ម៉ូតូសង់០១៣ប្រលះម៉ូតូគប់៩០ឆ្លងថ្នល់ ឭលាន់ដូចរន្ទះដួលអូសជាង១០ម៉ែត្រ សំណាងល្អមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់ជីវិត

ខេត្តកណ្ដាល ៖ យ៉ាងហោចណាស់ក៍មានមនុស្ស២នាក់ រងរបួសធ្ងន់ស្រាលផងដែរ ដោយសារម៉ូតូទាំងពីបុក
គ្នាកាកពីវេលាម៉ោង៥ នឹង០០នាទីល្ងេច ថ្ងៃទី២៣ ខែ០៥ ឆ្នាំ២០១៥ នៅតាមបណ្ដោយផ្លូវជាតិលេខ៦អា
ផ្លូវបត់ចូលខាងជើងជាប់នឹងរោងចក្រក្ដាបន្ទះចាស់ ស្ថិតនៅភូមិកណ្ដាល ឃុំព្រែកអញ្ចាញ ស្រុកមុមកំពូល
ខេត្តកណ្ដាល។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសវ័យម្នាក់ជិះម៉ូតូម៉ាកគប់ជ្រុង
៩០ ពណ៍ទឹកប៊ិចពាក់ស្លាកលេខ កណ្ដាល 1J.06 72 ឆ្លងផ្លូវពីលិចមកកើត ខណៈឆ្លងពាក់កណ្ដាល ក៍មាន
ម៉ូតូម៉ាកសង់សេរី២០១៣ ពណ៍ខ្មៅពាក់ស្លាកលេខ កំពង់ស្ពឺ 1E.88 53 ជិះម្នាក់ឯងក្នុងទិសដៅតាមបណ្ដោ
យផ្លូវពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុបានបុកជាមួយម៉ូតូគប់ចំពាក់កណ្ដាល បណ្ដាលឲ្យម៉ូតូ
ម៉ាសង់ដួលអូសប្រហែល១០ម៉ែត្រ នឹងបាក់ខ្នងកង់ខាងមុខ ចំណែកម៉ូតូគប់ជិះដោយបុរសវ័យចំណាស់បែក
ម៉ាស៊ីនដួលនៅហ្នឹងកើតហេតុតែម្ដង។

រីឯជនរងគ្រោះដែលមានវ័យចំណាស់ ក្រោយពេលកើតហេតុត្រូវបានបងប្អូនដឹកតាមកង់បីយកទៅផ្ទះគ្រូខ្មែរ
ចំណែកជនរងគ្រោះម្ខាងទៀត ដែលជិះម៉ូតូសង់ត្រូវបានប៉ូលិសដឹកយកទៅ ការយាល័យពេទ្យបង្អែកស្រុក
មុខកំពូលផងដែរ។ ករណីគ្រោះថ្នាក់ខាងលើនេះ សមត្ថកិច្ចបានឲ្យដឹងថា បណ្ដាលមកពីម៉ូតូគប់ឆ្លងផ្លូវមើល
មិនបានច្បាស់ ហើយចំណែកម៉ូតូសង់អាងថាខ្លួនជិះបណ្ដោយផ្លូវ ក៍មានល្បឿនលឿនមិនប្រយ័ត្នក៍មកបុក
តែម្ដងទៅ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ជនរងគ្រោះទាំង២នាក់ ទី១- ឈ្មោះ អ៊ុន ទ្រី ភេទប្រុសអាយុជាង៦០ឆ្នាំ មានទី
លំនៅ ភូមិ ឃុំ កើតហេតុខាងលើ ជនរងគ្រោះទី២- មានឈ្មោះ វ៉ុន តុលា ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅ
ភូមិវត្ថចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាក។ សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា ក្រោយធ្វើការ
វាស់វេងនឹងធ្វើកំណត់ហេតុចប់ម៉ូតូទាំង២គ្រឿង ត្រូវយកទៅរក្សាទុកនៅកន្កែងអធិការដ្ឋាននគរបាលស្រុក
មុខកំពូល ដើម្បីដោះស្រាយទៅតាមនិតិវិធីច្បាប់។/

20150622_175358

2015-06-23_09.09.37

2015-06-23_09.23.45

សូមជួយស៊ែរព័ត៌មាននេះផង: