ខេត្តកណ្តាល៖ ស្រុកមុខកំពូលទោះបី ល្បីឈ្មោះអធិការជើងខ្លាំងខាងបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទមិនឲ្យ
កើតមាននៅក្នុងស្រុកភូមិយ៉ាងណាក៍ដោយក៍នៅតែកើតមានក្រុមអ្នកញឿមល្បែងលួចលាក់លេងបានដ៍ដែល
ជាក់ស្ដែងកាលព្រឹកថ្ងៃទី១៣ មិថុនា ឆ្នាំ២០១៥ វេលាម៉ោង១០ នឹង១៥នាទីព្រឹក លោកអធិការនគរបាលស្រុក
មុខកំពូល គឺ លោក សោម សីហាក់ បានដឹកនាំកម្លាំងចុះបង្ក្រាបកន្លែងជល់មាន់ដែលមានទីតាំងស្ថិតនៅភូមិ
ក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។
ក្នុងការចុះបង្ក្រាបកាផ្នាល់ជល់មាន់ទីតាំងខាងលើនេះ មិនត្រូវបានគេស្គាល់ម្ចាស់ពិតប្រាកដនោះទេ ដោយ
ទីតាំងនោះមិនពិតប្រាកត់ ក្រោយពេលសមត្ថកិច្ចចុះទៅដល់ ក្រុមអ្នកលេងមាន់ទាំងនោះរត់បែកខ្ញែកគ្នាអស់
ដោយបន្សល់ទុកម៉ូតូ២គ្រឿង នឹង អាគគ១ក្បាល ដែលម្ចាស់រត់យកទៅមិនទាន់។
ពាក់ព័ន្ធក្នុងករណីចុះបង្ក្រាបកន្លែងផ្នាល់ជល់មាន់នេះ លោក សោម សីហាក់ អធិការដ្ឋាននគរបាលស្រុកមុខ
កំពូលបានឱ្យដឹងថា វាមិនមែនជាកន្លែងបើកសង្វៀនជល់មាន់ធំនោះទេ វាគ្រាន់តែជាកន្លែងផ្នាល់គ្នាលាក់លួច
ជល់ប៉ុណ្ណោះ នេះវាជាការលំបាកមួយក្នុងការបង្ក្រាបទៅលើអ្នកញឿនល្បែងទាំនេះណាស់។ តែទោះជាមិនធំ
ដុំក៍ដោយ ក៏លោកអធិការព្រមានថា មិនឱ្យកើតមានល្បែងស៊ីសងនៅក្នុងមូលដ្ឋានរបស់លោកទេ ទោះល្បែង
ទាំងនោះមានលក្ខណៈ តូច ឬធំ យ៉ាងណាក៏ដោយ ។
លោកអធិការបានបន្តថា កន្លងមកលោកបានដឹកនាំកម្លាំងចុះបង្ក្រាបជាបន្តបន្ទាប់ ហើយនិងចាប់បានជន
ល្មើបានមួយចំនួនយកមកធ្វើការអប់រំផងដែរ។ លោកបានបន្តថា ល្បែងស៊ីសងគ្រប់ប្រភេទ លោកមិនទុកឱ្យ
កើតមាននៅក្នុងមូលដ្ឋានរបស់លោកទេ ដូចជាបៀរអាប៉ោង កន្ទុយលេខ និងជល់មាន់ជាដើម លោកតែងតែ
ដាក់បទបញ្ជាឲ្យមន្ត្រីក្រោមឧវាទ ទប់ស្កាត់ឲ្យបានរាល់ល្បែងស៊ីសងគ្រប់ប្រភេទ គឺដើម្បីភូមិ ឃុំ សុវត្ថិភាព។
ក្នុងករណីចុះបង្ក្រាបនេះសមត្ថកិច្ចដកហូតបានម៉ូតូចំនួន២គ្រឿង នឹង អាគគ១ក្បាល វត្ថុតាំងទាំងអស់នេះ
លោកអធិការបានបញ្ជូន ទៅកាន់អធិការនគរបាលស្រុកមុខកំពូលដើម្បីរកម្ចាស់ មកអប់រំមិនឲ្យកើតមាន
លេងល្បែងនេះបន្តទៅទៀត។
គួបញ្ជាក់ផងដែលថា ពាក់ព័ន្ធកាបង្ក្រាបអ្នកញឿនល្បែងជលមាន់កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៥ នេះ
ប្រជាពលរដ្ឋរស់នៅស្រុកមុខកំពូល ខេត្តកណ្ដាល បាននាំគ្នារិះគន់ទៅលើលោក សោម សីហាក់ អធិការដ្ឋាន
នគបាលស្រុកមុខកំពូល យ៉ាងចាស់ដៃថា សមត្ថកិច្ចស្រុកមុខកំពូលក្រោមការដឹកនាំរបស់លោក សាម សី
ហាក់ អធិការ បង្ក្រាបបានតែល្បែងតូចតាចគ្មានខ្សែគ្មានខ្នងលេងសើចតាមភូមិតែប៉ុណ្ណោះ រីឯចំណែកល្បែង
កន្ទុយលេខលេងផ្អើពេញតែក្នុងស្រុកទៅហើយ មិនដែលឃើញសមត្ថកិច្ចចាត់វិធានការទៅលើមេកន្ទុយលេខ
ធំៗមានខ្សែមានខ្នងនោះម្ដងណាទេ ឃើញតែហៅមេកត់រាយរងយកទៅធ្វើកិច្ចសន្យា តែក្រោយធ្វើកិច្ចសន្យា
វិលត្រឡប់មកវិញគេសង្កេតឃើញសកម្មភាភកើតមានលើសដើម។ មេឆ្នោតធំៗសប្បាយចិត្តរិកថ្លែមទិញឡាន
ទិញផ្ទះ ទិញដី គ្រប់ៗគ្នា រីឯប្រជាពលរដ្ឋអ្នកចាញ់បោកឆ្នោតលក់ដីលក់ផ្ទះទៅនៅបាតព្រែកអស់ហើយ៕