ស្ត្រីទៅយកកូនចេញនៅមន្ទីពេទ្យឯកជន យីហោស្ទឹងត្រែងសេកុងធ្លាក់ឈាមច្រើន បានបាត់បង់ជីវិតនៅពេលបញ្ជូនដល់ពេទ្យរស្សី

ស្ទឹងត្រែង ៖ ស្ត្រីរងគ្រោះដោយយកកូនចេញនៅមន្ទីរពេទ្យឯកជនមួយដែលមានស្លាកយីហោស្ទឹងត្រែងសេ
កុង កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៥ ដោយគ្រូពេទ្យជនជាតិចិន គ្មានជំនាញគ្រប់គ្រាន់បណ្ដាលឲ្យស្ត្រី
រងគ្រោះធ្លាក់ឈាមមិឈប់ រហូតដល់សន្លប់បាត់មាត់ស្ដូកស្ដឹងនៅក្នុងមន្ទីរពេទ្យឯកជនមួយនេះ។

ក្រោយមកគ្រូពេទ្យជនជាតិចិនរូបនោះ ឃើញស្ត្រីរងគ្រោះមានការធ្លាក់ឈាមច្រើនពេកក៍ដេញឲ្យក្រុមគ្រួសារ
យកស្ត្រីរងគ្រោះចេញពីមន្ទីរពេទ្យរបស់ខ្លួនដោយមិនមានការទទួលខុសត្រូវទៅលើស្ត្រីរងគ្រោះ នឹងបានជេ
បន្ដេញដល់ក្រុមគ្រួសារថើមទៀតផង ដោយទ្រាំមិនបានពីការជាប្រម៉ាតពីគ្រូពេទ្យជនជាតិចិនគ្មាមគុណធម៍
រូបនេះក៍សម្រេចចិត្តនាំគ្នាយកស្ត្រីរងគ្រោះមកមន្ទីពេទ្យខេត្តដើម្បីសង្គ្រោះបន្ទាន់ តែដោយសាឈាមធ្លាក់ច្រើន
ពេកត្រូបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត (ហៅថាពេទ្យរស្សី) ទោះបីមានការប្រឹងប្រែង
ពីគ្រូពេទ្យជំនាញជួយសង្គ្រោះយ៉ាងណាក៍ដោយ ក៍ស្ត្រីរងគ្រោះនៅតែគេចមិនផុតពីការបាត់បង់ជីវិតដដែល។

តាមការបញ្ជាក់ពីមន្ទីពេទ្យ មិត្តភាពខ្មែរ សូវៀត (ហៅថាពេទ្យរស្សី ) បានឲ្យដឹងថា ស្ត្រីរងគ្រោះមានការរហែក
ស្បូនយ៉ាងខ្លាំង ដោយសាតែពេទ្យដែលបូមយកកូនចេញនោះ គ្មានបចេកទេសក្នុងការរំលូតកូន ទើបបណ្ដាល
ឲ្យស្ត្រីរងគ្រោះមានសភាពធ្ងន់ធ្ងររហូតដល់បាត់បង់ជីវិតបែបនេះ។

តាមប្រភពប្រជាពលរដ្ឋបានឲ្យដឹងថា ពាក់ព័ន្ធករណីនេះ ខាងក្រុមគ្រួសាស្ត្រីរងគ្រោះបានដាក់ពាក្យបណ្ដឹង
ទៅស្នងការដ្ឋាននគរបាលខេត្ត ហើយមន្ទីរពេទ្យឯកជនខាងលើនេះក៍បិទទ្វារ ដោយគ្រូពេទ្យចិនរូបនោះបាន
រត់គេចខ្លួន ក្រោយមកលោក រិន រ៉ាវុឌ្ឍន៍ ប្រធានផ្នែកបចេកទេសមន្ទីរសុខាភិបាលខេត្ត ក៍បានសុំឲ្យក្រុមគ្រួ
សារស្ត្រីរងគ្រោះ ដកពាក្យបណ្ដឹងវិញដោយទុកឲ្យគាត់ជាអ្នកទទួលខុសត្រូវក្នុងរឿងហ្នឹង។

ពាក់ព័ន្ធករណីខាងលើនេះ ក្រុមគ្រួសារស្ត្រីរងគ្រោះបានបញ្ជាក់ឲ្យអ្នកយកព័ត៌មាន (កម្ពុជា ជោគជ័យ ) យើង
ដឹងថា ស្ត្រីរងគ្រោះត្រូវជាប្អូន មានឈ្មោះ សៅ ផល្លី អាយុ៣០ឆ្នាំ រស់នៅភូមិភ្នំខៀវ ឃុំអូកណ្ដដៀរ ស្រុកសំបូរ
ខេត្តក្រចេះ ក្នុងករណីនេះលោក រិន រ៉ាវុឌ្ឍន៍ ប្រធានផ្នែកបចេកទេសមន្ទីរសុខាភិបាលខេត្ត ជាអ្នកចេញលុយ
ឲ្យក្រុមគ្រួសារស្ត្រីរងគ្រោះចំនួន៦០០០ ពាន់ដុលា សម្រាប់យកទៅធ្វើបុណ្យទៅតាមប្រពៃណី។/ នួន ពុទ្ធា

2015-06-17_13.33.02

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author