចង្កូតទៅប៉ះនឹងម៉ូតូម៉ាកវ៉េវRS ឆ្នាំ២០១៤ ព័ណខ្មៅ ពាក់ស្លាក
លេខ 1CB.68 56 បណ្ដាលឲ្យដួល ហើយរថយន្តក៍ជ្រុលទៅបុកបង្គោលភ្លើងទៅមុខលែងរួចតែម្ដង។

ប្រភពពីមន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនបង្កគ្រោះថ្នាក់នេះ ឈ្មោះ តេ លីហេង មានស្រុកកំណើត
នៅ ភូមិស្ទឹងតូច ឃុំកក់ ស្រុកពញាក្រែក ខេត្តកំពង់ចាម ហើយបច្ចុប្បន្ន រថយន្តបង្កត្រូវបានម្លាំងនគរបាល
នៃការិយាល័យចរាចរជើងគោក យកទៅរក្សាទុកដើម្បី ចាត់ការតាមនីតិវិធីច្បាប់ ៕

Screenshot_2015-04-11-07-58-01-1-1

Screenshot_2015-04-11-07-58-01-1

Screenshot_2015-04-11-07-58-08-1

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author