សិប្បកម្មកែឆ្នៃឈើកើតមានដូចផ្សិត នៅខេត្តមណ្ឌលគិរីជាឆ្នាំងបាយសមត្ថកិច្ចជំនាញ

​ខេត្តមណ្ឌលគិរី ៖ នៅក្នុងខេត្តមណ្ឌលគិរីមានរោងសិប្បកម្មឈើគ្មានច្បាប់រាប់សិបកន្លែង ​ហើយនៅក្នុងចំ
ណោមស្រុក ក្រុងទាំង៥ របស់ខេត្តនេះគ្រាន់តែស្រុក ​​ពេ​​ជ្រា​​ដា មួយ​​តែ​ប៉ុ​ណ្ណោះមាន​​រោង​​សិ​ប្ប​កម្ម​​កែ​ច្នៃ​​ឈើ
ច្រើន​ជា​ង​គេ គ្មាន​​ច្បា​ប់​ទ​ម្លាប់ រហូ​ត​ដល់ ៣០​​ក​ន្លែង ឯ​ណោះ កំពុងតែ​បើក​ធ្វើ​សកម្មភាព យ៉ាង​ចំហ គ្មាន
​កោតញញើត​សមត្ថកិច្ច ណា​បន្តិច​សោះឡើយ ដោយសារតែ​មន្ត្រីរដ្ឋបាល​ព្រៃឈើ ប្រចាំខេត្ត​មណ្ឌលគិរី
ជា​អ្នកដើរ​ដាក់​ខែ ចាំ​កាង​ក្រុម​ឈ្មួញ​ទាំងអស់នោះ ជាហេតុ​ធ្វើឱ្យ​ក្រុម​ឈ្មួញ​បានចិត្ត រឹតតែ​បន្តសកម្មភាព
យ៉ាង​គគ្រឹកគគ្រេង នៅ​ឃុំ​ចំនួន​២ នៅក្នុង​ស្រុក​ពេ​ជ្រា​ដា​។​

នាពេលបច្ចុប្បន្ន ស្ថិតនៅឃុំចំនួន២ គឺឃុំពូជ្រៃ នឹងឃុំដេអេ មានរោងសិប្បកម្មរបស់ឈ្មោះក្ដី នៅឃុំដេអេ
នឹង រោងសិប្បកម្មរបស់ឈ្មោះ ចែរឿន ជាប្រភេទសិប្បកម្មដុះស្លែ គ្មានច្បាប់អ្វីបន្តិចសោះឡើយ ដោយពួកគេ
អះអាងថា ពួកគេបានបង់លុយឲ្យទៅមន្ត្រីជំនាញជាខែ ថ្ងៃអស់ហើយ បើអស់លោកចង់ផ្សាយអីក៍ផ្សាយទៅ។
តាមប្រភពក្រៅផ្លូវការបានបខ្សិបបង្ហើរតិចៗថា រោងសិប្បកម្មកែឆ្នៃឈើគ្មានច្បាប់របស់ឈ្មោះក្ដី គេបង់លុយ
១ខែចំនន៤៥ម៉ឺនរៀល ឲ្យទៅផ្នែករដ្ឋបាលព្រៃឈើ១៥ម៉ឺនរៀល បង់ឲ្យខាងនាយសង្កាត់រដ្ឋបាលព្រៃឈើជា
ប្រចាំរៀងរាល់ខែផងដែរ។

សូមបញ្ជាក់ថា ​ដោយសារតែ​ភាពរស់រវើក នឹងប៉ិនប្រសប់របស់​ក្រុម​ឈ្មួញ ដែល​ធ្លាប់​ប្រព្រឹត្ត បទល្មើស​ព្រៃ
ឈើ នៅ​ខេត្តមណ្ឌលគិរី កន្លងមកបាន​ផ្អាក​សកម្មភាព ដឹកជញ្ជូន​បទល្មើស​ព្រៃ​ឈើ គេ​នាំគ្នា​មក​ពួន​ជ្រក
ក្រោមរូបភាព ធ្វើ​សិប្បកម្ម​កែច្នៃ​ឈើ​វិញ​ម្តង ហើយ​ក្រុម​ឈ្មួញ ដែល​កំពុង​ពួន​ជ្រក ក្រោម​ការបើក​ធ្វើ​សិប្បកម្ម
នោះ​ហើយ ជា​អ្នកប្រព្រឹត្ត​បទល្មើស​ព្រៃឈើកន្លងមក នៅ​ខេត្តមណ្ឌលគិរី នោះឯង​​៕ដោយសហការី

Screenshot_2015-06-14-16-50-27-1

20150217_174517

Screenshot_2015-06-14-16-50-46-1

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author