ស្នេហា​បើកចំហ តាម​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក របស់​យុវនារី នា​សម័យថ្មី​នេះ​

ភ្នំពេញ: បើ​ប្រៀបធៀប អំពី​ស្នេហា​របស់​យុវវ័យ កាលពី​សម័យ​ចាស់​បុរាណ និង​ស្នេហា​របស់​យុវវ័យ នា​សម័យនេះ គេ​សង្កេតឃើញថា មានការ​ខុសប្លែកគ្នា ទាំងស្រុង​តែម្ដង ដោយសារតែ​ស្នេហារបស់​យុវនារី នាពេល​បច្ចុប្បន្ន គឺ​ត្រូវបាន​ស្ដែង​ចេញមកយ៉ាង​បើកចំហ តាមរយៈ​បណ្ដាញសង្គម​ហ្វេ​ស​ប៊ុ​ក ។ ពីព្រោះ ពួកគេ គ្រាន់តែ​ចង់​បញ្ជាក់​ពី​ទឹកចិត្ត ដែលមាន​ភ​ក្កី​ភាព​របស់គេចំពោះ​គូរ​ស្នេហ៍​នោះ តែប៉ុណ្ណោះ ដោយ​មិនបាន​គិតពី​ការអៀនខ្មាស ដែល​ខុសពី​ចាស់ៗកាលពី​សម័យបុរាណ លោក​តែងតែ​ព្យាយាម​លាក់បាំង មិន​ចង់​ឲ្យ​អ្នកណា​ដឹងឮ និង​មានការ​ខ្មាសអៀន​ច្រើន​។​

​ជាក់ស្ដែង ដូចដែល​បាន​មើលឃើញ នៅក្នុង​បណ្ដាញ សង្គម​ហ្វេ​ស​ប៊ុ​ក សព្វថ្ងៃនេះ គេ​តែង​ឃើញ​មានជារឿយៗ អំពី​ការ​បង្ហោះ​នូវ​ពាក្យពេចន៍ លែបខាយ​ស្នេហា ទួញ​យំ​សោកសៅ​របស់​នារី ទៅរក​បុរស​ដែល​ពួកគេធ្លាប់មាន​ទំនាក់ទំនង ស្នេហា​យ៉ាង​ជ្រាលជ្រៅ នាពេល​កន្លងមក ។ ហើយ​ខ្លះទៀត បាន​ឈានទៅ ដល់​ការ​លេបថ្នាំ​សម្លាប់ខ្លួន ឬ​យក​ឡា​ម​អារ​ដៃ​ជាដើម ហើយ​មាន​នារី​ខ្លះទៀត បាន​បង្ហោះ​នូវ​រូបភាព​ស្និទ្ធស្នាល ស្រើបស្រាល និង​អាក្រាតកាយ​របស់ខ្លួន​ឯង ជាមួយនឹង​ដៃគូ ដោយ​គ្មាន​ការអៀនខ្មាស ឬក៏​ខ្លាច​ត្រូវគេ​ដៀល​ជេរ យំ​សើច និន្ទា​អ្វី​នោះឡើយ​។

​បើ​​ពិចារណា លើ​បញ្ហា​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ពួកគេ​ហាក់​មិនបាន​គិត អំពី​តម្លៃ​ជា​ស្ត្រី​ខ្មែរ និង​ការប៉ះពាល់ ដល់​ស្ត្រី​ខ្មែរ​ដទៃៗ​ទៀត ដែល​ខិតខំ​បិទបាំង​កេរ្តិ៍ខ្មាស ក៏ដូចជា ចាស់ៗ​ដែល​គាត់​តែងតែ មាន​ទម្លាប់​ខ្មាសអៀន មិន​ខុសពី​ឪពុកម្ដាយ របស់​ពួកគេ ដែល​ខំប្រឹងប្រែង​បីបាច់ ថែទាំ​បុត្រ​ធីតា តាំងពី​ចាប់កំណើត នៅក្នុង​ផ្ទៃ រហូតដល់​ធំ​ពេញវ័យ ហើយ​រៀបចំ​ឲ្យ​មាន​ប្តី​ប្រពន្ធ ត្រឹមត្រូវ​ទៅតាម​ប្រពៃណី ព្រោះតែ​ចង់​រក្សា នូវ​កិត្តិយស​ស្ត្រី​ខ្មែរ​ដ៏​ល្អ​ឲ្យ​កូន ប៉ុន្តែ​បែរជា​ត្រូវ​កូន​ខ្លួនឯង​នេះ យកមក​ជាន់ឈ្លី​បំផ្លាញ​ទៅវិញ​។​

