មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

ទស្សនៈ​មួយចំនួន​អំពី​ការ​ទទួលទាន​សាច់​ពិសេស​(​ឆ្កែ​)

ភ្នំពេញ: នៅ​កម្ពុជា ឥឡូវនេះ មាន​មនុស្ស (​កាន់តែ​កើនឡើង​?) កំពុងតែ​ពេញនិយម​ទទួលទាន​សាច់​ឆ្កែ តែ​ក៏មាន​អ្នក​ដែល​បដិសេធ មិន​ទទួលទាន​សាច់​មួយ​ប្រភេទ​នេះដែរ ដោយ​ពួកគាត់ បាន​លើកយក​នូវ​ហេតុផល ផ្សេងៗ​គ្នា ជាច្រើន​។​

​ជួប​ជាមួយ​អ្នក​សារពត៌មាន​យើង កញ្ញា​រដ្ឋ នៅ​ក្រុង​តាខ្មៅ បាន​និយាយ​ពី​អារម្មណ៍ ចំពោះ​ការហូប​សាច់​នេះ​ថា នាង​ខ្ពើម​សាច់​នេះ​ណាស់ នាង​មិន​ហូប​សាច់​នេះ​ទេ ព្រោះ​សត្វ​ឆ្កែ​វា​ស្មោកគ្រោគ ម្យ៉ាងទៀត​ផ្ទះ​របស់​នាង មាន​ច​ញ្ចឹ​ម​សត្វ​ឆ្កែ នាង​បាន​មើលឃើញ​និង​រស់នៅ​ជាមួយគ្នា ជា​រៀងរាល់ថ្ងៃ អញ្ចឹង​ហើយ​នាង​មិន​ហូប​វា​ទេ​។​

​    ​ចំណែក​ញ្ញា​ឈ្មោះ​ស្រី​ស្រស់​បាន​ប្រាប់​និយាយថា​កាលពី​នៅ​ក្មេងៗ​នាង​បាន ​ញ៉ាំ​សាច់​នេះ​ជាមួយ​ប៉ា​របស់​នាង​ព្រោះតែ​នាង​មិនដឹង​គាត់​ទៅ​ទិញ​វា​មក​ គាត់​ចូលចិត្ត​វា​ខ្លាំងណាស់​ប៉ុន្តែ​ដល់ពេល​ឥឡូវ​នាង​មិន​ញាំ​វា​ទៀត​ទេ​ ប៉ុន្តែ​ប៉ា​របស់​នាង​គាត់​នៅតែ​ចូលចិត្ត​ញ៉ាំ​ដដែល​ហើយ​គាត់​បាន​និយាយថា​ គាត់​ចូលចិត្ត​ព្រោះ​វា​មាន​រសជាតិ​ឆ្ងាញ់​ប៉ុន្តែ​គាត់​ក៏​ស្រលាញ់​សត្វ​ ឆ្កែ​ដែរ​គាត់​មិន​ញ៉ាំ​សាច់​ឆ្កែ​ណា​ដែល​គាត់​ធ្លាប់​ចិញ្ចឹម​និង​រស់នៅ​ ជាមួយគ្នា​នោះទេ​។​

​    ​យុវជន​មួយក្រុម​ដែល​កំពុង​ហូប​សាច់​អាំង​ក្នុង​ហាង​លក់​សាច់​ឆ្កែ​ មួយកន្លែង​នៅ​មាត់ទន្លេ​ក្នុង​ក្រុង​តាខ្មៅ​បាន​និយាយថា​ពួកគាត់​ហូប​សាច់​ នេះ​គ្រាន់តែ​ជា​គ្រឿង​ក្លែមស្រា​និង​ស្រា​បៀរ​តែប៉ុណ្ណោះ​មិនមាន​អ្វី​ លើសពីនេះ​ទេ​ប៉ុន្តែ​វា​មាន​រសជាតិ​ឆ្ងាញ់​ហើយ​វា​មិន​ធ្វើ​ឲ្យ​គាត់​មាន​ បញ្ហា​ឬ​ជម្ងឺ​អ្វី​ឡើយ​។​

​យុវជន​ម្នាក់​ឈ្មោះ​វត្ថា​នៅ​ក្រុង​ តាខ្មៅ​បាន​និយាយថា​កាលពីមុន​ក៏​គាត់​ហូប​សាច់​ឆ្កែ​ដែរ​ប៉ុន្តែ​គាត់​បាន​ ឈប់​ហូប​វា​ជា​យូរណាស់​មកហើយ​ព្រោះ​គាត់​មាន​ពាក់​ខ្សែ​ដែល​ព្រះសង្ឃ​ បានធ្វើ​ឲ្យ​ហើយ​ខ្សែ​នេះ​វា​តម្រូវ​ឲ្យ​តម​និង​មិន​ឲ​ហូប​សាច់​ឆ្កែ​ទេ​ទើប ​គាត់​តម​សាច់​នេះ​ជា​រហូតមក​។​គាត់​និយាយទៀតថា​នៅពេលដែល​គាត់​កំពុង​តែមាន​ រាសី​ឡើង​រក​ទទួលទាន​បាន​កាក់កប​ហើយ​បើ​ហ៊ាន​តែ​ហូប​សាច់​នេះ​គឺ​ មិនយូរប៉ុន្មាន​គាត់​មុខតែ​នឹងមាន​បញ្ហា​ស៊យ​ដាក់ខ្លួន​ជាមិនខាន​។​ប៉ុន្តែ​ បើ​គាត់​កំពុងតែ​ស៊យ​វិញ​ហើយ​គាត់​ហូប​សាច់​នេះនោះ​រឿងរ៉ាវ​ក៏​ប្រែ​ទៅជា​ ល្អ​វិញ​។​វត្ថា​ឲ្យ​ដឹងថា​សាច់​នេះ​ពេល​ញាំ​ហើយ​វា​អាចធ្វើ​ឲ​យើង​ ក្ដៅខ្លួន​បន្តិច​ប៉ុន្តែ​វា​នឹង​ជាសះស្បើយ​ពី​ជម្ងឺ​ខ្លះៗ​និង​មិន​ងាយ​កើត ​ជម្ងឺ​ហើយ​ថែមទាំង​ប៉ូវ​កម្លាំង​ទៀតផង​។​

​ពីរ​នាក់​ប្ដី​ប្រពន្ធ​ ជា​ម្ចាស់​ហាង​លក់​សាច់​ពិសេស​(​ឆ្កែ​)​មួយ​ស្ថិតនៅ​ភូមិ​ស្វាយ​រលំ​ស្រុក​ តាខ្មៅ​បាន​ប្រាប់ថា​សាច់​នេះ​គាត់​បាន​ទិញ​ពី​គេ​មក​ដោយ​គេ​ដឹកយក​មក​ឲ​ ដល់ផ្ទះ​តែម្ដង​ដោយ​ទិញ​ក្នុងតម្លៃ​១០​គីឡូ​១០៤.០០០​រៀល​ហើយ​គាត់​លក់​ក្នុង ​មួយថ្ងៃ​អស់ពី​៣០​ទៅ​៤០​គីឡូក្រាម​ប៉ុន្តែ​គាត់​លក់​មិន​គ្រប់​ទេ​គាត់​ និយាយថា​គាត់​ក៏​ចង់​លក់​ឲ្យ​ច្រើនជាង​នេះ​ប៉ុន្តែ​វា​មិនមាន​សាច់​លក់​ ព្រោះ​សាច់​នេះ​វា​ពិបាក​រក​ណាស់​ហើយ​ថ្ងៃ​ខ្លះ​សឹងតែ​មិនមាន​សាច់​លក់​ ទៀតផង​។​គាត់​បាន​បន្តទៀតថា​គាត់​លក់​សាច់​អាំង​ដាច់​បាន​ច្រើនជាង​ស​ម្លេ​ ការី​ព្រោះ​ភ្ញៀវ​ភាគច្រើន​ដែល​មក​ញាំ​គេ​ចូលចិត្ត​សាច់​អាំង​ជាង​ហើយ​លក់​ ក្នុង​មួយ​ចាន​តែ​៥​ពាន់​រៀល​ប៉ុណ្ណោះ​៕​T/c

ប្រភព៖ CEN

Share on Facebook