ខេត្តស្ទឹងត្រែង ៖ ក្រុមហ៊ុន បូណានីតា បូមខ្សាច់ដ៍ល្បីឈ្មោះកំពុងបន្តធ្វើសកម្មភាពនៅចំណុចភូមិស្រែពោធិ
( ហៅតាដួងតាដាំ ) សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង បាននឹងកំពុងបំផ្លាញសេចក្ដីសុខសាន្ត
របស់ប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ ស្រាច់តែអំពើចិត្តអាងខ្លួនមានលុយ មិនដែលឃើញមានសមត្ថកិច្ចឬជំនាញ
ធ្វើការទប់ស្កាត់ម្ដងណាឡើយ។ ហេតុនេះទើបព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៥ មានប្រជាពលរដ្ឋប្រមាណ
ចំនួន៨៥នាក់បានសូមឱ្យអភិបាលខេត្ត និង អភិបាលក្រុងជួយទប់ស្កាតក្រុមហ៊ុនបូមខ្សាច់ដែលកំពុងធ្វើ
សកម្មភាពបូមខ្សាច់ដែលមានទីតាំងខាងលើនេះជាបន្ទាន់។
ប្រភពព័ត៍មានពីប្រជាពលរដ្ឋរស់នៅខាងលើនោះបានប្រាប់ភ្នាក់ងារអ្នកសារព័ត៍មានយើងនៅព្រឹកថ្ងៃទី២៩
ឱ្យដឹងថា: ពួកគាត់សូមសំណូមពរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ដូចខាងក្រោមទី១ សូមបញ្ឍប់អាជីវកម្មបូម
ខ្សាច់ដែលនៅចំណុចដូចខាងលើនេះ ទី២ រក្សាឆ្នេរខ្សាច់នេះទុកធ្វើជារមណីយ៍ដ្ឋានព្រោះរមណីយ៍ដ្ឋានឆ្នេរ
ខ្សាច់សេកុងជារមណីយ៍ដ្ឋានទីមួយមុនគេនៅខេត្តស្ទឹងត្រែង ទី៣ គោបំណងបងប្អូនប្រជាពលរដ្ឋចង់ឱ្យ
ទេសចរណ៍ឆ្នេរខ្សាច់នេះបានគង់វង្សដើម្បីឱ្យមានមុខរបរនៅក្នុងភូមិនេះជៀសវៀងដើធ្វើកម្មករឱ្យគេនិង
ធ្វើកម្មករចំណាតស្រុកនិង ទី៤ សូមសំណូមពរទៅលោកអភិបាលក្រុង និងខេត្តលោកប្រធានមន្ទីររ៉ែនិង
ថាមពលលោកប្រធានមន្ទីរទេសចរណ៍លោកប្រធានមន្ទីរបរិស្ថានចុះធ្វើអន្តរាគមន៍ជាបន្ទាន់ឥឡូវនេះឱ្យ
ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិរបស់យើងខ្ញុំផង។
ហើយពួកគាត់បានបន្តទៀតថា: នៅដើមឆ្នាំ២០១៥ពួកគាត់បានសំណើរសុំតវ៉ាទាមទារឱ្យបិតអាជីវកម្មបូម
ខ្សាច់ស្ថិតនៅមូលដ្ឋានរបស់ពួកគាត់ដែលជាក្រុមហ៊ុនបូណានីតា អាជីវកម្មបូមខ្សាច់នេះបានធ្វើការបូមខ្សាច់
អស់រយ:ពេលជាច្រើនឆ្នាំមកហើយបានធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ពួលគាត់ទាំងអស់គ្នាពេលបូមខ្សាច់
ធ្វើឱ្យទឹកហូរហៀរមកលើផ្លូវសាធារណ:និងក្នុងផ្ទះរបស់ពួកគាត់ មិនត្រឹមតែប៉ុណ្ណឹងទេបូមខ្សាច់តាំងពីថ្ងៃរហូត
ដល់ម៉ោង១២យប់រកតែដេកពួនមិនបានធ្វើឱ្យបាត់បង់មុខរបររបស់ពួកគាត់កន្លងមកដែលធ្លាប់ចូកខ្សាច់ដាក់
ទូកយកមកលក់ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។ ធ្វើឱ្យប៉ះពាល់ដល់ទឹកដែលប្រើប្រាស់នៅក្នុងភូមិធ្វើឲ្យទឹក
