ដែនជម្រកសត្វព្រៃភ្នុំឱរ៉ាល់ កំពុងឈានទៅរកការវិនាសមហន្តរាយមិនខាន បើក្រសួងបរិស្ថានមិនមានការទុបស្កាត់

ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់កំពុងឈានទៅរកកាវិនាសមហន្តរាយមិនខានបើក្រសួងបរិស្ថាន
មិនមានការទុបស្កាត់នោះទេ

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ទើបចេញនូវផែនកាការពារបរិស្ថាន ធមជាតិកាលពីពេល
ថ្មីៗកន្លងទៅនេះ ប្រហែរជា​មើលរំលង​បទល្មើស​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់ភ្នំ​ឱ​រ៉ា​ល់​ដែល​កំពុងតែ​ធ្វើ​ឲ្យ​ប៉ះ
ពាល់​យ៉ាងខ្លាំង​ដល់​បរិស្ថាន​ធម្មជាតិ​។ សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ឲ្យ​ដឹងថា
នាយក​ដែនជម្រកសត្វ​ព្រៃ​ភ្នំ​ឱ​រ៉ា​ល់​គឺជា​អ្នក​ឃុបឃិត​ជាមួយ​ក្រុម​ជនល្មើស​ដើម្បី​ប្រមូល​ផលប្រយោជន៍​ធ្វើ​មាន
​ធ្វើបាន​ផ្ទាល់ខ្លួន​យ៉ាង​សប្បាយចិត្ត​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​បទល្មើស​កាប់​ឈើ​ដឹក
ជញ្ជូន​ចេញពី​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​មាន​សភាព​កាន់តែ​ខ្លាំងក្លា​ព្រោះលោកនាយក​ដែនជម្រកសត្វព្រៃភ្នំ
ឱរ៉ាល់ បើកដៃ​ឲ្យ​ក្រុម​ជនល្មើស​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​។

​ប្រភពពី​ប្រជាពលរដ្ឋបាន​ឲ្យ​ដឹងថា​ក្នុង​តំបន់​ជាំ​នៃ​ដែន​ជម្រក​សត្វព្រៃភ្នំ​ឱ​រ៉ា​ល់ ក្រុម​ជនល្មើស​កំពុង​សម្រុក​
កាប់​ឈើ​និង​ដឹក​ជ​ញ្ជុ​ន​ឈើ​ចេញពី​ព្រៃ​ដោយ​ប្រើប្រាស់​រថយន្ត​ធំៗ គោយន្ត​ច្នៃ និង​រទេះគោ​ក្របី​ផងដែរ
ហើយ​មន្ត្រី​បរិស្ថាន​និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​គិតគូរ​តែ​រឿង​ប្រមូល​ផល​ប្រយោជន៍​រៀងៗ​ខ្លួន​។ សេចក្តីរាយ
ការណ៍​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​តំបន់​ជាំ​គឺជា​កន្លែង​ដែលមាន​សកម្មភាព​បំផ្លាញ​ព្រៃឈើ​យ៉ាង​មហន្តរាយ
មាន​រណារយន្ត ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ​និង​ម៉ាស៊ីន​អារឈើ​ស្វ័យប្រវត្តិ​មិនតិចជាង​៦០​គ្រឿង​នោះទេ ហើយ​
មន្ត្រី​អភិរក្ស​ដែនជម្រក​សត្វ​ព្រៃ​ភ្នំ​ឱ​រ៉ា​ល់​មិនបាន​ចាត់វិធានការ​ទប់ស្កាត់​ទ្បើ​យ​។​ផ្ទុយទៅវិញ​ ត្រូវបាន​គេ​ដឹង
ថា​ជា​មេខ្លោង​ធំ​បំផុត​ក្នុងការ​បើកដៃ​ឲ្យ​មាន​បទល្មើស​បំផ្លាញ​ព្រៃឈើ ដូច្នេះ​លោក សាយ សំ​អាល់
រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​ត្រូវ​ចាត់វិធាន​ការ​លើ​នាយក​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​រូបនេះ​ជាបន្ទាន់​។​

​ឈ្មួញ​រកស៊ី​ដឹកឈើ​ចេញពី​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​យ៉ាង​គគ្រឹកគគ្រេង​ដោយ​ឃុបឃិត​ជា​មួយ​លោក
នាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ត្រូវបាន​គេ​ស្គាល់​ថាជា​ឈ្មួញមានអំណាចនៅក្នុងស្រុកឱរ៉ាល់នឹងឈ្មួញ
ធំៗនៅខេត្តកំពង់ស្ពឺ ដែល​ល្បី​ល្បាញ​​ជា​យូរ​មកហើយ​។
ឈ្មួញ​ទាំងនេះ​បាន​ដឹកឈើ​តាម​រថយន្ត​ធំៗ គោយន្ត​កន្ត្រៃ​និង​គោយន្ត​ច្នៃ​យ៉ាង​អនាធិបតេយ្យ​
ដោយ​គ្មាន​ព្រួយបារម្ភ​អ្វី​ទាំងអស់ ព្រោះ​ពួកគេ​បាន​បង់លុយ​ឲ្យ​លោក នាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់
និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុង​តំបន់​នេះ​ជាប្រចាំ​ហើយ គឺ​ការបែងចែក​ផល​ប្រ​យោជន៍​​នេះហើយ ទើប​បទល្មើស
​បំផ្លាញ​ព្រៃឈើ​មាន​សភាព​កាន់តែ​ធ្ងន់ធ្ងរ​។ ជាងនេះ​ទៅ​ទៀត​លោក នាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់បាន
​បញ្ជា​ឲ្យ​កូនចៅដាក់ប៉ុស្តិ៍ជជុះនៅចំណុចដីចិន​ទៅជិតនឹងទេទឹកពុះអង្គុយចាំ​យកលុយ​ពី​ប្រជាពលរដ្ឋ​ដឹកអុស
​តាម​រទេះ​និង​តាម​គោយន្ត​ចេញពី​ព្រៃ​ចាប់ពី​១​ម៉ឺន ២​ម៉ឺន រហូតដល់​៥​ម៉ឺន​រៀល ហើយ​បើ​ដឹក​តាម​រថយន្ត​គឺ​ត្រូវ
​បង់​ពី​១០​ម៉ឺន​ទៅ​១៥​ម៉ឺន​រៀល​។ មានន័យថា​បទល្មើស​បំផ្លាញ​ព្រៃឈើ​នៅ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​គឺ
លោកនាយកដែនជម្រកសត្តព្រៃភ្នំឱរ៉ាល់ជា​អ្នកទទួលខុសត្រូវ​ធំជាងគេ ហើយ​ប្រធាន​
មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ​ក៏​ជា​អ្នកមាន​ចំណែក​ទទួលខុសត្រូវ​ដែរ​៕

20150506_154325-1

20150507_085409

20150507_102235

20150506_152102

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author