មណ្ឌលគិរី ៖ យ៉ាងហោចណាស់មានមនុស្ស២នាក់បានរបួសធ្ងន់ស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់
ចរាចរណ៍មួយបានកើតឡើងគួឲ្យរន្ធត់កាលពីវេលាម៉ោង៦ នឹង៣០នាទីព្រឹក ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៥
ស្ថិតនៅចំណុចភូមិពូត្រំថ្មី សង្កាត់រមនា ស្រុកសែនមនោរម្យ ខេត្តមណ្ឌលគិរី ដោយរថយន្តកែច្នៃមួយគ្រឿង
ដឹកពុយប្រេងម៉ាស៊ូត ចេញពីក្រុងសែនមនោរម្យ ឆ្ពោះទៅភូមិអូខ្លរ ឃុំមេម៉ង់ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តកែច្នៃមួយគ្រឿង ដឹកពុយ
ប្រេងចំនួន១៨ពុយ មកដល់ចំណុចកើតហេតុឃើញរថយន្តមានល្បឿនលឿនចុះពីលើភ្នំ ហើយក៍ឮសំឡេង
ជាន់ហ្វ្រាំងអូសកង់ តែជាន់មិជាប់ក៍បណ្ដាលឲ្យក្រឡាប់រថយន្តជាច្រើនត្រឡប់ បណ្ដាលឲ្យតៃកុងបាក់ជើង
ខ្ទិចទាំងពីរ ចំណែកព្រូរបួសបែកក្បាលផងដែល។
សាក្សីដដែលបានបន្តឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ក្រឡាប់រថយន្តកែច្នៃខាងលើនេះ ទី១-ឈ្មោះ ឡុង
ភេទប្រុស អាយុ២៣ឆ្នាំ ជាតៃកុង រស់នៅភូមិអូរខ្លរ ឃុំមេម៉ង់ ស្រុកកែវសីម៉ា ខេតុណ្ឌលគិរី រងរបួសដាច់ជើង
ទាំងពីរ ទី២-ឈ្មោះ ភាច ក្រឹម ភេទប្រុស អាយុ៣០ឆ្នាំ របួសបែកក្បាល អ្នកទាំង២រស់នៅភូមិ-ឃុំជាមួយគ្នា
ជាកម្មករបើកឡានឲ្យថៅកែ ឈ្មោះ ផល នៅភូមិព្រៃមាស ឃុំមេម៉ង់ ស្រុកកែវសីម៉ា ខេតុមណ្ឌលគិរី ក្រោយ
កើតហេតុជនរងគ្រោះទាំង២ត្រូវបានបងប្អូនហៅរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ
ភ្លាមៗផងដែរ។ដោយ លោករស់ សុភា