ខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង សលការជាមួយប៉ូលិសនៃស្នងការដ្ឋាននគរបាល បង្ក្រាបទីតាំងសិប្បកម្មស្តុកឈើ៣កន្លែងផ្សេងគ្នា

ស្ទឹងត្រែង ៖ ទីតាំងលួចលាក់ស្តុកឈើយ៉ាងអានាធិបតេយ្យជាច្រើនកន្លែង ត្រូវបាននាយខណ្ឌរដ្ឋបាលព្រៃឈើ
ខេត្តស្ទឹងត្រែង សហការជាមួយកម្លាំងប៉ូលិស ស្នងការដ្ឋាន នគរបាលខេត្ត នឹងមានការចូលរួមពីសហគមន៍​
ព្រមទាំងអាជ្ញាធរមូដ្ថានផងដែរ ការចុះបង្ក្រាបនេះមានរយៈពេលបីយប់ពីរថ្ងៃទើបបានសម្រេច។ ការចុះបង្ក្រាប
ចាប់នេះ ចាប់ផ្ដើចុះមអនុវត្ត កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៥ មកដល់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៥ ស្ថិត
នៅភូមិក្បាលរមាស ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។

ក្នុងការបង្ក្រាបទីតាំងស្តុកឈើប្រណឹតយ៉ាងអានាធិបតេយ្យនេះ មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តបានឲ្យដឹងថា
ដោយមានសេចក្ដីរាយការណ៍ពីសហគមន៍នឹងប្រជាពលរដ្ឋ ភ្លាមៗនោះលោកនាយខណ្ឌបានបញ្ជាឲ្យចុះទៅ
បង្ក្រាបដោយសហការជាមួយកម្លាំងប៉ូលិសនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង នឹងមាការចូលរួមជាមួយ
សហគមន៍ នឹងអាជ្ញាធរមូលដ្ឋាន ឈានទៅដលើការបង្ក្រាប ចំនួនបីទីតាំងផ្សេងគ្នា ដកហូតបានប្រភេទឈើ
សុក្រំ គឺជាឈើលេខ១ ជាប្រភេទឈើសន្លឹក មានមុខកាត់ទទឹង៤០ទៅ៥០សង់ទីម៉ែត្រ ប្រវែង២ម៉ែត្រទៅ២
ម៉ែត្រកន្លះ ជាង៥០០សន្លឹក សរុបជាង២០ម៉ែត្រគូប។

លោក អន សុជាតិ នឹងលោកសុខ ស៊ីដា មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ ​បានរៀបរាប់ឲ្យអ្នកយកព័ត៌មានយើងដឹង
ថា ការចុះបង្ក្រាបលើកនេះជួបការលំបាក់យ៉ាងខ្លាំង ដោយមានប្រជាពលរដ្ឋនាំគ្នាចេញមកតវា ទាមទាយក
ឈើវិញ ប្រហែលជាង៦០នាក់ តាមផ្លូវចូលជិតដល់កន្លែងស្តុកឈើរបស់ពួកគាត់ គឺមានបាចដែកគោលនៅ
តាមផ្លូវធ្វើឲ្យបែកកង់រថយន្ត ។

គួបញ្ជាក់ផងដែលថា ឈើប្រណឹតខុសច្បាប់ខាងលើ ក្រោយពីសមត្ថកិច្ចនឹងជំនាញបង្ក្រាប ត្រូវបានប្រមូល
យកមករក្សាទុកនៅក្នុងវត្ត រស្មីសាមគ្គី រតនារាម ស្ថិតនៅភូមិក្បាលរមាស ឃុំក្បាលរមាស ស្រុកសេសាន ខេត្ត
ស្ទឹងត្រែង ដោយមានមេភូមិ មេឃុំ នឹងសហគមន៍ជាអ្នកទទួលខុសត្រូវ។ ប៉ុន្តែក្នុងការបង្ក្រាបបទល្មើសឈើ
ប្រណឹតខាងលើនេះ ប្រជាពករដ្ឋម្ចាស់សិប្បកម្មទាំង៣កន្លែង ទី១ ឈ្មោះទ្រី ទី២ ឈ្មោះលាង ទី៣ ឈ្មោះប្រុស
អ្នកទាំង៣ បានឲ្យដឹងថា ពួកគាត់នឹងតវ៉ាយកឈើទាំងអស់នោះពីជំនាញមកវិញ បើជំនាញមិនឲ្យឈើទាំង
អស់នោះមកវិញទេ ពួកគាតើសូមឲ្យសងជាប្រាកមកឲ្យពួកគាត់វិញក៍បានដែរ។ ពួកគាត់បានបន្តថា ព្រោះតែ
ជីវភារបស់ពួកគាត់មានភាពក្រីក្រ ធ្វើស្រែមិនបានទើបមកពីខេត្តកំពង់ចាម មកទីនេះចូលព្រៃដើម្បីរកឈើ
មកលក់ដូរដើម្បីដោះស្រាយក្នុងគ្រួសារតែប៉ុណ្ណោះ។/ ដោយ នួន ពុទ្ធា

2015-06-06_13.12.07

2015-06-06_13.10.33

2015-06-06_13.13.07

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author