កណ្ដាល ៖ មន្ត្រីគណបក្ស ប្រជាជនកម្ពុជាស្រុកមុខកំពូល ដឹកនាំដោយលោក តាំង ម៉េងលាង ប្រធានគណៈ
កម្មាធិការ គណបក្ស ប្រជាជនកម្ពុជា ស្រុកមុខកំពូ និងជាអភិបាលស្រុកមុខកំពូល នឹងមានការចូលរួម
ឯឧត្ដម សំ ព្រហ្មនា សមាជិកគណកម្មាធិការ គណបក្សប្រជាជនកម្ពុជា នឹងជាទីព្រឹក្សា ទីស្ដីការគណរដ្ឋមន្ត្រី
ជួបជុំសមាជិកសមាជិកា នៅមន្ទីរគណបក្សប្រជាជនកម្ពុជាស្រុកមុខកំពូល នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ
២០១៥ បានធ្វើ ពិធីសូត្រមន្ត បង្សុកូល និងគោរពវិញ្ញាណក្ខន្ធ សម្តេចអគ្គមហាធម្ម ពោធិសាលកិត្តិព្រឹទ្ធ
បណ្ឌិត ជា ស៊ីម ប្រធាន គណបក្សប្រជាជនកម្ពុជា ប្រធាន ព្រឹទ្ធសភានិងជា ប្រធានគណៈអធិបតីកិត្តិយស
ក្រុមប្រឹក្សារណសិរ្ស សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បន្ទាប់ពី សម្តេចបាន ទទួលមរណភាព កាលពីថ្ងៃទី ៨
ខែ មិថុនា ឆ្នាំ២០១៥ ក្នុងជន្មាយុ ៨៣ ឆ្នាំដោយរោគាពាធ ។
ក្នុងសារលិខិតចូលរួមរំលែកមរណទុក្ខ ដែលថ្លែងដោយលោក តាំង ម៉េងលាង បានឲ្យដឹងថា យើងទាំងអស់
គ្នា សូម ចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំក្រៃលែង និងពោរពេញដោយក្តីសោកស្តាយ អាឡោះអាល័យជា
ពន់ពេក ។ ការបាត់បង់វត្តមានរបស់ សម្តេច អគ្គមហាធម្មពោធិសាលកិត្តិ ព្រឹទ្ធបណ្ឌិត ជា ស៊ីម ជាទីគោរព
ដ៏ខ្ពង់ខ្ពស់នា ពេលនេះ គឺជាការបាត់បង់នូវបុព្វការីជន ដែលជាអ្នកអគ្គមគ្គុទ្ទេសក៍ ដ៏ឆ្នើមនិងឧត្តុង្គឧត្តមនៃ
ព្រះ រាជាណាចក្រ កម្ពុជា, សម្តេចមានគុណូបការៈដ៏ធំធេង ក្នុងការសង្គ្រោះអាយុជីវិត ប្រជាជនកម្ពុជាចេញ
ពីភពខ្មៅងងឹត នៃរបបប្រល័យពូជសាសន៍ ថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ និងដឹកនាំកសាងប្រទេសកម្ពុជា មាន
ការរីកចំរើនដ៏ ត្រចះត្រចង់នាពេលនេះ ។
យើងខ្ញុំបួងសួងសូមឲ្យដួងវិញ្ញាណក្ខន្ធសម្តេច អគ្គមហាធម្មពោធិសាល កិត្តិព្រឹទ្ធបណ្ឌិត ជា ស៊ីម ទៅកាន់
សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕កម្ពុជា ជោគជ័យ