សត្វព្រៃកំពង់រងការបំផ្លាញពីជនមួយចំនួន ខ្វះវិចារណញាណយកមកដាក់លក់តាមផ្សារ យ៉ាងអនាធិបតេយ្យគ្មានសមត្ថកិច្ចបង្ក្រាប

ស្ទឹងត្រែង ៖ សត្វព្រៃគ្រប់  ប្រភេទត្រូវបានជនមួយចំនួន  ធ្វើគ្រប់វិធីសាស្ត្រដើម្បីចាប់ សត្វទាំងនោះមកលក់
ឱ្យឈ្មួញ  វិធីសាស្ត្រពួកគេមានដូចជា  ដាក់អន្ទាក់ហ្វាំងកង់ បាញ់នឹង ស្នាតេះ បាញ់ និងកាំភ្លើង អាកា កាំភ្លើង
កែច្នៃប្រើប្រាស់  ដោយឧបករណ៍ដាក់ខ្សែកាប ឆក់ នឹងអាគុយ ៘ ធ្វើ យ៉ាងណាឱ្យតែបានមិនថា សត្វតូច
ឬសត្វធំនោះទេឱ្យតែ  ពួកគេជួបប្រទះមិនលើកលែង ឡើយ ។

ប្រភពពីប្រជាពលរដ្ឋបាន  អោយដឹងថា សត្វទាំងនោះ  ក្រោយពីពួកគេប្រមាញ់បាន សត្វងាប់គេយកទៅលក់
ឱ្យ  ឈ្មួញកណ្តាលឈរចាំទិញ ដាក់លក់លើទីផ្សារ ចំណែក  សត្វដែលនៅរស់ពួកគេយក មកលក់ឱ្យឈ្មួញ
ធំៗនៅខេត្ត ស្ទឹងត្រែង ដោយមិនឃើញ  មានសមត្ថកិច្ចនឹងស្ថាប័នពាក់ ព័ន្ធ ឬអង្គការ ការពារសត្វព្រៃ ធ្វើការ
ទប់ស្កាត់ និងបង្ក្រាប ម្តងណាសោះទុកបណ្តោយ ឱ្យជនទាំងនោះធ្វើអ្វីតាមតែ អំពើចិត្ត ។

ប្រភពដដែលបានបន្តថា  កាលពីប៉ុន្មានឆ្នាំមុនធ្លាប់ឃើញ ក្រុមអង្គការសម្ព័ន្ធមិត្តសត្វព្រៃ  ចុះបង្ក្រាបម្តងដែល
តែការ  ចុះបង្ក្រាបនោះគ្រាន់តែធ្វើឱ្យ ល្អមើលប៉ុណ្ណោះធ្វើឱ្យឈ្មួញ លក់សាច់សត្វព្រៃងាប់នឹង សត្វព្រៃរស់
ទាំងនោះ សើច ចំអកទៅវិញ ព្រោះថាការ  ចុះបង្ក្រាបនឹងផាកពិន័យវាជា រឿងកំប៉ិចកំប៉ុកមិនស្មើនឹងពួកគេ
លក់ចំណេញម្តងផង អញ្ចឹង  ហើយបានជាក្នុងការបង្ក្រាប បទល្មើសសត្វព្រៃសព្វថ្ងៃ  ហាក់បីដូចជានៅមាន
កម្រិត មិនទាន់មានប្រសិទ្ធភាពនៅ ឡើយ ។

តាមសម្តីមន្ត្រីសាលាខេត្ត  ស្ទឹងត្រែងបានរៀបរាប់កាល ពីថ្ងៃទី ១៧ ខែមិថុនា ឱ្យអ្នក យកព័ត៌មានយើងបាន
ឱ្យដឹង ថា ក្នុងការលក់សាច់សត្វព្រៃ  ងាប់និងសត្វព្រៃរស់សព្វថ្ងៃ នេះ គឺមានលក់តាមផ្សារជា ហូរហែគ្មាន
ខ្លាចញញើត ច្បាប់នោះទេ ដោយសារ  ខេត្តស្ទឹងត្រែងនេះសំបូរហាង លក់បាយរាល់ពេលដែលភ្ញៀវ ចូលហូប
បាយ គឺតែងតែសួរ  រកសាច់សត្វព្រៃ ពេលនោះ  ម្ចាស់ហាងទូរស័ព្ទទំនាក់ទំនង ទៅឈ្មួញកណ្តាល ឬម៉ូយ
របស់គេដើម្បីយកសាច់នោះ មកតាមតម្រូវការភ្ញៀវមិនថា តែប្រជាពលរដ្ឋទេ មន្ត្រីរាជ  ការធំៗ ក៏ត្រូវការម្ហូប
ធ្វើពី  សាច់សត្វព្រៃដែលមកពីអ្នក ដឹងច្បាប់មិនទប់ស្កាត់បែរជា នាំគ្នាសួររកដើម្បីតម្រូវការ ខ្លួនឯងទៅវិញ
ធ្វើឱ្យឈ្មួញ  ដែលធ្លាប់សមត្ថកិច្ចចាប់កន្លង មកជាច្រើនលើកច្រើនសារ  នៅតែជួញដូរសាច់សត្វព្រៃ ងាប់នឹង
សត្វព្រៃរស់តែមនុស្ស មុខ ដដែលៗមិនចេះរាងចាល  បច្ចុប្បន្នការលក់សាច់សត្វព្រៃ នៅតាមទីផ្សារនិងនៅ
តាម ហាងទៅជារឿងធម្មតាទៅហើយ ព្រោះគ្មានអ្នកបង្ក្រាប  មានតែអ្នកត្រូវការបន្តិចទៀត វានឹងលាយដាច់
ពូជអស់ ហើយបើនៅតែបែបនេះតទៅ ទៀត ។/ដោយ នួន ពុទ្ធា

1434436773609

1434436779752

1434436767817

1434436735555

1434436761835

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author