ខេត្ដមណ្ឌលគីរី ៖ អាជ្ញាធរមានសមត្ថកិច្ច ជំនាញរដ្ឋបាលព្រៃឈើ ជាពិសេសនាយ ដែនជម្រកសត្វព្រៃភ្នំ
ព្រេចតែម្ដង កំពុង ងុបងល់ក្នុងការទទួលយកប្រយោជន៍ ពីក្រុមឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ ទើប ធ្វើឱ្យឈើប្រណីតត្រូវបានកាប់បំផ្លាញនិង ដឹកជញ្ជូនយ៉ាងអនាធិបតេយ្យចេញពី តំបន់ដែនជម្រកសត្វ
ព្រៃភ្នំព្រេច យ៉ាងគគ្រិក គគ្រេង។
បច្ចុប្បន្នក្រុមហ៊ុន កសិកម្មខ្មែរអង្គ ដែលមានទីតាំងស្ថិតនៅភូមិ ស្រែឈូក ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី
កំពុងប្រមូលទិញឈើខុសច្បាប់ គ្រប់ប្រភេទ យ៉ាងគគ្រិកគគ្រេង តែសមត្ថកិច្ចពាក់ពន្ឌ័ មិនអនុវត្ថបទបញ្ជា
រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់បទល្មើសព្រៃឈើនោះទាល់តែសោះ ។ យោងតាមសម្ដីប្រជាពលរដ្ឋរស់នៅ
ឃុំចុងផ្លាស់ នឹងឃុំស្រែឈូក ស្រុកកែវសីម៉ា បានឲ្យដឹងថា ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចឈ្មោះ កសិកម្ម
ខ្មែរអង្គរបច្ចុប្បន្នកំពុងមានសកម្មភាព ដឹកឈើគ្រប់ប្រភេទ ក្រៅដែនដីរបស់ខ្លួនចូលទៅស្តុកក្នុងក្រុមហ៊ុន ។
ប្រជាពលរដ្ឋរស់នៅភូមិឃុំខាងលើបានបន្តឲ្យដឹងថា រថយនបង្កុងដឹកឈើក្នុងមួយថ្ងៃៗ ពី៥០គ្រឿង
ទៅ៦០គ្រឿងចូលក្នុងក្រុមហ៊ុនកសិកម្មខ្មែរអង្គរ ចេញពីក្នុងព្រៃការពារបស់សហគមន៍ នឹងដែនជម្រកសត្វ
ព្រៃភ្នំព្រិចដែលគ្រប់គ្រងដោយលោក សំរ៉ង់ ឌីវិចិត្រ នាយកដែនជម្រកសត្វព្រៃភ្នំព្រិច ដឹកឈើទាំងនោះតាម
រថយន្តបង្កុង រៀងរាល់ថ្ងៃគេមិនដែលឃើញមានសមត្ថកិច្ចជំនាញ ដែលឈជើងនៅទីនោះបង្ក្រាបម្ដងណា
នោះទេដោយពួកគេទាំងនោះយកឡេះថាក្រុមហ៊ុនមានច្បាប់ត្រិមត្រូវ តាមការបញ្ជាក់នឹងអះអាងពីប្រជាពល
រដ្ឋរស់នៅក្នុងសហគមន៍ភូមិឃុំខាងលើបានឲ្យដឹងថា ដែនដីរបស់ក្រុមហ៊ុនកសិកម្មខ្មែរអង្គរ បច្ចុប្បន្នមានតែ
ព្រៃរិចរិលគ្មានឈើប្រណឹតសេសសល់ទៀតទេ។
ទន្ទឹមនឹងនេះក៍មានសេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋរស់នៅតំបន់ជិតនោះថា បច្ចុប្បន្នគេសង្កេតឃើញមេ
