លោកអភិបាលស្រុកបសេដ្ឋរងការិះគន់ពីពលរដ្ឋថា ឃុបឃិតឲ្យមានកន្លែងបូមខ្សាច់អនធិបតេយ្យ

បន្ទាប់ពីមានសេចក្ដីប្រកាស ពីក្រសួងឋាមពលរ៉ែ ឲ្យផ្អាកសកម្មភាភបូមខ្សាច់ ទូទាំងប្រទេស នឹងទុកររយះ
ពេល៦ខែ ឲ្យម្ចាស់អាជីវកម្មបូមខ្សាច់ទាំងអស់នាំគ្នាមកធ្វើច្បាប់អាជីវកម្មឲ្យបានត្រិមត្រូវ មិនអនុញ្ញាតឲ្យ
មានធ្វើអាជីវកម្មបូមខ្សាច់អនាធិបតេយ្យតទៅទៀតបាននោះទេ។

ដោយឡែកគេសង្កេតឃើញក្នុងខេត្កកំពង់ស្ពឺ ពឺមានទីតាំងបូមខ្សាច់លួចលាក់មួយកន្លែង ស្ថិននៅភូមិត្រពាំង
លៀប ឃុំផុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលមានម្ចាស់ឈ្មោះគ្រី នឹងមេការឈ្មោះជាតិ បាននឹងកំពុងលួច
លាក់ធ្វើអជីវកម្មបូមខ្សាច់ចេញពីដៃស្ទឹងស្លាគូ ដឹកដោយរថយន្តធំៗឆ្លងកាត់ស្រុកបសេដ្ឋ យ៉ាងគគ្រិក គគ្រេង
ទៅខេត្តផ្សេងៗទៀតស្ទើតែផុងផ្លូវទៅហើយ ដោយគ្មានសមត្ថកិច្ច នឹងអាជ្ញាធរណាម្នាក់ហ៊ានរំខានដល់មុខរប
អាជីវកម្មរបស់ថៅកែឈ្មោះគ្រីដែលគេល្បីថាជាឧកញ្ញ៉ាប្រចាំស្រុកបសេដ្ឋនេះឡើយ។

ពាក់ព័ន្ធនឹងកន្លែងបូមខ្សាច់លួចលាក់ខាងលើនេះ ត្រូវបានប្រជាពលរដ្ឋរស់នៅស្រុកបសេដ្ឋ មានការរអូរទាំ
យ៉ាងខ្លាំងពីការធ្វើអាជីវកម្មបូមខ្សាច់ នឹងដឹកជញ្ជូនខ្សាច់ធ្វើឲ្យខូចផ្លូវ នឹងបានដាក់ការសង្ស័យថា ការធ្វើអាជីវកម្ម
បូមខ្សាច់បានយ៉ាងរលូនដូចសព្វថ្ងៃនេះ គឺមានការឃុបឃិតជាមួយថ្នាក់ស្រុកទើបដំណើការបានសព្វថ្ងៃនេះ។

ពាក់ព័ន្ធកន្លែងបូមខ្សាច់បែបអនាធិបតេយ្យខាងលើ កាលពីថ្ងៃទី២០ ខែ០៥ ឆ្នាំ២០១៥ ក្រុមការងារសារព័ត៌មាន
( កម្ពុជា ជោគជ័យ ) បានចុះទៅដល់ទីតាំងបូមខ្សាច់ខាងលើ ដើម្បីសាកសួរទៅដល់ម្ចាស់អាជីវកម្មមួយចំនួន
ពាក់ព័ន្ធនឹងច្បាប់ធ្វើអាជីវកម្ម ក៍បានជួបជាមួយឈ្មោះជាតិដែលជាមេការគ្រប់គ្រងនៅទីនោះ ទូរស័ព្ទទៅជួប
លោកគ្រីជាម្ចាស់អាជីវកម្ម ត្រូវបានឈ្មោះគ្រីជាម្ចាស់អាជីវកម្ម ប្រាប់មកតាមទូរស័ព្ទវិញថា បើចង់ដឹងច្បាប់
ធ្វើអាជីវកម្មទៅសួរអភិបាលស្រុក ឬអភិបាលខេត្តទៅ ។ នៅថ្ងៃដដែលនោះសារព័ត៌មានយើងក៍បានទូរស័ព្ធ
ទៅលោកអភិបាលស្រុកបសេដ្ឋ ដើម្បីសំការបំភ្លឺតែមិនមានការបំភ្លឺណាមួយពីលោកអភិបាលស្រុកនោះទេ
ដោយលោកឆ្លើយថាជាប់រវល់សួរមេឃុំទៅ។

ពាក់ព័ន្ធរឿងនេះសារព័ត៌មានយើងក៍បានទូរស័ព្ធទៅលោក ចាប សុខា ជាមេឃុំផុង ដើម្បីបំភ្លឺរឿងនេះឲ្យកាន់តែ
ច្បាស់ ហើយក៍បានលោកមេឃុំផុងប្រាប់មកតាមទូរស័ព្ធវិញថា កន្លែងធ្វើអាជីវកម្មសព្វថ្ងៃនេះ កាលពីដំបូង
ឈ្មោះគ្រីបានមកសូមបូមសាកល្បងមើលថាតើនៅទីនេះមានខ្សាច់ឬក៍អត់ ក្រោយមកស្រាប់តែឃើញធ្វើអា
ជីវកម្មមកទុលសព្វនេះតែម្ដង។

20150619_151456

20150619_160918

20150619_151456

20150619_151217

20150619_151804

សូមជួយស៊ែរព័ត៌មាននេះផង: