សមត្ថកិច្ចខណ្ឌសែនសុខ ឆ្មក់បង្ក្រាបសង្វៀនជល់មាន់បានជោគជ័យ

ភ្នំពេញ៖ ទោះបីមានកាខិតខំប្រិងប្រែងទប់ស្កាត់នឹងបង្ក្រាបពីកម្លាំងសមត្ថកិច្ចយ៉ាងណាក៍ដោយ ក៍នៅតែមាន
អ្នកញៀនល្បែង នៅតែនាំគ្នាលួចលាក់លេងបានដដែល ជាក់ស្ដែងកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៥
វេលាម៉ោង០១ នឹង១៥នាទីសមត្ថកិច្ចខណ្ឌ សែន សុខ បានបើកប្រតិបត្តិការចុះបង្ក្រាបក្រុមអ្នកញៀនល្បែង
នៅចំណុចដីឡូមួយកន្លែងក្បែរប្រឡាយទឹកស្អុយ ផ្លូវរ៉ាដា ស្ថិតនៅក្នុងភូមិទំនប់ សង្កាត់ភ្នំពេញថ្មី រាជធានីភ្នំ
ពេញ ធ្វើការឃាត់ខ្លួនមនុស្សបានចំនួន១០នាក់។

ប្រតិបត្តិការនេះ មានការដឹកនាំ និងបញ្ជារកម្លាំងដោយលោកម៉ូវ ម៉ានិត អភិបាលរងខណ្ឌសែនសុខ និង
នឹងសហការជាមួយកម្លាំងនគរបាលខណ្ឌ ដែលមានលោកវរសេនីយ៍ឯកម៉ក់ ហុង អធិការនគរបាលខណ្ឌ
សែនសុខ រួមទាំងកម្លាំងប្រជាការពារខណ្ឌសង្កាត់ជាច្រើនរូបទៀតផងដែរ ។

ពាក់ពន្ធ័ករណីបង្ក្រាបសង្វៀនបញ្ជល់មាន់ នឹងល្បែងបៀរ អាប៉ោងនេះ លោកអភិបាលរងបានអោយដឹងថា
មុនឈានដល់ការចុះបង្ក្រាប ទីតាំងខាងលើត្រូវបានប្រជាពលរដ្ឋ រាយការណ៍ទៅខាងអាជ្ញាធរមូលដ្ឋានជា
ច្រើនលើកច្រើនសារ អំពី សកម្មភាពល្បែងស៊ីសងខុសច្បាប់ នៅទីតាំងខាងលើ ដែលរួមមាន ល្បែងបៀរ
អាប៉ោង និងជល់មាន់ជាដើម។ ទើបរហូតមកទល់រសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៥នេះ កម្លាំងសមត្ថកិច្ច
ចម្រុះ បានបើកប្រតិបត្តិការឆ្មក់ចុះមកធ្វើការបង្ក្រាប បានជោគជ័យ តែម្តងទៅ ។

ក្នុងការចុះបង្ក្រាបខាងលើនេះ សមត្ថកិច្ចដកហូតបានម៉ូតូ៦គ្រឿង អាប៉ោង ១ឈុត និងមាន់ ១ក្បាល និង ធ្វើការឃាត់ខ្លួនមនុស្សចំនួន១០នាក់ផងដែរ ។ ហើយចំពោះអត្តសញ្ញាណមនុស្សទាំង១០នាក់ សមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់បាននៅឡើយទេ ។

ក្រោយធ្វើការបង្ក្រាប ជនសង្ស័យទាំង១០នាក់ និងវត្ថុតាង ត្រូវបានបញ្ចូនទៅកាន់អធិការនគរបាល
ខណ្ឌសែនសុខ ដើម្បីធ្វើការសាកសួរបន្ថែម និងកសាងសំណុំរឿងបញ្ចូនទៅតុលាការចាត់ការតាម
នីតិវិធីនៃច្បាប់ ៕ដោយសហការី

Screenshot_2015-06-15-16-02-00-1

Screenshot_2015-06-15-16-02-00-2

Screenshot_2015-06-15-16-02-30-1

Screenshot_2015-06-15-16-02-30-1

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author