ខេត្តកណ្ដាក ៖ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៥ កម្លាំងនគរបាលសណ្ដាប់ធ្នាប់ចរារជើងគោក ស្រុកមុខ
កំពូល ខេត្តកណ្ដាល ដឹកនាំកម្លាំងដោយលោក អ៊ុង ស៊ីថា ប្រធានផ្នែកសណ្ដាប់ចរាចរ ចុះត្រួតពិនិត្យនឹងរឹត
បណ្តិងច្បាប់ចរាចរទៅលើយានជំនិះគ្រប់ប្រភេទនៅផ្លូវជាតិ៦អា ស្ថិតនៅភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខ
កំពូល ខេត្តកណ្ដាល។
នៅក្នុងការចុះអនុវត្ថច្បាប់ចរាចរជើងគោក លោក អ៊ុង ស៊ីថា ប្រធានសណ្ដាប់ធ្នាប់ចរាចរបានឲ្យដឹងថា ធ្វើការ
ផាកពិន័យទៅតាមច្បាប់បានកំណត់ ទៅលើម៉ូតូណាគ្មានកញ្ចក់ធ្វើកាផាកពិន័យ៤០០០ពាន់រៀល បើកបរមិន
មានពាក់មួកការពារសុវត្ថិភាព៣០០០រៀល ចំពួសម៉ូតូអត់ស្លាកលេខមានព័ន្ធផាក៦០០០រៀល ចំណែករថយ
ន្តធុនធំអត់ស្លាកលេខ ២៥០០០រៀល ដោយមានចេញបង្កាន់ដៃបង់ប្រាក់ឲ្យទៅម្ចាស់ម៉ូតូនឹងរថយន្តបានត្រឹម
ត្រូវទៅតាច្បាប់។/