អគារកម្ពស់៨ជាន់កន្លះនៅផ្លូវ៣៣០ សង្កាត់បឹងកេងកង៣កំពុងបង្ករការភ័យខ្លាច ដល់ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវនឹងនៅទីនោះ

​ភ្នំពេញ​ ៖​ អគារខុនដូកំពុងតែសាងសងថ្មី កម្ពស់៨ ជាន់កន្លះ សាងសង់ខ្វះការបច្ចេកទេស ត្រូវបានបាក់ក្ដាពុំ
ខណៈកំពុងបាញ់បេតុងចាក់ថ្នឹម បាក់ធ្លាក់សង្កត់លើតំបូលផ្ទះប្រជាពលរដ្ឋ បង្កការភ័យខ្លាចដល់ពលរដ្ឋរស់
នៅជិតអគារខុនដូកំពុងសាងសង់ខាងលើនេះ កាលពីវេលាម៉ោង៤ នឹង ១៨នាទីរសៀល ថ្ងៃទី០២ ខែ០៦ ឆ្នាំ
២០១៥ ជាប់​​ផ្លូវ​លេខ៣៣០ ​ស្ថិតនៅសង្កាត់​បឹងកេងកង៣ ខណ្ឌ​ចំការមន​ រាជធានីភ្នំពេញ។​

​ប្រភពប្រជាពលរដ្ឋបានឲ្យដឹងថា អគារខុនដូដែលកំពុងសាងសង់សព្វថ្ងៃនេះ មិនដឹងថាម្ចាស់ឈ្មោះអី ហើយ
មកពីទីណានោះទេ តាំងពីចាប់ផ្ដើមសាងសង់ ពួកគាត់មានលំនៅដ្ឋានក្បែៗកន្លែងសាងសង់ខាងលើនេះ តែង
តែមានការរំខានពីកន្លែងសាងសង់មកដល់ពួកគាត់ជារៀងរាល់ថ្ងៃ មិនដែលបានសប្បាយចិត្តម្ដងណានោះទេ
ជួនការមានដែកបួនជ្រុងប្រវែង៣ទឹក ទៅ៥ទឹក ធ្លាក់ពីលើអាគារមកដីលើផ្លូវមុខផ្ទះរបស់ពួកគាត់២-៣ដង
មកហើយ សំណាងល្អមិនត្រូវក្បាលមនុស្ស បើចំក្បាលមនុស្សវិញនោះ មុខតែគ្រោះថ្នាក់ដល់ជីវិត ដូចនារីម្នាក់
ដែលដែកធ្លាក់មកលើ ខណៈកំពុងជិះម៉ូតូឌុបម្ដាយតាមផ្លូវ នៅក្បែរអគាកំពុងសាងសង់នៅជាប់របងស្តាត
កាលពីប៉ុន្មានខែមុននោះជាមិនខាន។ មិនតែប៉ុណ្ណោះទេ រាល់ថ្ងៃតែងតែមានកំទិចថ្មតូចធំ នឹងអាថ៌កំបោបេតុង
តែងតែធ្លាក់ជ្រុះមកលើផ្លូវនឹងលើដំបូលផ្ទះ ជាហេតុរំខានសេចក្ដីសុខសាន្តរបស់ពួកគាត់ជារៀងរាល់ថ្ងៃផងដែរ។​

ប្រភពបានបន្តឲ្យដឹងទៀតថា ហេតុការណ៍ខាងលើនេះ ពួកគាត់ធ្លាប់បានទៅជំរាបដល់លោកមេភូមិមួយដង
ជាពីដងរួចមកហើយ តែមិនដែលឃើញអាជ្ញាធរទាំងនោះ ចុះមកមើកន្លែងសាងសង់ខាងលើនេះម្ដងណាសោះ
បើពួកគាត់ជំរាបញិកញាប់ពេកត្រូវបានខាងអាជ្ញាធរលោកបកមកឲ្យពួកគាត់វិញថា យ៉ាងមិចងាប់ប៉ុន្មាននាក់
ហើយបានជាបង្ខំយ៉ាងនេះ ។

សូមបញ្ជាក់ផងដែលថា នៅពេលដែលអ្នកយកព័ត៌មានយើង បានទទួលព័ត៌មានភ្លាមៗនោះអ្នកយកព័ត៌មាន
យើងក៍បានទៅល់កន្លែងកើតហេតុខាងលើនេះផងដែរ បានឃើញអាគាដែលកំពុងសាងសង់មានការខ្វះ
លក្ខណៈបច្ចេកទេស​ខ្លះៗ ដូចជាស្បៃពណ៍ខៀវបាំងការពារមិនមានគ្រប់គ្រាន់ ជាហេតុបណ្ដាលឲ្យមានជ្រុះ
ធ្លាក់របស់របរមកខាងក្រោមបាន នឹងអាចបណ្ដាលឲ្យមានគ្រោះថ្នាក់។ ពាក់ព័ន្ធហេតុការណ៍ខាងលើនេះ អ្នក
យកព័ត៌មានយើងបានទៅសាលាសង្កាត់បឹងកេងកង៣ ដើម្បីជួបនឹងលោកចៅសង្កាត់ តែត្រូវបានចៅសង្កាត់
មិននៅកន្លែង សូម្បីតែមន្ត្រីៗសង្កាត់ក៍មិនបានដឹងថាចៅវាយនាយរបស់ខ្លួនទៅណាផង​៕

2015-07-03_21.14.26

2015-07-03_21.12.09

2015-07-03_21.15.33

2015-07-03_21.13.10

2015-07-03_21.08.26

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author