ឈ្មួញឈ្មោះ ពៅ សក់បះ ដែលគេដឹង ថា ជាដៃជើងរបស់ ឧកញ៉ា លឹម ប៊ុនណា កំពុងប្រើប្រាស់រូបភាព
ជ្រកក្រោមស្លាក ក្រុម ហ៊ុន កសិកម្មខ្មែរអង្គរ ដើម្បីដឹកជញ្ជូនឈើល្មើសច្បាប់ចេញពីតំបន់ខាងលើនេះយក
មក កាន់ខេត្ដត្បូងឃ្មុំដើម្បីឆ្លងទៅវៀតណាម តាមច្រកទន្លេចាម ។
សមត្ថកិច្ចជាច្រើនស្ថាប័ននិងនាយ ដែនជម្រកសត្វព្រៃភ្នំព្រេច លោក សំរ៉ង់ ឌីវិចិត្រ កំពុងទទួលបាន
លាភសក្ការៈពី បទល្មើសបំផ្លាញព្រៃឈើនេះ ដូច្នេះរថ យន្ដយីឌុបត្រូវបានដឹកឈើប្រណីតចេញ
ពីតំបន់ព្រៃអភិរក្សនេះ បន្ទាប់ពីគេប្រើ រថយន្ដបង្កុងដឹកប្រភេទឈើមូល ដែល ទើបនឹងកាប់ថ្មីៗរួម
ទាំងប្រភេទឈើឡាំង យកមកស្ដុកទុក ក្រៅពីសកម្មភាព បែបនេះ មេឈ្មួញពៅសក់បះបានគឃ្លើន
ដ៏ធ្ងន់ធ្ងរចាំប្រមូលទិញឈើល្មើសច្បាប់ ផ្សេងទៀតពីឈ្មួញនិងប្រជាពលរដ្ឋ ។
ដោយសារឥទ្ធិពល ឧកញ៉ាលឹម ប៊ុនណា អ្នកមានដោយជំនួញឈើប្រចាំខេត្ដកំពង់ ចាម និងភូមិភាគ
ឦសាន្ដ គេបានឃើញ និងឮពីទង្វើរបស់មេឈ្មួញឈើឈ្មោះពៅសក់បះតែងប្រើប្រាស់ឥទ្ធិពល ឧកញ៉ា
រូបនេះ ក្នុងការដឹកជញ្ជូនឈើ និងគំរាមប្រមាថ មាក់ងាយដល់សមត្ថកិច្ចពាក់ព័ន្ធ ។ ថ្មីៗ កន្លងទៅនេះ
រថយន្ដដឹកឈើរបស់ឈ្មោះពៅ សក់បះ ផ្ទុកឈើលើសទម្ងន់ ក្នុងគំនិតទុច្ចរិត បំផ្លាញផ្លូវ បានខូចនៅចំណុច
ភូមិក្បាល ត្រាច ឃុំស្រែចាក ស្រុកស្នួល ខេត្ដក្រចេះ គេពុំបានឃើញសមត្ថកិច្ចមួយណាចេញ
មុខអន្ដរាគមន៍បង្ក្រាបនោះឡើយ ទើប ឈ្មួញរូបនេះបានយករថយន្ដផ្សេងមក សាងទាំងចំហទៀតផង ។
ពាក់ពន្ធ័ការដឹកជញ្ជូនឈើយ៉ាងគគ្រិកគគ្រេងខាងលើនេះ លោក ឈិន សុផល ប្រធានមន្ទីរបរិស្ថាន ខេត្ត
មណ្ឌលគិរី បានឲ្យដឹងថា ក្រុមហ៊ុនកសិកម្មខ្មែរអង្គរ ជាក្រុមហ៊ុនមានដីសម្បទានសេដ្ឋកិច្ច ផ្ទៃដី៩០០០ហិត
តាដែលបានសិទ្ធវិនិយោគ ពីរដ្ឋាភិបាលក្នុងអំឡុងឆ្នាំ២០១១ បច្ចុប្បន្នក្រុមហ៊ុនឈុះឆាយ៦០០ហិតតា នឹងដាំ
កៅស៊ូបាន៦០ហិតតា ចំពោះករណីដឹកជញ្ជូនឈើគ្រប់ប្រភេទចូលក្រុមហ៊ុន លោកបានប្រាប់ថាមិនទាន់បាន
ទទួលព័ត៌មាននៅឡើយទេ។/ដោយសហការី