មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

កម្មករធ្វើថ្នល់របស់ក្រុមហ៊ុន លី ឈួង ត្រូវបានរ៉ូឡូកំពុងធ្វើថ្នល់កិនធ្លាយខួរស្លាប់ភ្លាមៗ

​ភ្នំពេញ​ ៖​ ហេតុការណ៍គ្រោះថ្នាក់មួយដ៍រន្ធត់ទៅលើកម្មករ​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​
មកពី​អ្នក​បើក​រ៉ូឡូ​មិនប្រយ័ត្ន បណ្ដាលឲ្យកិនកម្មករក្នុង​ពេល​ស្ថាបនា​ផ្លូវ​ ខណៈជន​រងគ្រោះកំពុងសំរួលចរាចរណ៍​
ឲ្យ​អ្នកដំណើរ​ឆ្លងកាត់​ មិនបានដឹងថារ៉ូឡូមកពីក្រោយ បុកដួលហើយកិនស្លាប់តែម្ដង។

​ហេតុការណ៍​គ្រោះថ្នាក់​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​៣​ និង​២០​នាទី​ រសៀល​ ថ្ងៃ​ទី​២៣​ ខែ០៥
​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​លើផ្លូវ​កំពុង​ស្ថាបនា ​(​ផ្លូវ​ថៃ​ហ្គ័​រ​)​ ស្ថិតក្នុងភូមិ​ទួល​តា​ចាន់​ សង្កាត់​ព្រែក​ឯក​ ខណ្ឌ​ច្បារ​អំពៅ​ ។​

​​តាម​ប្រភពអ្នកឃើញហេតុការណ៍បាន​ឲ្យដឹង​ថា​ មុន​ពេល​កើតហេតុ​ គេ​ឃើញ​ជន​រង​គ្រោះ​កំពុង​ធ្វើ​ចរាចរណ៍​
ដើម្បី​បញ្ជៀ​សការ​កកស្ទះ​ ព្រោះ​ការសាងសង់ផ្លូវ​ខាងលើ​ គឺ​ធ្វើ​ផ្លូវ​ម្ខាង​ ទុកម្ខាងសំរាប់ឲ្យ​អ្នកដំណើរ​ធ្វើ​ដំណើរ​
ម្ខាង​ ដែល​ការ​សាសង់ដោយ​ក្រុមហ៊ុន​ លី​ ឈួ​ង​​ ។​ នៅពេល​នោះប្រហែល​ជន​បង្ក​ជា​អ្នក​បើក​រ៉ូឡូ​ ​បើក​មិនបាន​
មើល​មុខ​​ក៍ជ្រុលមកបុករួចកិន​ជន​រង​គ្រោះ​ចំ​ក្បាល​ បណ្តាល​ឲ្យ​បែកធ្លាយ​ខួរ​ចេញ​មក​ក្រៅ​ ស្លាប់​ភ្លាមៗនៅ​
នឹងកន្លែងមួយ​រំពេច​ មើលទៅ​គួរ​ឲ្យ​អាណោចអាធ័ម​ ។​ បន្ទាប់​ពី​បង្កហេតុ​ ជន​បង្ក​បាន​ចុះ​ពីរ៉ូ​ឡូ​​រត់​គេច​ខ្លួន​បាត់​
ស្រមោល​ ។​

ក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើនេះសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ជុំ លីន ភេទប្រុស
អាយុ១៧ឆ្នាំ ជាកម្មករធ្វើថ្នល់ របស់ក្រុមហ៊ុន លី ឈួង ស្នាក់នៅកន្លែងការដ្ឋាន ស្ថិតនៅក្នុងសង្កាត់ ព្រែកឯង
ខណ្ឌច្បារអំពៅ ។ អ្នកបើករ៉ូឡូបង្កហេតុ មានឈ្មោះ ណុប បុរី ភេទប្រុស អាយុ២៧ឆ្នាំ ជាតៃកុងរ៉ូឡូ បើកឲ្យ
ក្រុមហ៊ុន លី ឈូង ជនរងគ្រោះនឹងជនបង្កស្នាក់នៅក្នុងការដ្ឋានជាមួយគ្នា ក្រោយកើតហេតុជនបង្កគេច
បាត់ស្រមោលសូន។

សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា ​ជនរងគ្រោះមានស្រុកកំណើតនៅស្រុកសាម្គីមានជ័យ ខេត្តកំពង់ឆ្នាំង
ក្រោយ​កើតហេតុ​ សព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ឲ្យ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​ នៅ​ស្រុក​កំណើត​​
រីឯជនបង្កសមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ស្វែងរក​ដើម្បីយក​មក​ធ្វើការសាកសួរ នឹងកសាងសំណំរឿងបញ្ជូន
ទៅតុលាការចាត់ការទៅតាមនិតិវិធីច្បាប់៕​ ​

2015-06-23_13.41.29

Share on Facebook