ស្ត្រីវ័យ៣០ឆ្នាំស្ទើតែបាត់បង់ជីវិតដោយគ្រូពេទ្យស្ទើភ្លើង

ស្ទឹងត្រែង ៖ ស្ត្រីវ័យ៣០ឆ្នាំម្នាក់ស្ទើតែបាត់បង់ជីវិត ដោយសារមន្ទីពេទ្យឯកជនមួយ ដែលគ្មានជំនាញព្យាបាល
ត្រឹមត្រូវ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៥ នៅមន្ទីពេទ្យឯកជនមួយកន្លែង
មានស្លាកយីហោ សេកុង ទុលមុខត្រីប៉ាស៊ីអ៊ី ជាប់មាត់ទន្លេសេកុង មានទីតាំងស្ថិតនៅ ភូមិព្រែក សង្កាត់ស្ទឹង
ត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

យោងតាមសម្ដីក្រុមគ្រួសារស្ត្រីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុពួកគាត់បាននាំស្ត្រីរងគ្រោះឈ្មោះ
សៅ ផល្លី ភេទស្រីអាយុ៣០រស់នៅភ្នំខៀវ មានទីលំនៅភូមិអូរកណ្ឌៀរ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ
ដើម្បីមកពិនិត្យផ្ទៃពោះ នៅមន្ទីរពេទ្យឯកជនដែលមានទីតាំងខាងលើ មានម្ចាស់ផ្ទះឈ្មោះ រិន វុឌ្ឍន៍ ជាម្ចាស់។

បងស្រីក្រុមគ្រួសារស្ត្រីរងគ្រោះបានបន្តទៀតថា ខណៈពេលយកស្ត្រីរងគ្រោះមកដល់មន្ទីរពទ្យខាងលើនេះ
ឃើញជនជាតិចិនជាពេទ្យបានឲ្យស្ត្រីរងគ្រោះចូលក្នុងបន្ទប់ហើយធ្វើការបូមយកកូនចេញ ៣-៤ដងមិនចេញ
ហូរតែឈាមរហូតសន្លប់ស្ដូកស្ដឹង រួចគ្រូពេទ្យចិនរូបនេះ មិនទទួលខុសត្រូវហើយដេញពួកគាត់ទាំងគំរោល
ឲ្យនាំយកស្ត្រីរងគ្រោះចេញពីមន្ទីរពេទ្យរបស់ខ្លួន យកទៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។ បងស្រីដដែលបាន
បន្តថា ពេលយកស្ត្រីរងគ្រោះមកដល់មន្ទីរពេទ្យបង្អែងខេត្ត ត្រូវបានពេទ្យដាក់សេរ៉ូម នឹង ជួយសង្គ្រោះបាន
ទាន់ពេលវេលា ទើបស្ត្រីរងគ្រោះដឹងខ្លួនឡើងវិញ ។

លោក អ៊ុង សុវៀត ប្រធានមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង បានប្រាប់អ្នកយកព័ត៌មានយើងឲ្យដឹងថា គ្រូពេទ្យ
ឯកជនដែលជាជនជាតិចិន មានស្លាកយីហោនឹងមានទីតាំងខាងកើនេះ ក្នុងការព្យាបាលឲ្យអ្នកជំងីកន្លងមក
ច្រើនតែខុសបចេកទេស មិនព្រមអនុវត្តទៅតាមគោការច្បាប់ ហើយធ្វើខុសមុខជំនាញ ច្បាប់កំណត់ឲ្យត្រឹមតែ
មើលជំងឺបន្តិចបន្ទួចនឹងលក់ថ្នាំតែប៉ុណ្ណោះ ច្បាប់មិនអនុញ្ញាតឲ្យបង្កើតកូននឹងយកកូនចេញនោះទេ ធ្វើបែបនេះ
វាហួសព្រំដែន មានសិទ្ធបង្កើតកូននឹងយកកូនចេញមានតែពេទ្យបង្អែកក្រុងនឹងពេទ្យខេត្តប៉ុណ្ណោះ។

លោក ហោ វុទ្ធី នាយកការិយាល័យកណ្ដាល ព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង
បានប្រាប់អ្នកយកព័ត៌មាន (កម្ពុជា ជោគជ័យ ) នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៥ ឲ្យដឹងថា ជនរងគ្រោះ
ខាងលើនេះបានដាក់ពាក្យបណ្ដឹងចូលមកដល់ការិយាល័យ កណ្ដាកនគរបាលព្រហ្មខណ្ឌ កំរិតស្រាលនៃស្នង
ការដ្ឋាននគបាលខេត្តហើយ ភ្លាមៗនោះកម្លាំងសមត្ថកិច្ចយើងក៍បានចុះទៅដល់មន្ទីរពេទ្យឯជនខាងលើនេះ
ផងដែល តែត្រូវបានគ្រូពេទ្យជាជនជាតិចិនរត់គេចខ្លួនបាត់ ។ទោះបីយ៉ាងណាក៍ដោយលោកបានរាយការណ៍
ជូនព្រះរាជ្ញាខេត្តស្ទឹងត្រែងរួចហើយ លោកនឹងត្រៀមកម្លាំងតាមចាប់ខ្លួនគ្រូពេទ្យខាងលើនេះ ដើម្បីយកមក
សាកសួរនឹងបញ្ជូនទៅតុលាកាដាក់ទោសទៅតាមនិតិវិធីច្បាប់។/ ដោយ នួន ពុទ្ធា

1435668732663

1435668715669

1435668701110

1435668760778

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author