រថយន្តសាំយ៉ុងដឹកអ្នកដំណើរបើកលឿនដូចហោះ ជាន់ហ្វាំងមិនជាប់ជ្រុលទៅបុកគូទរថយន្តTOWNER ខ្ទាតទៅបុកឡានដឹដីមួយតង់ទៀត

ខេត្តកណ្ដាល ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បង្កឡើង​ដោយសារ​រថយន្ត​សាំយ៉ុងមួយគ្រឿង
បើក​ដោយ​បុរស​ម្នាក់​ដឹកអ្នកដំណើនឹងឥវ៉ាន់ពេញរថយន្ត ពីភ្នំពេញទៅកំពង់ចាម បើក​ក្នុង​ល្បឿន​លឿន
ជាន់ហ្វាំងមិនជាប់ជ្រុលបុក​ពីក្រោយ​គូទ​រថយន្ត ម៉ាកTOWNER ពេញទំហឹង​បណ្តាលអោយ​រថយន្ត​TOWNER
ខ្ទាតទៅបុក​រថយន្តដឹកដី មួយតង់​ទៀត ត្រូវ​រង​ការខូចខាត​យ៉ាងតំណមសំណាងល្អ មិនបណ្ដាលឲ្យមានគ្រោះ
ថ្នាក់ដល់ជីវិត គ្រាន់តែរងរបួសអ្នកបើករថយន្តTOWNERពីលើជញ្ចើមប៉ណ្ណោះ។ ហេតុការណ៍​គ្រោះថ្នាក់​ខាង
លើ​កើតឡើង​កាលពីវេលាម៉ោង២នឹង៣០នាទីរសៀល ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៥ នៅតាម​បណ្តោយ​ផ្លូវ
ជាតិ​លេខ​៦អា ចន្លោះស្ពានលេខ១២-១៣ ចំណុចផ្លូវប្រាំជាម ស្ថិតនៅភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ
ស្រុកមុខកំពូល ខេត្តកណ្ដាល។​

សាក្សី​នៅ​កន្លែងកើតហេតុបានអោយដឹងថា នៅមុនពេល​​ហេតុការណ៍​កើតឡើង គេ​សង្គេត​ឃើញរថយន្តដឹក
ដីមិនស្គាល់ម៉ាកមួយគ្រឿងបានបត់ឆ្លងផ្លូវ បន្តិចក្រោយមករថយន្តម៉ាកTOWNER ពណ៍ស្លែ ពាក់ស្លាកលេខ
ភ.ព ២.គ 54 07 បើកដោយបុរសម្នាក់រួមជាមួយម្ដាយម្នាក់ផង លុះមកដល់កន្លែងកើតហេតុ ខណៈកំពុង
បង្អង់ល្បឿនជាន់ហ្វាំងឈប់រងចាំរថយន្តដឹកដីឆ្លងផ្លូវ ខណៈនោះស្រាប់តែមានរថយន្តសាំយ៉ុងពណ៍លឿង
ពាក់លេខភ្នំពេញ 2U.43 43 ដឹកអ្នកដំណើនឹងឥវ៉ាន់ពេញរថយន្ត បើកក្នុងទិសដៅស្រប់ទិសគ្នាពីត្បូងទៅ
ជើងក្នុងល្បឿនយ៉ាងលឿន លុះមកដល់កន្លែងកើតហេតុជាន់ហ្វាំងមិនជាប់ជ្រុលទៅបុកគូទ រថយន្តម៉ាក
TOWNER ខណៈកំពុងឈប់រងចាំរថយន្តដឹកដីឆ្លងផ្លូវ ខ្ទាតទៅផ្ទប់នឹងរថយន្តដឹកដីបណ្ដាលឲ្យរងការខូច
ខាតយ៉ាងតំណម ក្រោយពេលកើតហេតុរថយន្តដឹកដីបើកគេចបាត់ស្រមោលសូន។

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន សហការ​ជាមួយ​ជំនាញ​ចុះ​អន្តរាគមន៍​វាស់វែង​ផងដែល តែភាគ្គីសង់ខាង
សូមធ្វើការចរចាគ្នា ដោយខាងរថយន្តសាំយ៉ុង ចេញថ្លៃខូចខាតជាសំណងឲ្យទៅខាងរថយន្តTOWNER
ក្នុងតំលៃ225$ ( ពីររយម្ភីប្រាំដុល្លា ) នឹងឲ្យទៅសមត្ថកិច្ច២០$ នឹង២០០០០រៀលផងដែរ។

​គួរ​បញ្ជាក់​ផង​ដែរ​ថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ គឺ​បង្កឡើង​ដោយសារ រថយន្តសាំយ៉ុងដឹកអ្នកដំណើនឹង
ឥវ៉ាន់សំពីងសំពោងពេញរថយន្ត នាំឲ្យគ្រប់គ្រងស្ថានភាពមិនបាន នឹងជាហេតុ​ធ្វើអោយ​ម្ចាស់​រថយន្ត​មិន​អាច
​គ្រប់គ្រង​ខ្លួនឯង​ក្នុង​ការបើក​បរ ទើប​បណ្តាលអោយ​មាន​រឿង​ហេតុដូចនេះ​កើតឡើង​តែម្តងទៅ ៕ ​20150427_141417 20150427_141533 20150427_141554

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author