មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

ឯកឧត្តម សាយ ឈុំ ជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា នឹង លោក នៃ ប៉េណា ជាប់ឆ្នោតជាអនុប្រធានទី១ព្រឹទ្ធសភា

ភ្នំពេញ ៖ បន្ទាប់ពីកាបោះឆ្នោត ជ្រើសតាំងប្រធានព្រឹទ្ធសភា នឹងអនុប្រធានទី១ព្រឹទ្ធសភា កាលពីវេលាម៉ោង
១៥នឹង០០នាទីរសៀល ឯកឧត្តម សាយ ឈុំ អគ្គលេខាធិការ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អតីត​អនុប្រ
ធាន​ទី​១​ព្រឹទ្ធសភា ត្រូវ​បាន​ជាប់ឆ្នោត​ជា​ប្រធាន​ព្រឹទ្ធសភា​ បន្ទាប់ពី​ការបោះឆ្នោត​ស្របតាម​រដ្ឋធម្មនុញ្ញ កាលពី​រសៀល
​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៥ ចំណែក​លោក នៃ ប៉េ​ណា ត្រូវ​បាន​ជាប់ឆ្នោត​ជា​អនុប្រធាន​ទី​១ នៃ​ព្រឹទ្ធសភា។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន ​ស្តី​ពី​លទ្ធផល​នៃ​សម័យប្រជុំ​វិសាមញ្ញ​ព្រឹទ្ធសភា​ នីតិកាល​ទី​៣ កាលពី​ថ្ងៃ​អង្គារ
ទី​០៩ ខែមិថុនា ឆ្នាំ​២០១៥ របស់​អគ្គលេខាធិការ​ដ្ឋាន​ព្រឹទ្ធសភា បាន​បញ្ជាក់​ថា នា​ថ្ងៃ​អង្គារ ទី​០៩ ខែមិថុនា
ឆ្នាំ​២០១៥ វេលា​ម៉ោង​១៥ និង​០០នាទី​រសៀល ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​កោះ​ប្រជុំ​ជា​វិសាមញ្ញ
ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម សាយ ឈុំ ប្រធាន​ស្តី​ទី​ព្រឹទ្ធសភា​។ សមាជិក​ព្រឹទ្ធសភា​មាន​វត្តមាន​
ចំនួន ៥២ រូប ហើយ​របៀបវារៈ​មានតែ​មួយ គឺ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានព្រឹទ្ធសភា និង​អនុប្រធាន​ទី១​
​ព្រឹទ្ធសភា។

ជា​លទ្ធផល​នៃ​ការបោះឆ្នោត គឺ​ទី​១. ឯកឧត្តម សាយ ឈុំ ទទួលបាន​សំឡេងគាំទ្រ​ចំនួន ៥២ សំឡេង
នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល ទី​២. លោក នៃ ប៉េ​ណា ទទួល​បាន​សំឡេង​គាំទ្រ​ចំនួន ៥១​សំឡេង
នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល។ ដូច្នេះ​ស្របតាម​លទ្ធផល​នៃ​ការបោះឆ្នោត​ខាងលើ​នេះ ឯឧត្តម
សាយ ឈុំ ត្រូវ​បាន​ជាប់ឆ្នោត​ជា​ប្រធាន​ព្រឹទ្ធសភា នីតិកាល​ទី​៣ ហើយ​លោក នៃ ប៉េ​ណា ត្រូវ​បាន​ជាប់ឆ្នោត​
ជា​អនុប្រធាន​ទី​១​ព្រឹទ្ធសភា នីតិកាល​ទី​៣។

តាម លោក ម៉ម ប៊ុននាង បាន​បញ្ជាក់​ថា ការបោះឆ្នោត​នេះ គឺ​យោង​តាម​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​
កម្ពុជា បាន​ចែង​យ៉ាង​ច្បាស់​ថា ពេល​ប្រធាន​ព្រឹទ្ធសភា​ទទួលមរណៈភាព គឺ​យើង​ត្រូវការ​បោះឆ្នោត​ជ្រើស
រើស​ប្រធាន​ថ្មី ហើយ​ស្ថាប័ន​ព្រឹទ្ធសភា គឺជា​ស្ថាប័ន​ជាតិ​ដ៏​កំពូល​មួយ មិនអាច​រង់ចាំ​ពេលវេលា​ទេ គឺ​យោង​
តាម​រដ្ឋធម្មនុញ្ញ និង​យោង​តាម​លក្ខន្តិកៈ និង​បទបញ្ជាផ្ទៃក្នុង​របស់​ព្រឹទ្ធសភា​។ លោក​បន្ត​ថា ក្រោយ​ពេល
​ដែល​លោក សាយ ឈុំ បាន​ជាប់ឆ្នោត​ជា​ប្រធាន​ព្រឹទ្ធសភា និង លោក​នៃ ប៉េ​ណា ជាប់​ជា​អនុប្រធាន​ទី​១
ព្រឹទ្ធសភា គឺ​ឃើញថា សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​ស​ម រង្ស៊ី ដែល​បាន​ចូលរួម គឺ​បាន​ស្វាគមន៍
និង​អបអរសាទរ​ចំពោះ​ឯកឧត្តម ​សាយ ឈុំ និង​លោក​នៃ ប៉េ​ណា។

ឯកឧត្តម សាយ ឈុំ បាន​ប្តេជ្ញា​ថា យើងខ្ញុំ នឹង​ខិតខំ​រួម​វិភាគទាន ដើម្បី​ជំរុញ​កសាង​កម្ពុជា ជា​នីតិរដ្ឋ
ដែលជា​បំណងប្រាថ្នា ដ៏​ពិសិទ្ធ​របស់​ប្រជាជាតិ​យើង​។ ជាពិសេស​យើងខ្ញុំ​ខិតខំ​ថែរក្សា​វប្បធម៌​សន្ទនា​គ្នា
ក្នុង​បរិយាកាស​សាមគ្គី ភាតរភាព យោគយល់ សហការ​ជួយ​គ្នា​ទៅវិញទៅមក ដើម្បី​រួមគ្នា​ជំរុញ​ការអភិវឌ្ឍន៍
​ប្រទេសជាតិ ឈាន​ឆ្ពោះ​ទៅកាន់​វឌ្ឍនភាព។ ជាពិសេស​ព្រឹទ្ធសភា​យើង​ត្រូវ​បន្ត​ចូលរួម​ផ្តល់​នូវ​វិភាគទាន
​យ៉ាង​សំខាន់​ដល់​កំណែទម្រង់​ទាំងឡាយ ដែល​ជា​អាទិភាព​របស់​រាជរដ្ឋាភិបាល​និង​ការ​ធ្វើ​សមាហរណ
កម្ម​ក​ម្ពុ​ជា​ក្នុង​ក្របខណ្ឌ​តំបន់ និង​អន្តរជាតិ៕

Screenshot_2015-06-09-19-55-21-1

Share on Facebook