ល្អក់កខ្វក់ បាក់ច្រាំងទន្លេរជារៀងរាល់ឆ្នាំ ធ្វើឱ្យទឹកមានក្លិនស្អុយ ហើយមានអណ្តែតប្រេងម៉ាស៊ីនពាសពេញ
លើផ្ទៃទឹក ដែលជាហេតុមិនអាចយកមកប្រើប្រាស់បាន។
ប្រភពប្រជាពលរដ្ឋរស់នៅចំណុចទីតាំងខាងលើបានបន្តឲ្យដឹងថា ធ្វើឱ្យមានរណ្តៅបូមខ្សាច់និមួយៗជ្រៅ
បណ្តាលឱ្យមានគ្រោះថ្នាក់ដល់ក្មេងកន្លងមក មានកុមារចំនួន២នាក់ហើយបានស្លាប់បាត់បង់ជីវិត ដោយការ
លង់ទឹកក្នុងរណ្តៅខ្សាច់។ មានការរំខានដោយសម្លេងរថយន្តដឹកជញ្ជូនខ្សាច់ មិនថាពេលយប់ ឬពេលថ្ងៃ នឹង
រំខានទៅដល់ពួកគាត់សំរាក់ពេលថ្ងៃត្រង់ផងដែល។ ពួកគាត់ក៍បានសំណូមពរទៅដល់អាជ្ញាធរជាញឹកញាប់
ផងដែលតែគ្មានប្រសិទ្ធិភាព មិនតែប៉ុណ្ណោះរថយន្តដឹកខ្សាច់របស់ក្រុមហ៊ុនខាងលើធ្លាប់បុកប្រជាពលរដ្ឋម្នាក់
ស្លាប់បាត់បង់ជីវិតទៀតផង។ ជាពិសេសនៅក្នុងរដូវវស្សា ផ្លូវបដិភាគរបស់ពួកគាត់ បានខូចបែកភក់ ពិបាក
ក្នុងការធ្វើដំណើ នឹងជាពិសេសកូនៗរបស់ពួកគាត់មានការលំបាក់ក្នុងការធ្វើដំណើរទៅសាលារៀនមិនត្រឹម
តែប៉ុណ្ណឹងទេសូម្បីផ្លូវធ្លាប់ចេញចូលចុះឡើងទៅទន្លេរ ដងទឹកងូចទឹក តាំងពីដូនតាមកឥឡូវក្រុមហ៊ុននេះបិត
ផ្លូវ ធ្វើឱ្យអ្នកស្រុកក្តៅក្រហាយខឹងដល់អាជ្ញាធរមិនដោះស្រាយឱ្យពួកគាត់ជាងដប់ឆ្នាំមកហើយ។
ពាក់ព័ន្ធការបូមខ្សាច់របស់ក្រុមហ៊ុនខាងលើនេះ លោកប៉ុន ណារី អភិបាលក្រុងស្ទឹងត្រែងបានប្រាប់អ្នក
សារព័ត៍មានយើងនៅល្ងាចថ្ងៃទី២៩នេះថា: លោកបានហៅម្ចាស់បូមខ្សាច់មកប្រជុំសម្រប់សម្រួលឱ្យបញ្ឈប់
ការបូមខ្សាច់ខាងលើនោះហើយ បានឱ្យម្ចាស់បូមខ្សាច់រកទីតាំងថ្មីតែម្ចាស់បូមខ្សាច់បានសំណូមពរសុំកន្លែង
រមណីយ៍ដ្ឋាននេះដាក់ខ្សាច់បណ្តោះអាសន្ន រួចហើយលោកបានប្រគល់ឱ្យទៅខាងប្រធានមន្ទីររ៉ែនិងថាមពល
ជាអ្នកដោះស្រាយជូនប្រជាពលរដ្ឋតែក្រោយមកដោះស្រាយយ៉ាងណានោះលោកមិនបានដឹងទេ។
ចំណែក លោក នូ សុវណ្ណា ប្រធានមន្ទីររ៉ែនិងថាមពលខេត្តស្ទឹងត្រែង នៅពេលភ្នាក់ងារសារព័ត៍មានយើង
ទូរស័ព្ទទៅសូមធ្វើការបំភ្លីពាក់ព័ន្ធការបូមខ្សាច់ខាងលើ លោកបានប្រាប់តាមទូរស័ព្ទថា បើចង់សួរអីសូម
សរសេជាសំនួរមកហើយក៍បិទទូរស័ព្ទតែម្ដងទៅ។ គួរបញ្ជាក់ផងដែលថា នៅពេលអ្នកយកព័ត៌មានយើងបាន
រៀបចំសំនួរមួយចំនួនពាក់ព័ន្ធការបូមខ្សាច់ខាងលើ ហើយទៅជួបលោក នូ សុវណ្ណា ប្រធានមន្ទីររ៉ែនឹងឋាម
ពលខេត្តស្ទឹងត្រែង នៅមន្ទីរបែជាលោកឆ្លើយថាជាប់រវល់នេះរវល់នោះមិនចេះទំនេគឺមិនព្រមជួបតែម្ដង។/
ដោយនួន ពុទ្ធា