ប្រជាពលរដ្ឋរស់នៅភូមិចំពុះក្អែក១ សង្កាត់ព្រែកថ្មី ខណ្ឌច្បរអំពៅ រាជធានីភ្នំពេញ បានសម្ដែងសេចក្ដីព្រួយ
បារម្ភយ៉ាយខ្លាំង ចំពោះការជីកកាយយកអាចម៌ដីច្រាំងទន្លេ អាចឈានទៅដល់ការបាក់ដាចផ្លូវ់ទៅថ្ងៃក្រោយ
មិនខាន បើអាជ្ញាធរនៅតែបណ្ដែតបណ្ដោយ នឹង ឃុបឃិតជាមួយឈ្មួញជីកយកអាចម៌ដីលក់តាមតែអំពើ
ចិត្តនោះ។
ប្រជាពលរដ្ឋបានឲ្យដឹងថា ជាច្រើនឆ្នាំងហើយដែលឈ្មួញធ្វើអាជីវកម្ម ជីកយកអាចម៌ដីចំណីទន្លេទៅលក់
ដោយមានការឃុបឃិត នឹង ត្រូវគ្នាជាមួយអាជ្ជាធរនឹងឈ្មួញ បានជាហ៊ានជីកដីចំណីទន្លេជាសម្បត្តិរួម ដឹក
ជញ្ជូនយកទៅលក់ ប្រមូលលុយដាក់ហោប៉ៅ ធ្វើមានធ្វើបានយ៉ាងក្រអឺតក្រទម។ បញ្ហានេះថៅកែគ្រឿងចក្រ
បានប្រាប់អ្នកយកព័ត៌មានយើងតាមទូរស័ព្ទថា ការធ្វើអាជីកម្មនេះដំណើការទៅបានដោយចៅសង្កាត់ព្រែកថ្មី
ជាអ្នកអនុញ្ញាតឲ្យធ្វើ នឹងជាអ្នករតធ្វើច្បាប់ទៅខណ្ឌផងដែរ។
ពាក់ពន្ធករណីខាងលើនេះ កាលពីថ្ងៃទី០៤ ខែ០៦ ឆ្នាំ២០១៥ អ្នកយកព័ត៌មានយើងបានចុះទៅដល់ចំណុច
ទីតាំងខាងលើ ក៍បានឃើញគ្រឿងចក្ររបស់ឈ្មួញ កំពុងធ្វើសកម្មភាពជីកយកអាចម៌ដីនៅទីតាំងខាងលើនេះ
យ៉ាងគគ្រិកគគ្រេង ដោយមិគិតពីផល់ប៉ះពាល់ដល់សម្បត្តិជាតិឡើយ។ មិនតែប៉ុណ្ណោះជីកនៅមិនឆ្ងាយពីផ្លូវ
ក្រាលកៅស៊ូមួយខ្សែរបណ្ដោយតាមមាក់ទន្លេនោះប៉ុន្មានទេ ដែលឈ្មួញប្រើរថយន្តតូចធំដឹកជញ្ជូនអាចម៌ដី
នោះ កំពុងគំរាមគំហែងទៅដល់ផ្លូវមួយខ្សែរនេះយ៉ាងធ្ងន់ធ្ងរ ហើយមិនទាន់ឃើញមានអាជ្ញាធរឬមន្ទីរពាក់ព័ន្ធ
មានវិធានការទុបស្កាត់នៅឡើយទេ។ ជាពិសេសគឺលោក លីវណ្ណ ថេង ចៅសង្កាត់ព្រែកថ្មី ជាអ្នកទទួលខុស
ត្រូវក្នុងរឿងនេះ។
ពាក់ព័ន្ធការជីកយកអាចម៌ចំណីទន្លេមកលក់យ៉ាងអានាធិបតេយ្យនេះ លោក លីវណ្ណ ថេង ចៅសង្កាត់ព្រែកថ្មី
បានប្រាប់អ្នកយកព័ត៌មានយើងតាមទូរស័ព្ទថា រឿងនេះលោកមិនបានដឹងទេ គឺប្រជាពលរដ្ឋដែលមានផ្ទះនៅ
ទីនោះជាអ្នកលក់ដូរឲ្យគេជីកវាជារឿងរបស់ពួកគាត់ លោកគ្មានសិទ្ធទេ។ពាក់ព័ន្ធរឿងនេះ លោក លីវណ្ណ ថេង
ចៅសង្កាត់ព្រែកថ្មី ឆ្លើយដោយមិនមានការទទួលខុសត្រូវបែបនេះហាក់បីដូចជាលោកមិនមែនជាចៅសង្កាត់
នៅទីនោះ ព្រោះលោកជាចៅសង្កាត់ លោកថាគ្មានសិទ្ធហាមឃាត់ប្រជាពលរដ្ឋ លោកមិនបានគិតថានេះ
ជាសម្បត្តិរួម មិនមែនជាសម្បត្តិឯកជនបុគ្គលណាម្នាក់នោះទេ។
ករណីនេះ ប្រជាពលរដ្ឋបានរិះគន់ទៅលើអាជ្ញាធរមូលដ្ឋាន ថាមានការឃុបឃិតជាមួយឈ្មួញទើបដំណើការ
បានយ៉ាងរលូនមកទុលសព្វថ្ងៃនេះ នាំគ្នាគិតតែពីផល់ប្រយោជន៍ផ្ទាល់ខ្លួន មិនបានគិតទៅដល់ប្រយោជជាតិ។
ប្រជាពលរដ្ឋ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ សូមឲ្យខាងមន្ទីររ៉ែនឹងថាមពលរាជធានីភ្នំពេញ
ត្រូវពិនិត្យមើលជាបន្ទាន់ ព្រោះវាអាចបង្ករឲ្យប៉ះពាល់ដល់សម្បត្តិរួមទាំងមូល នេះមិនមែនជាកម្មសិទ្ធរបស់
បុគ្គលណាម្នាក់ឡើយ។/ដោយ គន្ធីព័តិមាន