ភ្នំពេញ ៖ សម្តេចអគ្គមហាធម្មពោធិសាលជា ស៊ីម ប្រធានព្រឹទ្ធសភាជាតិបានទទួលមរណភាពកាលពីវេលា
ម៉ោង៣និង៤៥នាទី រសៀល ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៥ ស្ថិតនៅក្នុងភូមិគ្រឹះរបស់សម្តេចដោយរោគាពាធ
ក្នុងជន្មាយុ ៨៣ឆ្នាំ ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកឧត្តមសេនីយ៍ឯក យឹម លាង អនុប្រធានខុទ្ទកា
ល័យសម្តេចប្រធានព្រឹទ្ធសភា និងជាមេបញ្ជាការកងអង្គរ័ក្សសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ។
ជីវប្រវត្តិសង្ខេបរបស់សម្តេចធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម
ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៩ រហូតដល់ ពេលបច្ចុប្បន្ន។
ខាងក្រោមនេះ ជាប្រវត្តិសង្ខេម របស់សម្តេច ជា ស៊ីម ប្រធានព្រឹទ្ធសភា និងជាប្រធាន គណបក្សប្រជាជន
កម្ពុជា ។
១.ជីវប្រវត្តិសម្តេច
– ថ្ងៃខែឆ្នាំកំណើត : ១៥ ខែវិច្ឆិកា ឆ្នាំ១៩៣២។
– ទីកន្លែងកំណើត : នៅស្រុករមាសហែក ខេត្តស្វាយរៀង។
– អាស្រយដ្ឋានបច្ចុប្បន្ន : ភូមិគ្រឹះលេខ២ ផ្លូវលេខ៤៦២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
–ជីវិតផ្ទាល់ខ្លួន : នៅក្នុងឆ្នាំ១៩៥៥ សម្តេច ជា ស៊ីម បានរៀបអាពាហ៍ពិពាហ៍ជាមួយ លោក ជំទាវ
ញ៉ែម សឿន មានកូនចំនួន ៧នាក់ (ស្លាប់ម្នាក់) ក្នុងនោះកូនប្រុសចំនួន៤នាក់ និងកូនស្រី ៣នាក់។
២.កំរិតវប្បធម៌
–ពុទ្ឋិកមធ្យមសិក្សា និងសាលានយោបាយជាន់ខ្ពស់ បណ្ឌិតកិត្តិយយស ផ្នែកទស្សនវិជ្ជា។
៣.សញ្ញាបត្រ
–ថ្ងៃទី ២០/០៣/១៩៩៨ បណ្ឌិតកិត្តិយយស ផ្នែកទស្សនវិជ្ជា នៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា
សហរដ្ឋអាមេរិក។
–ថ្ងៃទី ២៧/០៩/២០០៧ បណ្ឌិតកិត្តិយយស ផ្នែកទស្សនវិជ្ជា និង អភិវឌ្ឍន៍ នៅសលកវិទ្យាល័យប៊ុនរ៉ាត់ថានី
ព្រះរាជាណាចក្រថៃ។
–ថ្ងៃទី ១៥/០២/២០១០ បណ្ឌិតកិត្តិយយស ផ្នែកទស្សនវិជ្ជា និងស្រាវជ្រាវកសិកម្ម នៅសលកវិទ្យាល័យ
ស្រាវជ្រាវ វប្បធម៌ ពិភលោក សាធារណរដ្ឋប្រជាមានិតចិន។
–ថ្ងៃទី ១៣/០៩/២០១០ បណ្ឌិតកិត្តិយយស ផ្នែកទស្សនវិជ្ជា ផ្នែកជាអ្នកដឹកនាំកិច្ចការ ព្រឹទ្ឋសភា នៅសលក
វិទ្យាល័យ ឌីអូជិន សឺមីណឺរី សហរដ្ឋ អាមេរិក។
៤.តំណែងក្នុងព្រឹទ្ឋសភា
–នីតិកាលទី១ ប្រធានព្រឹទ្ឋសភា
–នីតិកាលទី២ ប្រធានព្រឹទ្ឋសភា
៥.អតីតភាពការងារ មុនពេលជាប់ជាសមាជិកព្រឹទ្ឋសភា
–ឆ្នាំ ១៩៤៧–១៩៥៤ ចូលរួមក្នុងចលនាតស៊ូខ្មែរឥស្សរៈ ដើម្បីឯករាជ្យមាតុភូមិ។
