ទីតាំងស្តុកឈើខុសច្បាប់ម្ចាស់ឈ្មោះភារុណ ពលរដ្ឋដាក់ការសង្ស័យថា មានការពាក់ព័ន្ធជាមួយប៉េអឹមឈ្មោះខេមរា

ស្ទឹងត្រែង ៖ ក្រុមអ្នកការសែតមួយក្រុមខណៈចុះយកព័ត៌មានជួបប្រទះកន្លែងលួចលាក់ស្តុកឈើប្រណិតមួយ
កន្លែងនៅដីចំការក្រោយផ្ទះ ដោយគេស្គាល់ថាជាឈ្មួញឈើដ៍សកម្ម ក្នុងការជំនួញឈើប្រណិតខុសច្បាប់នេះ
ដោយមានប៉េអឹមម្នាក់នៅពីក្រោយខ្នង ក្រោយអ្នកការសែតប្រម៉ាញ់យករូបភាពកន្លែងទីតាំងស្តុកឈើប្រណិត
ទាំងនោះរួចមក ក្រុមអ្នកការសែតក៍បានមកសាកសួរពូលម្នាក់ដែលកំពុងឈូសឈើនៅមុខផ្ទះដែលមានស្តុក
ឈើខាងលើនេះ ទើបដឹងថាជាបងថ្លៃរបស់ម្ចាស់ផ្ទះ ក្រោយមកពូម្នាក់នេះបានទូរស័ព្ទហៅប្អូនដែលជាម្ចាស់
ឈើដោយប្រាប់ថា មានអ្នកការសែតចូលមកដល់កន្លែងយើងហើយ។ ក្រោយមកក៍ឃើញម្ចាស់ឈើមកដល់
ហើយក៍បានរករឿងអ្នកការសែត ដោយទូរស័ព្ទហៅប៉េអឹមម្នាក់ ឈ្មោះ ខេមរា មានទីស្នាក់ការ រវាងព្រំប្រទល់
ខេត្តព្រះវិហ៊ារ នឹង ខេត្តស្ទឹងត្រែង មកដល់រករឿងគំរាមសំឡុតដល់អ្នកការសែតថា ថតអីឈើប៉ុណ្ណឹងបើចង់
ថតឬចង់ប្ដឹងឲ្យមេព្រៃចាប់ ពួកឯងឲ្យទៅកន្លែអាញ់នៅអូរចង្ហា ឈើច្រើនជាងនេះដប់ដងមិចក៍មិនទៅ។

ហេតុការណ៍នេះបានកើតឡើងកាលពី ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៥ ស្ថិតនៅចំណុចអូរចង្ហា នៅភូមិស្រឡៅ
ឃុំអន្លុងជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។ ក្នុងហេតុការណ៍នេះក្រោយមានការជជែងគ្នា នឹងខិងអ្នក
ការទូរស័ព្ទរាយការណ៍ឲ្យទៅជំនាញរដ្ឋបាលព្រៃឈើ ពីកន្លែងទីតាំងស្តុកកឈើប្រណិតខុសច្បាប់របស់ខ្លួន
ខាងលើនេះ ឈ្មួញឈើបានធ្វើការចោទប្រកាន់ទៅលើអន្កការសែតថា បានចូលទៅក្នុងផ្ទះរបស់ខ្លួនហើយ
លួចយកលុយអស់ចំនួ8500$ ( ប្រាំបីពាន់ប្រាំរយដូលាអាមេរុច ) នឹងបានធ្វើពាក្យប្ដឹងទៅសមត្ថកិច្ចឲ្យហៅ
អ្នកការសែតភ្លាមៗទៅអធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់ធ្វើការសាកសួរទៅតាមពាក្យបណ្ដឹងផងដែរ។
ក្រោយសមត្ថកិធ្វើការសាកសួរនឹងឆែកលើខ្លួនអ្នកការសែត មិនឃើញមានអ្វីដែលឈ្មួញឈើប្ដឹងខាងលើនេះ
ទើបសមត្ថកិច្ចសម្រេចដោះលែងអ្នកការសែត ទាំង៣នាក់នោះមកវិញ ទី១ ឈ្មោះ ឆន ចាន់វាសនា អ្នកយក
ព័ត៌មានការសែត ( នគកម្ពុជា ) ទី២ ឈ្មោះ អ៊ន់ លន អ្នកយកព័ត៌មាន ( កាសែតមរតកតេជោ ) ទី៣ ឈ្មោះ
ងឹន ញ៉ អ្នកយកព័ត៌មាន ( កាសែតដំណឹងក្នុងស្រុក ) ។

ក្រោយពីមានការ រាយការណ៍ពីអ្នកការសែត គេឃើញមាននាយផ្នែករដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់
សហការជាមួយកម្លាំងប៉ូលីសស្រុកថាឡានិងចូលរួមពីកម្លាំងទាហានសឹករងការិយាល័យអភិវឌ្ឍន៍ខេត្តស្ទឹង
ត្រែង ព្រមទាំងប៉ូលីសប៉ុស្តិ៍រដ្ឋបាលឃុំអន្លង់ជ្រៃផងដែរ ចុះទៅបង្ក្រាបនៅទីតាំងស្តុកឈើប្រណិតខុច្បាប់ខាង
លើនេះ ដោយប្រើរយៈពេលមួយយប់ពីរថ្ងៃ ចាប់តាំងពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៥ រហូតមកទុលនឹងថ្ងៃទី១០
ខែមិថុនា ឆ្នាំ២០១៥ ទើបរករថយន្តមកប្រម៉ូឈើទាំងនេះបាន។

តាមការឲ្យដឹងពីមន្ត្រីជំនាញរដ្ឋបាលព្រៃឈើបានឲ្យដឹងថា ឈើដែលដកហូតបានពីទីតាំងខាងលើគឺមានប្រ
ភេទឈើសុក្រុំ ឈើគគី ដែលមានមុខកាត់ទទឹង៥០-៦០សង់ទីម៉ែត្រ មានប្រវែង២ម៉ែត្រ នឹងប្រវែង៣ម៉ែត្រទៅ
៤ម៉ែត្រ នឹងមានឈើលេខ២ជាប្រភេទឈើគ្រឿងផ្ទះមួយចំនួនផងដែល។ មន្ត្រីដដែលបានបន្តឲ្យដឹងទៀតថា
ឈើនេះសរុបទាំងអស់ប្រហែលជាង២០ម៉ែត្រគូប ត្រូវបានដឹកតាមរថយន្តយកទៅរក្សាទុកនៅឯខណ្ឌរដ្ឋបាល
ព្រៃឈើខេត្តស្ទឹងត្រែង។

សូមបញ្ជាក់ផងដែងថា ពាក់ព័ន្ធនឹងករណីចោទប្រកាន់ មកលើអ្នកកាសែត ពីសំណាក់ឈ្មួញឈើ ឈ្មោះ
ភារុណ ភេទប្រុស អាយុ៣០ឆ្នាំ ជាម្ចាស់ទីតាំងស្តុកឈើស្ថិតនៅភូមិ ឃុំខាងលើ រឿងនេះនៅមិនទាន់បាន
បញ្ចប់នៅឡើយ នៅបន្តការដោះស្រាយគ្នារវាងឈ្មួញឈើ នឹង អ្នកកាសែតនៅតុលាការបន្តទៀត។/ដោយ
នួន ពុទ្ធា ស្ទឹងត្រែង

2015-06-11_14.02.19

2015-06-11_13.56.16

2015-06-11_13.37.45

2015-06-11_13.41.03

2015-06-11_13.42.41

2015-06-11_13.41.03

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author