មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

ឈ្មួញបំផ្លាញព្រៃឈើតូចធំខេត្តស្ទឹងត្រែង ជ្រកក្រោមស្លាកស្ដារបាតអាងស្រុកសេសាន្ត

ប្រភពីប្រជាសហគមន៍ នឹង មន្ត្រីអង្កការក្រៅរដ្ឋាភិបាលខេត្តស្ទឹងត្រែងបានឲ្យដឹងថា ព្រៃឈើបាតអាង នឹង តំ
បន់ជុំវិញបាតអាងក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង កំពុងនឹងប្រឈមការកាប់បំផ្លាញយ៉ាងមហន្តរាយពីសំ
ណាក់អ្នកមានលុយ អ្នកមានអំណាច នឹង ក្រុមឈ្មួញដែលមានទំនាក់ទំនង់ នឹង ជាមួយមន្ត្រីជាន់ខ្ពស់។

ប្រភពបានឲ្យដឹងទៀតថា រយះពេលចុងក្រោយនេះឈ្មួញខិលខូចបានជម្រុញឲ្យប្រជាពលរដ្ឋមួយចំនួនទៅ
កាប់បំផ្លាញឈើប្រណិតគ្រប់ទិសទី មកស្តុកទុកនឹងអាច្រៀកនៅក្នុងតំបន់បាតអាង ហើយទិញក្នុងតម្លៃ
ថោកៗ ហើយពួកគេធ្វើការដឹកចេញតាមរថយន្តធំៗ យកទៅលក់នៅប្រទេសវៀតណាមដោយគ្មានសមត្ថកិច្ច
ណាទប់ស្កាត់ឡើយ។

បញហានេះសូមលោក ឆេង គឹមស៊ុន ដែជាអគ្គនាយករដ្ឋបាលព្រៃឈើ ត្រូវចាត់វិធានការទៅលើនាយខណ្ឌ
រដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង ព្រោះឈ្មួញខិលខូចទាំងនេះជ្រកក្រោមស្លាកស្តារបាតអាង នឹងដឹកជញ្ជូនឈើ
នេះជាយូរមកហើយ រហូតមកដល់ពេលនេះ សកម្មភាពកាប់បំផ្លាញឈើប្រណឹត នឹងដឹកជញ្ជូនចេញពីតំបន់
បាតអាងនេះពុំមានការថយចុះនោះទេ។

រដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែងក៍រងការចោទប្រកាន់ពីពលរដ្ឋថាមានជាប់ពាក់ព័ន្ធនឹងការបើកដៃឲ្យមានបទ
ល្មើសបំផ្លាញព្រៃឈើ នៅតំបន់ជុំវិញបាតអាងក៍ដូចក្នុងខេត្តស្ទឹងត្រែងទាំងមូលផងដែរ។ បើមិនដូចច្នេះទេ
ក្រុមឈ្មួញ នឹងជនល្មើសមិនហ៊ានធ្វើអ្វីៗ តាមអំពើចិត្តឡើយ។ ដូចច្នេះសូមលោក សាយ សំអាល់ ដែលជា
រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចាត់វិធានការលើនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង ជាបន្ទាន់ផង ព្រោះបច្ចុ
ប្បន្ននេះឈើប្រណិតប្រភេទឈើក្រញូង ឈើបេង ឈើនាងនួន ឈើធ្នង់ នឹង ឈើសុក្រំស្ទើរតែគ្មានសេស
សល់ឡើយ រលាយជិតអស់ហើយ។

តាមប្រភពមន្ត្រីរាជការសាលាខេត្តស្ទឹងត្រែងបានឲ្យដឹងថា នៅសាលាខេត្តស្ទឹងត្រែងមានបើកកិច្ចប្រជុំ មួយ
ស្ដីពីការពង្រឹងនឹងអនុវត្តន៍ បទបញ្ជាលេខ០២ របស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់បទល្មើស បំផ្លាញព្រៃឈើ
នឹងសកម្មភាពដឹកជញ្ជូនឈើ ធ្វើអាជីវកម្មខុសច្បាប់។ ក៍ប៉ុន្តែក្រោយពេលមានកិច្ចប្រជុំក្នុងសាលាខេត្តស្ទឹង
ត្រែងរួចមក បទល្មើសកាប់ឈើនឹងដឹកជញ្ជូនឈើ ចេញពីតំបន់បាតអាងក្នុងស្រុងសេសានខេត្តស្ទឹងត្រែង នៅ
តែបន្តកើតមានយ៉ាងគគ្រឹក គគ្រេងដដែល ទាំងនេះគេបានដាក់ការសង្ស័យថា លោក កុល សំអុល ជាអភិ
បាលខេត្តស្ទឹងត្រែង នឹង លោក ឈាង តុល ដែលជានាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង នេះគិតគូរតែ
រឿងផលប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។

បញ្ហានេះសូមលោក ឆេង គឹមស៊ុន ដែលជាអគ្គនាយករដ្ឋបាលព្រៃឈើ ត្រូវចាត់វិធានការទប់ស្កាត់ឲ្យបានទាន់
ពេលវេលា ព្រោះបទល្មើសបំផ្លាញព្រៃឈើនឹងដឹកជញ្ជូញឈើប្រណឹត ធ្វើអាជីវកម្មខុសច្បាប់នៅតែកើតមាន
យ៉ាងគគ្រឹក គគ្រេង នៅខេត្តស្ទឹងត្រែង ហើយមន្ត្រីអាជ្ញាធរនឹងសមត្ថកិច្ចពាក់ព័ន្ធ នាំគ្នាសម្ងំទទួលផលប្រ
យោជន៍យ៉ាងសុខស្រួល។ ពាក់ព័ន្ធករណីនេះ អង្គភាពសារព័ត៌មាន ( កម្ពុជា ជោគជ័យ ) មិនអាចសូមការបំ
ភ្លីណាមួយពីលោក កុល សំអុល អភិបាលខេត្ត នឹង លោក ឈាន តុលា បានទេដោយទៅកន្លែងមិនជួប នឹង
គ្មានលេខទូរស័ព្ទទំនាក់ទំនង។/

2015-06-22_16.13.15

2015-06-22_16.11.00

Share on Facebook