–ឆ្នាំ ១៩៧០–១៩៧៥ ចូលរួមក្នុងចលនាតស៊ូស្នេហាជាតិ និង ជាបន្តបន្ចាប់ជាប្រធានឃុំ ប្រធានស្រុក។
–ឆ្នាំ ១៩៧៥–១៩៧៨ តស៊ូសម្ងាត់ និងចំហប្រឆាំងរបបប៉ុលពត។
–ថ្ងៃទី ០២/១២/១៩៧៨ អនុប្រធានរណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា។
–ថ្ងៃទី ០៧/០១/១៩៧៩–១៩៨១ ជាសមាជិកក្រុមប្រឹក្សា ប្រជាជនបដិវត្តន៍កម្ពុជា និងជារដ្ឋមន្ត្រីក្រសួងមហាផ្ចៃ។
–ឆ្នាំ ១៩៨១–១៩៩៣ ប្រធានរដ្ឋសភា និងជាប្រធានរណសិរ្សកសាងការពារមាតុភូមិ។
–ថ្ងៃទី ០៦/០៤/១៩៩២–១៤/០៦/១៩៩៣ ប្រធានក្រុមប្រឹក្សារដ្ឋ មុនពេលប្រទេសកម្ពុជា ប្រកាន់យករបបរាជា
ធិបតេយ្យ។
–ថ្ងៃទី ១៧/១០/១៩៩១ ជាប្រធានគណបក្សប្រជាជនកម្ពុជា។
–ថ្ងៃទី ០៥/១៩៩២ តំណាងរាស្ត្រមណ្ឌលភ្នំពេញ។
–ថ្ងៃទី ២៥/១០/១៩៩៣–១៩៩៩ ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។
–ថ្ងៃទី ០៩/១១/១៩៩៣ ព្រះករុណាព្រះបាទសម្តច នរោត្តម សីហនុ ព្រះមហាក្សត្យនៃព្រះរាជាណាចក្រកម្ពុជា
ប្រោសប្រទាននូវគោរម្យងារជា «សម្តេច»។
–ថ្ងៃទី ២៦/០៧/១៩៩៨ ជាតំណាងរាស្ត្រមណ្ឌលភ្នំពេញទៀត។
–ថ្ងៃទី ០១/១២/១៩៩៨ លាលែងចេញពីសមាជិកសភាមណ្ឌលភ្នំពេញ។
–ថ្ងៃទី ១១/០៣/១៩៩៩ រហូតដល់ពេលបច្ចុប្បន្ន សម្តេចបានក្លាយជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រ
កម្ពុជា។
៦.គ្រឿងឥស្សរិយយស និងបណ្ដាស័ក្តិ
សម្តេច ជា ស៊ីម បានទទួលងារជា “សម្ដេច” ពីព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ កាលពីឆ្នាំ
១៩៩៣ និងបានទទួលងារជា “សម្ដេចអគ្គមហាធម្មពោធិសាល” ពីសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី
កាលពីខែតុលា ឆ្នាំ២០០៧។
ក្រៅពីនោះសម្តេច ជា ស៊ីម ទទួលបានគ្រឿងឥស្សរិយយសជាច្រើនទៀត ពីព្រះមហាក្សត្រ មានដូចជា៖
–ឆ្នាំ ២០០៧ ទទួលគ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជាថ្នាក់ជាតូបការ។
–ថ្ងៃទី ២៧/១១/២០០៩ ទទួលបានគ្រឿងឥស្សរិយយស “មាស” ខ្ពស់បំផុតពីលោក ជុម មាលីនៃញ៉សន អគ្គ
លេខាធិការ នៃគណៈកម្មាធិការមជ្ឈឹមបក្សប្រជាជាជនបដិវត្តន៏ឡាវ និងប្រធានរដ្ឋសភាប្រជាធិបតេយ្យ
ប្រជាមានិតឡាវ។
–ថ្ងៃទី ៣០/០៣/២០១១ ទទួលគោរមងារជា «កិត្តិព្រឹទ្ធបណ្ឌិត» នៃរាជបណ្ឌិត្យសភាកម្ពុជា ពីព្រះករុណា ព្រះបាទ
សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
–ថ្ងៃទី ២៨/១១/ ២០១៣ ទទួលគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុតនៃប្រទេសជប៉ុន
Grand Cordon of the Orders of the Rising Sun៕