មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

ស្រុកអូរាំងគឺជាតំបន់សេដ្ឋកិច្ចពិសេស សម្រាប់ឈ្មួញតូចធំដឹកជញ្ជូនឈើ ទៅលក់ឲ្យឈ្មួញវៀតណាម

មណ្ឌលគិរី៖ មានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋរស់នៅស្រុកអូរាំង ខេមណ្ឌលគិរីថា មានសកម្មភាព
ឈ្មួញដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឧទ្យានជាតិ នឹងដែនជំរកសត្វព្រៃរាល់យប់ មិនដែលខានមួយយប់
ណានោះទេ។ ដោយមានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋខាងលើ អ្នកយកព័ត៌មានយើងបានចុះទៅដល់
ភូមិពូឡា ឃុំពូហ្យាម ស្រុកអូរាំង ខេត្តមណ្ឌលគិរី កាលពីពេលថ្មីៗនេះ អ្នកយកព័ត៌មាន
យើងសង្កេតឃើញមានរថយន្តតូចធំ សម្រក់ដឹកឈើប្រណិតចេញពីតំបន់ប្រជាពលរាយការណ៍ខាងលើ
នឹងឆ្លងកាត់ស្រុកអូរាំងរាល់យប់ពិតម៉ែន ជាពិសេសនៅពេលម៉ោង២-ម៉ោង៣ជិតភ្លី មិនមានឃើញសមត្ថកិច្ច
ជំនាញណាម្នាក់រំខានការងារពួកគេឡើយ ជាពិសេសគឺលោកតូច រត្តនា ជានាយរងខណ្ឌរដ្ឋបាលព្រៃឈើ
ប្រចាំស្រុកអូរាំង មិនដែលមានចំណាប់ការ ទុបស្កាត់ឬបង្ក្រាបម្ដងណាឡើយ។

ក្នុងការធ្វើសកម្មភាពដឹកជញ្ជូនឈើនៅវេលាម៉ោង២យប់ឃើញមានខាងសហគមន៍ឃាត់ក្បួនរថយន្តដឹកឈើ
ទាំងនោះសួរនាំ តែត្រូវបានក្រុមឈ្មួញឈើទាំងនោះប្រាប់ថា ពួកគេបានបង់លុយឲ្យទៅជំនាញរដ្ឋបាលព្រៃ
ឈើរួចរាល់ហើយ បើចង់ដឹងទៅសួរមេព្រៃទៅ ទោះយ៉ាងណាក៍មានឈ្មួញតូចតាចម្នាក់ ធ្លាប់រកស៊ីដឹកជញ្ជូន
ឈើទៅលក់ឲ្យយួន បានលួចទំលាយឲ្យដឹងថា ឈើទាំងអស់នេះពួកគេដឹកទៅតាមច្រករបៀងដាក់ដាំស្ថិត
នៅក្នុងខេត្តមណ្ឌលគិរី យកទៅលក់ឲ្យឈ្មោះជឿង ជាជនជាតិយួនឈរចាំទទួលទិញនៅទីនោះតែម្ដង។

សូមបញ្ជាក់ផងដែលថា ក្នុងមួយយប់ក្បួនរថយន្តដឹកឈើប្រណិត មិនក្រោយពី១០-២០គ្រឿងនោះទេ
ចេញមកជាខ្សែៗតែម្ដង ស្រុកមួយនេះ ក្លាយជាស្រុកដឹកជញ្ជូនឈើ ឆ្លងកាត់យ៉ាងអនាធិបតេយ្យ ហើយគេ
មិនច្បាស់ទេថា ឈ្មួញត្រូវបង់ថ្លៃក្បាលឡាន ក្នុង១ខែឬ១ជើងប៉ុន្មាននោះទេ ទើបនាយខណ្ឌ នាយរងខណ្ឌ
រដ្ឋបាលព្រៃឈើប្រចាំស្រុកអូរាំង បើកទូលាយឲ្យឈ្មួញដឹកជញ្ជូនឈើម៉ាសេរីបែបនេះ រហូតប្រជាពលរដ្ឋនឹង
អ្នករកស៊ីកំប៉ិកកំប៉ុក ហ៊ានចោទប្រកាន់ថា ការកាប់បំផ្លាញនឹងដឹកជញ្ជូនឈើខុសច្បាប់ដែរកើតឡើនៅទីនេះ
ជាអំពើពុករលួយ លក្ខណះប្រព័ន្ធ របស់សមត្ថកិច្ច អាជ្ញាធរ នឹងជំនាញរដ្ឋបាលព្រៃឈើ ដែរសប្បាយក្នុង
ការហែកប្រយោជន៍ ចែកគ្នាយូរមកហើយ។

ប្រជាពលរដ្ឋបាននាំគ្នារិះគន់ថា ឲ្យតែយ៉ាងនេះព្រៃឈើ​នៅក្នុង​ខេត្តមណ្ឌលគិរី​ ចៀស​មិន​ផុតពី​វិនាស​សាប
សូន្យ​នោះទេ ព្រោះ​លោក អេង ប៊ុន​ហៀ​ង ជា​អភិបាលខេត្ត​ និង​លោក កែប កត់ ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ
ឈើ​ខេត្ត ត្រូវបាន​គេ​ដឹងថា​ជា​អ្នក​ឃុបឃិត​ឲ្យ​មាន​បទល្មើស​យ៉ាង​ពេញបន្ទុក​។
បញ្ហា​នេះប្រជាពលរដ្ឋក៍បានសំណូមពរទៅ​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​និង​លោក សាយ សំ​អាល់
រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​ត្រូវ​ពិនិត្យមើល​ជាបន្ទាន់ ព្រោះសកម្មភាពដឹកជញ្ជូននឹងកាប់បំផ្លាញព្រៃឈើឧទ្យាន
ជាតិ នឹងដែនជំរកសត្វព្រៃបំពាន​ច្បាប់​យ៉ាងធ្ងន់ធ្ងរ​។/ដោយសហការី

2015-05-04_11.17.07

Share on Facebook