រាជធានីភ្នំពេញ ៖ មានជើងខ្លាំងបង្កការបាញ់បោះ នៅមជ្ឈមណ្ឌលកំសាន្ត រ៉ក់ កាលពីថ្ងៃទី១៥ ខែមីនា
ឆ្នាំ២០១៥ នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ត្រូវបានគេស្គាល់ថា ជនបង្កគឺជាក្រុម ឈ្មោះ កែវ វិទូ
ត្រូវជាកូនប្រុសសំណព្វ របស់លោក កែវ សុខឃាង ជាអ្នកបង្កឡើង ហើយរត់ចោលរថយន្ត ឡិចស៊ីស៥៧០
ពណ៌សរ ១គ្រឿង ដោយដោះស្លាកលេខចេញ ទោះយ៉ាងណាក៍គេនៅតែស្គាល់ថា រថយន្តជនសង្ស័យរត់ចោល
នេះមានស្លាកលេខ 2AA-0007 ភ្នំពេញ ក្នុងនោះសមត្ថកិច្ច បានដកហូតរថយន្ត និងកាំភ្លើង AK ស្វាយបត់
មួយដើម ដែលជនសង្ស័យបោះចោល ក្រោយពេលធ្វើសកម្មភាព ដើម្បីយកទៅ កសាងសំណុំរឿងផងដែរ។
ប្រភពពត៌មានកន្លែងកើតហេតុបានបង្ហែបឲ្យដឹងថា ជនដែរទាញកាំភ្លើងបាញ់បោះសេរីក្នុងមជ្ឈមណ្ឌលរ៉ុក
ខាងលើត្រូវបានគេស្គាល់ថា ជាកូន ជាប្អូនថ្លៃ នឹងជាអង្គរក្ស របស់មេគយដ៍មានអំណាចម្នាក់ដែលមានឈ្មោះ
កែវ សុខឃាង។ ចំណែកជនដៃដល់ក្នុងការបាញ់ត្រូវបានគេស្គាល់ឈ្មោះ កែវ វិទូ គឺជាកូនប្រុសបង្កើតរបស់
លោកមេគយ កែវ សុឃាង។ ប្រភពបានបន្តថា គេបានសង្កេតឃើញ ក្រុមអ្នកផឹកស៊ីនៅជាន់ក្រោម សុទ្ធតែ
អ្នកមានលុយ មួយសន្ធុះក្រោយមកមានជម្លោះជាមួយបុរសម្នាក់ ដែលកំពង់ច្រៀងកម្សាន្តនៅបន្ទបជាន់លើ
ហើយក៍ក្រុមអ្នកមានលុនេះ នាំគ្នាទៅវាយថាបុរសម្នាក់នោះរំខានអារម្មណ៍របស់ពួកគេ។ បន្ទាប់ពីវាយគេ
ហើយនៅតែមឹនរំសាយកំហឹងក្នុងខ្លួន ក៍បានទៅទាញកាំភ្លើងអាកាស្វាយបត់ ពីក្នុងរថយន្តមកបាញរះជាង
១០គ្រាប់បណ្ដាលឲ្យមនុស្ស២នាក់រងរបួស នឹងខូចខាតទ្រព្យសម្បត្តិជាច្រើន នៅក្នុងមជ្ឈមណ្ឌលរ៉ុក។
ក្រោយពេលកើតហេតុសមត្ថកិច្ចចម្រុះ ស្វែងរក តាមចាប់ជនសង្ស័យដែលមានគ្នា៣នាក់ ក្នុងនោះមានឈ្មោះ
កែវ វិទូ កូនប្រុសលោក កែវ សុឃាង ប្អូនប្រុសប្រពន្ធលោក កែវ សុខឃាង ម្នាក់ និងម្នាក់ទៀត សង្ស័យជាអង្គរក្ស។
ការតាមប្រមាញ់ក្រុមជនបង្ក បានកើតឡើងបន្ទាប់ពី សមត្ថកិច្ចបានរកឃើញ រថយន្ត ១គ្រឿង ម៉ាកឡិចស៊ីស
៥៧០ ពណ៌ស ដែលគេយកមកប្លុងចោល ក្នុងបុរីពិភពថ្មី ទល់មុខស្ថានីយ៍ទូរទស្សន៍ អាស៊ីអាគ្នេយ៍ ហើយនៅ
ក្បែររថយន្តនោះ មានកាំភ្លើង ១ ដើមម៉ាកអាការស្វាយបត់ មាន១២គ្រាប់ ចំណែកស្លាកលេខ ភ្នំពេញ
2AA-0007 ត្រូវបានម្ចាស់កាច់បោះចូល ក្នុងរថយន្ត។
ពាក់ពន្ធរឿងរ៉ាវខាងលើនេះ ក៍មានមតិមហាជនក៍ដូនមតិសាធរណៈមួយចំនួនធំ បានលើកឡើងថា តើកម្លាំង
សម្ត្ថកិច្ចនឹងប្រើវិធីសាស្ត្របែបណា នឹងចំណាយពេលវេលាយូរប៉ុណ្ណា ក្នុងការតាមចាប់ខ្លួនជនបង្ក យកមក
ផ្ដន្ទាទោសតាមផ្លូវច្បាប់នោះ។បើសមត្ថកិច្ចដឹងថាជាកូនប្រុសបង្កើតរបស់មេគយ នឹងមានអំណាចធំក្នុងជួរ
រដ្ឋាភិបាលបែបនេះនោះ។ បើសមត្ថកិច្ចមិនមានសមត្ថភាពបង្ក្រាប ព្រោះតែខ្លាចអំណាចបុណ្យសក្តិរបស់ឪពុក
ជនបង្ក បើវាទៅជាអញ្ចឹងម៉ែននោះ ជនបង្កទាំងនេះពួកគេមិនខ្លាចនឹងបន្តទង្វើ នឹងបង្កឲ្យមានភាពអសន្តិដល់
សង្គមជាតិយើងទាំងមូលមិនខានទៅថ្ងៃអនាគត៕ ដោយសហការី