ស្ទឹងត្រែង ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តបែនដឹកដីធុនតូចមួយគ្រឿង
បុកនឹងកិនម៉ូតូពីលើ ហេតុតការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩នឹង១៥នាទីព្រឹក ថ្ងៃទី០១ ខែ០៦
ឆ្នាំ២០១៥ នៅចំណុចផ្លូវបំបែកជាបួន នីក្បែរកន្លែងលក់ស៊ុបអអន្ទង់ ស្ថិតនៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុង
ស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តដឹកដី ម៉ាកហ៊ីយ៉ានដាយ
ពណ៍ខៀវខ្ចីមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3B.09 75 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច រីឯម៉ូតូម៉ាក
សង់សេរីឆ្នាំ២០០៦ ពណ៍ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1R.51 68 ជិះគ្នា២នាក់ ធ្វើដំណើរក្នុងទិសដៅពីត្បូង
ទៅជើង ពេលមកដល់ចំណុចកើតហេតុ មិនដឹងយ៉ាងមិចស្រាប់តែឮសូរសម្លេងបុកមើលទៅស្រាប់តែឃើញ
ម៉ូតូនៅពីក្រោមរថយន្តដឹកដីបាត់ទៅហើយ។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា ក្មេងស្រីរងគ្រោះទាំងពីរសំណាងល្អ គ្រាន់តែរបួសស្រាល ទី១ មានឈ្មោះ
មុំ សារី អាយុ១៤ឆ្នាំ ជាអ្នកបើកម៉ូតូ មានទីលំនៅភូមិព្រែក ទី២ ឈ្មោះ ផាតម៉ាដេមេសា អាយុ៩ឆ្នាំជិះពីក្រោយ
អ្នកទាំង២រស់នៅភូមិ សង្កាត់ កើរហេតុខាងលើ រីឯអ្នកបើកបររថយន្តដឹកដីមានឈ្មោះ សុធា ភេទប្រុសអាយុ
២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិរាជានុកូល សង្កាត់ ក្រុង/ខេត្តស្ទឹងត្រែង។
ក្រោយពេលកើតហេតុគេឃើញមានប៉ូលិសចរាចរណ៍ផ្លូវគោកខេត្តស្ទឹងត្រែង ចុះមកដល់កន្លែងកើតហេតុ នឹង
ធ្វើការវាស់វេងបាញ់គំនូស ដើម្បីយកម៉ូតូនឹងរថយន្តចូលមកមួយខាងដើម្បីកំឲ្យស្ទះចរាចរណ៍ ក្រោយមកគេ
ឃើញក្រុមគ្រួសារខាងជនរងគ្រោះបានជួបនិយាយគ្នាជាមួយម្ចាស់រថយន្តដឹកដីទាជាសំណង ក្នុងតំលៃ700$
( ប្រាំពីរយដូលា ) ខាងម្ចាស់រថយន្តឲ្យ600$ ( ប្រាំមួយរយដូលា ) ដើម្បីបញ្ចប់រឿង ។/ដោយ នួន ពុទ្ធា