​គួររំលឹកថា រូបភាព​ដ៏​អាស្រូវ​ទាំងនេះ ក៏ត្រូវ​បាន​ផេ​ក (page) និង​អេក​ខោ​ន (Account) មួយចំនួន យកមក​បង្ហោះ និង​ស៊ែរ​ចេញ​តៗ​គ្នា យ៉ាង​គគ្រឹកគគ្រេង ដែលជា​គំរូ​អាក្រក់ ធ្វើ​ឲ្យ​បាត់បង់​ភាពថ្លៃថ្នូរ របស់​សង្គម​ខ្មែរ និង​មានការ​ប៉ះពាល់ ដល់​វប្បធម៌​សង្គម យ៉ាង ខ្លាំង​ផងដែរ​៕V/S
10355370_698544876892752_3491346859720917604_n

10387541_699518650128708_7481338187256700833_n

10606195_698544920226081_1397608628108606083_n

 

10636101_698544973559409_8294616194760025307_n

10638159_10205019135224490_1794233921_n - Copy

10645057_698545050226068_506091290764226305_n

10701927_699518673462039_1107000746819182248_n

ok

ប្រភព៖ CEN

អត្ថបទពេញនិយម

គ្រាន់តែផោមសោះ អាចធ្វើឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត

វីដេអូ កូនក្រមុំ កូនកំលោះ ឈ្លោះគ្នាពេលថតរូប រៀបការ ព្រោះតែកូនក្រមុំតុបតែងមុខអាក្រក់ពេក

ស្រ្តីវ័យក្មេងម្នាក់ឈឺពោះកើតកូន តែកូនដែលកើតមកនោះជាត្រី

នាយក្រឹម ប៉ះគ្នាជាមួយ នាយពាក់មី ឌឺគ្នាកក្រើកឆាកតន្ត្រី (វីដេអូទី2)

ផ្ទុះសំណើច..ជាមួយបទកំប្លែងមួយបទរបស់នាយពែកមី (វីដេអូ)

អូ….!!! តើប្រិយមិត្តធ្លាប់ឃើញពស់ធំបែបនេះទេ? (មានវីដេអូ)

ពិតជាអស្ចារ្យមែន..!! ស្ត្រីម្នាក់បានសម្រាលកូនដោយខ្លួនឯង ពេលដែលកំពុងជិះរថយន្ត (មានវីដេអូ)

ក្នុងបទ (ខ្មោចលងទាញពូក) ថតជាប់ខ្មោចមែនទែន (មានវីដេអូ)

រឿងហេតុដែលថា មាន​អ្នក​ថត​រូប​​ពង និង​​ចិញ្ចៀន​​នោះ ​ជាប់​​រូប​អ្នក​សច្ចំ​​​ គឺជាការបោកប្រាស់យ៉ាងពិតប្រាកដ

រថយន្តបាឡែន បើកបុកអ្នកជិះម៉ូតូ ដាច់ខ្លួន២កំណាត់រាយពេញផ្លូវ ស្លាប់យ៉ាងវេទនា

វីដេអូពេញនិយម

ស្លាប់១ម្នាក់របួស៤នាក់ដោយសារកំហុសបច្ចេកទេសបាញ់កាំជ្រួច (មានវីដេអូ)

ធានាថាសើច..!!សើចតាំងពីដើមដល់ចប់ ជាមួយលោក សុខគា ក្នុងកម្មវិធីសំណើចតាមភូមិ (មានវីដេអូ)

សើចៗ!!! សើចទៀតហើយ ជាមួយរឿង (ខ្មោចអាសង្ហា) តួឯកគឺ នាយចឺម (មានវីដេអូ)

វីដេអូ កូនក្រមុំ កូនកំលោះ ឈ្លោះគ្នាពេលថតរូប រៀបការ ព្រោះតែកូនក្រមុំតុបតែងមុខអាក្រក់ពេក 

នាយក្រឹម ប៉ះគ្នាជាមួយ នាយពាក់មី ឌឺគ្នាកក្រើកឆាកតន្ត្រី (វីដេអូទី2)

អូ….!!! តើប្រិយមិត្តធ្លាប់ឃើញពស់ធំបែបនេះទេ? (មានវីដេអូ)

ពិតជាអស្ចារ្យមែន..!! ស្ត្រីម្នាក់បានសម្រាលកូនដោយខ្លួនឯង ពេលដែលកំពុងជិះរថយន្ត (មានវីដេអូ)

ក្នុងបទ (ខ្មោចលងទាញពូក) ថតជាប់ខ្មោចមែនទែន (មានវីដេអូ)

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author