មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

Samsung ឌឺ iPhone 6 Plus ថាចម្លងចេញពី Galaxy Note

ក្រោយពីក្រុមហ៊ុន Apple បានបង្ហាញជាផ្លូវការនូវ Smartphone ថ្មីរបស់ខ្លួនចំនួន២គឺ iPhone 6 និង iPhone 6 Plus រួចមក មានប្រិយមិត្តជាច្រើនបានពេញចិត្តនឹងទូរស័ព្ទ នោះ ហើយក៏មានប្រិយមិត្តមិនតិចដែរ ដែលអន់ចិត្ត ចំនែកឯដៃគូប្រកួតប្រជែងវិញ បានព្រួតគ្នាឌឺដងដាក់ iPhone 6 និង 6 Plus គ្រប់គ្នាមិនសំចៃដៃឡើយ។ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Samsung បានចេញវីដេអូមួយ ដែលឌឺដាក់ iPhone 6 Plus ថា ជាទូរស័ព្ទ ដែលចម្លងចេញពីត្រកូល Galaxy Note របស់ខ្លួន។ តាមរយៈខ្សែ វីដេអូ គឺក្រុមហ៊ុន Samsung បានលើកឡើងពី Galaxy Note ដំបូងតាំងពី២០១១ ដែលគ្រប់គ្នាលាន់មាត់ថា ជាទូរស័ព្ទយក្ស ប៉ុន្តែឥឡូវដៃគូប្រកួតប្រជែងចាប់ផ្តើមផលិត ទូរស័ព្ទយក្សដែរហើយ។ Samsung ទទួលបានជោគជ័យតាមរយៈខ្សែស្រឡាយ Galaxy Note តាំងពីយូរមកម្ល៉េះ ហើយពេលនេះក្រុមហ៊ុន Apple ទើបតែចាប់ផ្តើមផលិត iPhone 6 Plus អេក្រង់ធំ តែមិនសាកសមនឹងប្រើដូច Note 4 ឡើយ។ ចង់ដឹងថា Samsung ឌឺអោយ iPhone 6 Plus ម៉េចខ្លះ? ទស្សនាវីដេអូខាងក្រោម៖

Share on Facebook